Triller

3.2K 71 0
                                    

.ស្នងការនគរបាល

"ចាប់នាងបាននៅ? " រាងសង្ហារដើរចូលក្នុងស្នងការនិយាយឡើងទាំងសម្លេងមាំច្បាស់ៗជាមួយនឹងទឹកមុខរាបស្មើររបស់នាយ។ ដែលធ្វើឲ្យអ្នកក្រោមអាវ៉ាតខ្លាចរអា។

"បានហើយទាន ពួកយើងបានយកនាងទៅឃុំរួចជាស្រេចហើយ"

"ល្អ!"និយាយហើយជុងហ្គុកក៏ដើរចូលទៅបន្ទប់ធ្វើការរបស់ខ្លួនតាមធម្មតា។

________________

.តុតៗ...

"ចូលមក! មានការអី?"

"គឺថាអ្នកទោសដែលយើងចាប់បានកាលពី3ម៉ោងមុននោះ មានអ្នកមកធានាខ្លួននាងហើយទាន" និយាយទាំងអោនមុខចុះ។

"ស្អីគេ? តើនាងអស្ចារ្យមកពីណាទៅ បានជាចាប់នាងឃុំមិនដែលបានមួយថ្ងៃបែបនេះ?"ជុងហ្គុកស្រែកឡើងទាំងម៉ូម៉ៅ ។នេះនាយពិតជាគ្មានសមត្ថភាពចាប់នាងមកដាក់ទោសបានពិតមែនឬ? តើអ្នកនៅពីក្រោយខ្នងនាងជាអ្នកណាអីក៏មានអំណាចខ្លាំងម្ល៉េះ?

"ហ្ហឹម! គួរឲ្យធុញណាស់ នៅក្នុងនេះពិតជាគ្មានផាសុខភាពពិតមែន" ថេយ៉ុងដើរចេញមកពីក្នុងគុក ទាំងអង្អែលកដៃរបស់នាងដែលពួកប៉ូសិលដាក់ខ្មោះនោះពោលឡើងទាំងញញឹមចុងមាត់បែបឌឺដងឲ្យនរណាម្នាក់។

"សប្បាយចិត្តណាស់មែនទេដែលបានចេញទៅសម្លាប់មនុស្សតទៀតបែបនេះ?" ជុងហ្គុក

"អៅប្រុសសង្ហារមកឈរត្រង់នេះតាំងពីពេលណា? តែសំណួរមុននេះពិតជាល្អណាស់!" ថេយ៉ុងដើរទៅក្បែរជុងហ្គុករួចក៏លើដៃរបស់នាងទៅអង្អែលថ្ពាល់របស់រាងក្រាស់ថ្មមៗ។

"កុំយកដៃដ៏អាក់ប្រឡាក់សិទ្ធិតែឈាមបាប របស់នាងមកប៉ះផ្ទៃមុខរបស់ខ្ញុំអី អ្នកនាងគីមថេយ៉ុង!"ជុងហ្គុកក្រវាស់ដៃរាងតូចចេញមួយទំហឹង។

"យ៉ា! កំណាន់ខ្លួនដ៏ហើយនៀក តែមិនអីទេយើងនឹងយកឯងមកធ្វើជាប្តីយើងឲបាន សឺត ទៅហើយណាបាយៗប្រុសក្មេង" និយាយចប់ហើយថេយ៉ុងក៏មិនភ្លេចអោនទៅថើបថ្ពាល់រលោងរបស់រាងក្រាស់មួយខ្សឺតយ៉ាងច្រលឺមមុននឹងលើកដៃបាយៗរួចដើរចេញទៅបាត់ ទុកឲ្យជុងហ្គុកឈរក្តៅចិត្តនឹងចរិតរបស់នាងម្នាក់ឯង។

"មើលស្អី? មិនគិតទៅធ្វើការទេឬ?"ឃើញកូនចៅរបស់នាយនាំគ្នាសម្លឹងមើលមកនាយបែបនេះជុងហ្គុកក៏ស្រែកកំហុកដាក់ពួកគេយ៉ាងខ្លាំង ដែលម្នាក់ៗឃើញហើយប្រយ៉ាប់អោនមុខចុះនាំគ្នារត់ទៅធ្វើការរបស់ពួកគេរៀងខ្លួន។

_________________

"ឯងដេញគេចេញធ្វើអីគេជាអ្នកដែលផ្តល់ឈាមឲ្យឯងនឹងកូនរបស់ឯងណា"

"ខ្ញុំមិនត្រូវការជួបមុខប្រុសម្នាក់នឹងទៀតនោះទេ"ថេយ៉ុងនិយាយចេញមកទាំងទឹកភ្នែក

"បងសុំទោស ! បងទេដែលជាអ្នកហាមគេមិនឲ្យទាក់ទងជាមួយនឹងឯង ទើបមានរឿងបែបនេះកើតឡើង"

"ជាបង? ... តែខ្ញុំមិនខ្វល់នោះទេ បងចេញទៅខ្ញុំនៅម្នាក់ឯង " ថេយ៍គ្រាន់តែឮបងរបស់នាងនិយាយបែបនេះនាងអួលដើមកនិយាយអ្វីសឹងតែមិនចេញនោះឡើង ថេយ៍ព្យាយាមទប់ភាពឈឺចាប់ពោលឡើងដេញបងប្រុសតែម្នាក់គត់របស់នាងឲ្យចាក់ចេញពីបន្ទប់របស់អ្នកជំងឺដែលនាងកំពុងគេងទាំងទឹកភ្នែករហាម។

..ពួកគ្នាឆាប់ៗនេះណាអ្នកអានទាំងអស់គ្នា😬😩😁🙏ចង់និយាយថារឿងនេះអាចមានវគ្គទឹកភ្នែកច្រើនបន្តិចហើយណា។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now