17:ពួកយើងគឺជាសត្រូវនឹងគ្នា

823 33 7
                                    

"គឺជាឯងពិតមែន...ថេយ៍..ថេយ៉ុង..ហើយឯងគឺជាឃាតករម្នាក់នឹងដូចគ្នា..តើមែនទេ.?"ជុងហ្គុកស្រែកសួរទោកាន់រាងតូច ទាំងអារម្មណ៍ច្របូកច្របល់ព្រោះតែនាយមិនចង់ជឿនោះឡើយ ក្មេងស្រីដែលតែងតែស្លូតបូតរួសរាយគួរឲ្យស្រឡាញ់ ក្មេងស្រីដែលមានចិត្តដូចជាទេពអប្សរបែបប្រែក្លាយទៅជាបិសាចឃាតករបែបនេះតើនរណាអាចទទួលយកបានទៅ?

"បើយើងនិយាយថាពិត ឯងចង់យ៉ាងម៉េច ចាប់យើងដាក់គុកតើមែនទេ? ជុងហ្គុកគី"ថេយ៍មិមែនត្រឹមតែនិយាយឌឺដងឲ្យរាងក្រាស់របស់យើងនោះទេនាងនៅតែសើចចុងមាត់ឌឺឲ្យនាយកំលោះទៀតផង។

ដឹប!! គ្រាន់តែតែឮបែបនេះបេះដូងរបស់ជុងហ្គុកវាលែងដំណើរការទៅហើយ ដឹប!ជាចង្វាក់បេះដូងដែលបានបង្ហាញពីរភាពអស់សង្ឃឹមភាពឈឺចាប់ ភាពសោកសម្រែកដែលរាងតូចរបស់យើងបានផ្តល់វាមកឲនាយ។(ដឹប!មិនមែនជាអ្វីផ្សេងទេណា😩)

" ឯងដឹងទេ ថេយ៍! រយៈពេល10ឆ្នាំមកនេះយើងពិតជារង់ចាំឯងត្រឡប់មកវិញជារៀងរាល់ថ្ងៃ យើងសង្ឃឹមថាឯងនឹងត្រឡប់មកធ្វើជា គីម ថេយ៉ុងរបស់យើងដូចពីមុន ថេយ៉ុងដែលស្រស់ស្អាត ថេយ៉ុងដែលពរពេញទៅដោយស្នាមញញឹមដាក់មនុស្សជុំវិញខ្លួនរបស់នាង តែគ្រប់យ៉ាងយើងឆ្កួតតែម្នាក់ឯងប៉ុណ្ណោះព្រោះគ្រប់យ៉ាងឯងបានបំផ្លិចបំផ្លាញវាអស់ទៅហើយ ហើយឯងក៏បានបំផ្លាញទាំងក្តីស្រឡាញ់របស់យើងនឹងទំនុកចិត្តដែលយើងខំថែរក្សាសម្រាប់ឯងរយ:ពេល១០ឆ្នាំមកនេះដូចគ្នាដែរ!" ជុងហ្គុកប្រមូលស្មារតីរបស់នាយទាំងអស់ត្រឡប់មកវិញរួចក៏និយាយទៅកាន់រាងតូច ជាមួយនឹងសម្លេងដែលបានបង្ហាញពីក្តីអស់សង្ឃឹមជាខ្លាំងចំពោះនាង។ ដែលធ្វើឲ្យថេយ៉ុងដែលកំពុងតែឈរស្តាប់ពាក្យរៀបរាប់របស់នាយហើយ នាងក៏គាំងអណ្តាតរកពាក្យតបទៅវិញមិនចេញ ថេយ៉ុងនាងចង់ចូលទៅអោបលួងលោមជុងហ្គុកហើយនិយាយរឿងគ្រប់យ៉ាងប្រាប់ទៅនាយតែមើលទៅប្រហែលជានាងគ្មានឪកាសក្នុងការបកស្រាយរឿងនេះនោះទេ ថេយ៍ក៏សម្រេចចិត្តថយពីរាងក្រាស់១ចំហានរួចក៏និយាយឡើង÷

"សុំទោសផង ព្រោះថា គីម ថេយ៉ុង ពីមិននាងបានស្លាប់បាត់ទៅហើយតែងតែពេលនាងឈានជើងចេញពីប្រទេសកូរ៉េនេះមកម្ល៉េះ! ដូច្នេះហើយចាប់ពីថ្ងៃនេះតទៅគឺគ្មាន ក្មេងស្រីដែលមានចរិតស្លូតបូត ពោរពេញទៅដោយស្នាមញញឹមទៀតនោះឡើយ គឺមានត្រឹមតែគីម ថេយ៉ុង ហេរីដាម ដែលមានតែគំនុំនឹងការសងសឹងតែប៉ុណ្ណោះ !"

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now