.មន្ទីរពេទ្យទីក្រុងសេអ៊ូល
.នាយកំលោះដុងគូកំពុងតែស្តិតនៅលើគ្រែអ្នកជំងឺដែលមានបន្ទប់VIP រាងកាយដេកសន្លប់ស្តូកស្តឹងដោយសារតែត្រូវគ្រាប់កាំភ្លើង ទម្លុះចង់ទ្រូងរបស់នាយនេះសំណាងហើយដែវាមិនបានប៉ះពាល់ដល់បេះដូងរបស់នាយនោះ។"ពេលណាបងដឹងខ្លួនឡើងវិញ អូនពិតជាចង់និយាយជាមួយនឹងបងខ្លាំងណាស់ បងកុំគេងស្ងៀមៗបែបនេះបានទេ? អូនមិនចង់ឲ្យបងស្តិតនៅក្នុងសភាពបែបនេះឡើយ" ទឹកភ្នែកនាងក្រមុំជាគូដណ្តឹង ចាប់ដៃមាំរបស់គូស្នេហ៍ដែលគេងសន្លប់អស់ជាច្រើនម៉ោងនោះ យំសម្រក់ទឹកភ្នែកតែម្នាក់ឯង។
" សៀងអឺ កូនងើបមកញាំបាយបន្តិចទៅ កូនអត់បានញាំុអ្វីតាំងពីល្ងាចមកម្ល៉េះណា!" អ្នកស្រីគីមដែលទើបតែមកពីទិញអាហារនៅខាងក្រៅក៏និយាយទៅកាន់អនាគតកូនប្រសាររបស់គាត់ ព្រោះតែគាត់ឃើញនាយតូចមិនបានញាំអ្វីតាំងពីយប់មិញមកម្ល៉េះ។
"ខ្ញុំអត់ឃ្លាននោះទេអ្នកម៉ាក់! អ្នកម៉ាក់ញាំុចោះ!" សម្លេងស្កោះៗរបស់នាងក៏បន្លឺ
"មិនឃ្លានក៏ត្រូវតែញាំុដែលណាកូន បើកូនមិនញាំុ បើដុងគូគេដឹងខ្លួនឯងមកគេនឹងមិនសប្បាយចិត្តនោះឡើយ" សៀងអឺនាងងើបមុខបន្តិចរួចក៏សម្លឹងមើលទៅផ្ទៃមុខស្មើរបស់ដុងគូនឹងងាកបែបមករកអ្នកស្រីគីមវិញហើយគាត់ក៏ងក់ក្បាល សៀងអឺនាងក៏ព្រមញាំអាហាទាំងអស់នោះ។
.មួយសប្តាហ៍កន្លងទៅ
.ក្រោយពេលដែលបានដឹងខ្លួនហើយ ដុងគូនាយក៏បានចេញពីពេទ្យ ត្រឡប់ទៅផ្ទះវិញព្រោះនាយមិនចូលចិត្តមន្ទីរពេទ្យនោះឡើយចឹងហើយអ្នកស្រីគីមមានតែឲ្យនាយត្រឡប់ទៅសម្រាកព្យាបាលនៅផ្ទះវិញដោយនាំឲ្យលោកគ្រូពេទ្យប្រចាំគ្រួសាររបស់ពួកគេឲទៅជាអ្នកទៅមើលថែ។
.អគារបាក់បែក
" យ៉ាងមិចទៅហើយ កិច្ចការដែលយើងឲ្យពួកឯងទៅធ្វើនោះបានផលទេ! "ក្រោយពេលពីដែលពួកវាត្រូវបានពួកប៉ូលីស ចាប់បាននៅភស្តុតាងនៅការរកសុីខុសច្បាប់នោះពួកវាក៏រកគេចខ្លួនមករស់នៅក្នុងអគារបាក់បែកមួយកន្លែងដែលនៅមិនឆ្ងាយពីទីក្រុងប៉ុន្មាននោះទេហើយទីនេះក៏មានឃ្លាំងចាស់មួយទុកចោលផងដែរ។
![](https://img.wattpad.com/cover/352800543-288-k148699.jpg)
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Acción"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...