. ភូមិគ្រឹះគីម
" ពួកយើងបានត្រៀមខ្លួនរួចរាល់អស់ហើយនៅតែ បងថ្លៃនោះទេ!" ជុងហ្គុកនិយាយទៅកាន់ដុងគូក្រោយពេលឃើញនាយដើរចូលមកក្នុងផ្ទះ។
"ល្អណាស់ យើងទៅឥឡូវនេះទៅ! ទម្រាំតែទៅដល់វាក៏រៀងយប់ទៅហើយ"
"ល្អ!" ជុងហ្គុក
"បងត្រូវមើលថែ ខ្លួនឲ្យបានល្អណា! ហើយបងប្រុសក៏ដូចគ្នា " ថេយ៍នាងនុយាយទៅកាន់ជុងហ្គុកនឹងដុងគូ
"បងដឹងហើយ ....!"ដុងគូ
"ឈូឈូ ...ប៉ា..ទៅហើយណា មិនយូរទេប៉ានឹងត្រឡប់មកវិញណាកូនស្រី...សឺតៗ" ជុងហ្គុកលើកូនស្រីមកពរមុននឹងឪនមុខទៅថើបថ្ពាល់ទាំងសងខាងរបស់នាងល្អិត។
"ឆាប់មកវិញណា អូននឹកប៉ាៗ...."នាងតូចនិយាយឡើងទាំងជាមួយនឹងសម្តីមិនទាន់ជាច្បាស់របស់ខ្លួន។
"បាទ!...បងទៅសិនហើយសឺត!" ជុងហ្គុកក៏ដាក់ឈូឈូចុះរួចក៏ងាក់មកនឹយាយជាមួយនឹងថេយ៉ុងព្រមទាំងឪនទៅថើបថ្ងាស់របស់នាងមួយដង្ហើម។
"ចា៎! " ពួកគេក៏ចាក់ចេញទៅ ជាមួយនឹងប្រដាប់អាវុធគ្រប់ដៃសុទ្ធិតែអាវុធធំៗនឹងបាញ់បានចម្ងាយឆ្ងាយៗ។
"ម៉ាក់អូនឃ្លាន!" ឈូឈូ នាងអើតមុខមើលម៉ាក់របស់ខ្លួនបន្តិចក៏និយាយឡើងទាំងអង្អែលពោះរបស់ខ្លួនទាំងដែលទើបតែញាំុអាហាររួចមុននេះសោះមកពោកថាឃ្លានទៀតហើយយ៉ាប់មែនកូននេះ។
" មិនឲ្យញាំុទៀតនោះទេប្រញាប់មាឌកាន់តែធំជាងនេះទៅម៉ាក់ពិបាកលើកពរណាស់" ថេយ៍នាងនិយាយញ៉ុោះទៅកាន់នាងតូចដែលធ្វើឲ្យនាងឮហើយចាប់ផ្តើមពៀបមាត់រកយំ។
"ហុឹកៗ...ម៉ាក់ៗអត់សាឡាញ់អូនទេហុឹកៗ...អូនចង់ទៅជាមួយប៉ាៗវិញ...អូនអត់ចង់នៅជាមួយម៉ាក់ៗឡើយ!" នាងតូចដាក់គូទនឹងការ៉ូស្រែកយំដង្ថាក់ជើងមិនឈប់។
" មីគី! ថ្ងៃនេះ យើងទៅលែងនៅសួនកម្សាន្តនៅខាងក្រៅឯងទៅជាមួយយើងទេ?....ម៉េវ....!" ថេយ៍នាងមិនបានខ្វល់ជាមួយនាងកូនស្រីដែលកំពុងតែយំនោះឡើយនាងបែបជាមកចាប់លើមីគីដែលបានឈរកាត់មុខរបស់នាងទៅវិញរួចក៏និយាយឡើងខ្លាំងៗចង់ឲ្យអ្នកដែលកំពុងតែដង្ថាក់ជើងយំនោះបានឮ។ ហើយវាក៏បានដូចបំណងដែលនាងបានប៉ង់ពុតមែន។
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...