.ពីមួយថ្ងៃទៅមួយថ្ងៃ ពោះរបស់រាងតូចក៏ចេះតែធំទៅៗ..ហើយនេះក៏នៅសល់តែប៉ុណ្ណោះថ្ងៃទៀតតែប៉ុណ្ណោះនាងកើតហើយ។
"ថេយ៍...!"ដុងគូដើរចូលមករកប្អូនស្រី រួចក៏បន្លឺឡើងជាមួយនឹងទឹកមុខស្ងៀមស្ងាត់
"បងប្រុស! បងមានអ្វីមែនទេ? " ថេយ៉ុងដែលកំពុងតែអង្គុយប៉ាក់ ស្រោមជើងទុកឲ្យកូនរបស់នាងនោះក៏សួរឡើង ដោយដាក់ម្ជុលនៅនឹងដៃរបស់នាងចុះហើយងាកទៅមើលបងប្រុសរបស់ខ្លួន។
"មុននេះ ក្រុមប៉ូលិសនៅប៉ូស៊ានបាន ផ្ងើសារមកប្រាប់ថានៅទីនោះ មានភ្លៀងធ្លាក់ខ្លាំងណាស់ ហើយព្យុះក៏បក់បោកខ្លាំងដែរទើប...." ដុងគូនិយាយបាត្រឹមនេះនាយក៏ឈប់និយាយ ព្រោះតែនាយមិនដឹងថាត្រូវប្រាប់រាងតូចបែបណាតទៀតនោះទេ។
"ទើបអ្វីទៅ..? ឬមួយក៏ជុងហ្គុកគេនឹងត្រឡប់មកវិញក្មុងពេលឆាប់ៗនេះមែនទេបងប្រុស?" ថេយ៍នាងព្យាយាមមិនចង់គិតអវត្តមាននោះទេ នេះក៏ញញឹមស្ងួតសួរទៅបងប្រុសរបស់នាង។ ទាំងដែលការសួររបស់នាងគឺចាកប្រធនទាំងស្រុង។
"ថេយ៍តាំងចិត្តស្តាប់បងណា...ជុងហ្គុក..ជុងហ្គុក..គេបានស្លាប់បាត់ទៅហើយ..ដោយមានការបាក់ដីពីលើភ្នំ...ក្នុងគ្រោះធម្មជាតិមួយនេះ!" ដុងគូ ចាប់ដៃរាងតូចរួចក៏និយាយឡើង..ព្រោះខាងអ្នកយកព័ត៌មាននៅទីនោះនិយាយបែបនេះឯងទើបនាយនិយាយតាមទៅ....
"...........បង...បងកុហកអូនតើមែនទេ...? បងប្រាប់អូនមកថានេះវាមិនមែនជារឿងពិតនោះទេ...ហឹុកៗ...ខ្ញុំមិនជឿ...ខ្ញុំទៅរកជុងហ្គុក....ជុងហ្គុកអូនទៅរកបង..ហុឹកៗ...បងមិនអាចស្លាប់ចោលអូននឹងកូនបានទេ...កូនយើងកំពុងតែរងចាំបងត្រឡប់មកវិញណា...ហុឹកៗ" ថេយ៍ស្ងាត់បន្តិច រួចក៏បន្លឺឡើង នាងមិនជឿនាយនោះទេថាមនុស្សល្អដូចជាជុងហ្គុករបស់នាងត្រូវមកស្លាប់ដោយស្រួលៗបែបនេះនោះ..វាមិចនឹងអាចទៅសូម្បីតែពាក្យមួយមាត់ផ្តាំងចុងក្រោយក៏នាងមិនទាន់បាននិយាយទៅកាន់នាយដែរ។ ទោះជាវៃនាងឲ្យស្លាប់ក៏នាងមិនជឿដែរ។
"ថេយ៍...អូនស្ងប់អារម្មណ៍បន្តិចទៅ...."
"បងឲ្យអូនស្ងប់អារម្មណ៍យ៉ាងមិច...ប្តីអូនណាបងប្រុស ប៉ារបស់ក្មួយរបស់បងណា...ហុឹកៗ...."
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...
