.3ខែក្រោយមក!
.ចាប់ពីថ្ងៃនឹងមកជុងហ្គុកនាយតែងតែចេញចូលនៅក្នុងមន្ទើពេទ្យដូចជាផ្ទះរបស់នាយទៅហើយ ជុងហ្គុកកំពុងតែអង្គុយដោយក្បាលរបស់នាយកំពុងតែផ្អែកនឹងគ្រែអ្នកជំងឺ ។"អូនគេងយូរពេកហើយ! អូនដឹងទេថាបងនឹងកូនពិតជានឹកអូនខ្លាំងណាស់...ពេលគ្មានអូននៅក្បែរនៅនិយាយជាបងនឹងបង ពិភពលោករបស់បងវាអាក់បីដូចជាខ្វល់អ្វីម្យ៉ាងចឹងប្រពន្ធសម្លាញ់" ជុងហ្គុកងើបមុខចាប់ដៃរបស់ថេយ៉ុង អង្អែលថ្នមៗរួចក៏លើដៃរបស់នាងដាក់ផ្គាប់នឹងថ្ពាល់របស់គេមុននឹងពោលឡើង។ជាមួយនឹងទឹកមុខដែលពពេញទៅដោយភាពសោកសៅជាទីបំផុត។
.ក្រាក!
"ប៉ាៗ...." ឈូឈូ នាងបានរត់ចូលមកអោបជើងរាងក្រាស់ជុងហ្គុកក៏លើកកូនស្រីពរឡើង មុននឹងនិយាយសួរទៅកាន់នាងតូច។
" ថ្ងៃនេះកូនស្រីរបស់ប៉ា! ពិតជាស្រស់ស្អាតនឹងស្រស់ស្រាយខ្លាំងណាស់..ហើយនេះកូនមកជាមួយនឹងអ្នកណាដែរ ហុឹម!"ជុងហ្គុកនិយាយរួចក៏អោនទៅថើបថ្ពាល់របស់នាងមួយខ្សឺតដើម្បីឲ្យត្រជាក់ចិត្តបន្តិច។
"គឺអូនមកជាមួយ លោកអុំ ដុងគូនឹង អុំស្រីសៀងអឺណាប៉ាៗ" ឈូឈូធ្វើមុខ cute cute និយាយទៅកាន់ជុងហ្គុក។
"ចោះឯណា លោកអុំទាំងពីរនោះកូន?" ដោយមើលឃើញតែនាងតូចម្នាក់ឯងជុងហ្គុកក៏សួរឡើងទាំងញញិមស្កោះទៅកាន់នាងតូច។
"គឺ ពួកគាត់ប្រាប់អូនឲ្យមករកប៉ាៗមុន ហើយពួកគាត់នឹងមកតាមក្រោយ!" ពិតមែនហើយព្រោះដុងគូនឹងសៀងអឺត្រូវទៅជួបពេទ្យនិយាយរឿងខ្លះទើបឲ្យនាងតូចមកមុន។
"ឈូឈូ នឹកម៉ាក់ៗទេកូន?"ជុងហ្គុក
"ប្រាកដជានឹកហើយ តែប៉ាៗ មិចក៏ម៉ាក់ៗរបស់អូនគេងយូរយ៉ាងនេះ? "
"មិនយូរទេ ម៉ាក់ៗរបស់កូនប្រាកដជាដឹងខ្លួនមកវិញហើយណាកូន"
.ក្រាក!
"បងប្រុស!" សម្លេងទ្វារបន្ទប់ពេទ្យក៏បើកឡើងម្តងទៀតដែលធ្វើឪ្យយើងបានឃើញបុរសម្នាក់ដែលកំពុងតែបណ្តើរជាមួយនារីម្នាក់ចូលមកដូចគ្នា អ្នកទាំងពីរនោះក៏គ្មានអ្នកណាក្រៅពី ដុងគូជាមួយនឹងសៀងអឺនោះឡើយ។ ជុងហ្គុកងាកទៅរកប្រភពសម្លេងមុននឹងបន្លឺហៅដុងគូ។

YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...