.២ឆ្នាំក្រោយមក
មកទល់ពេលនេះ អាល្អិត ថេយ៍រ៉ា គេមានអាយុបីខួបទៅហើយ បីខួប គឺ៣ឆ្នាំនឹងឯង។" ម៉ាក់ៗ អូនមកពីរសាលាវិញហើយ..បាទ!" កំលោះតូចរត់ចូលទៅក្នុងផ្ទះរបស់ខ្លួនដោយមានស្ពាយកាបូបនៅពីក្រោយជាមួយដំណើរ ដ៏គួរឲ្យក្រោយខ្នាញ់ព្រោះតែជើងតូចៗរបស់គេ។
" អា៎...អ្នកប្រុសតូចត្រឡប់មកវិញហើយតើមែនទេ...អឹុមនឹកណាស់នៀក!" ម៉ែដោះដែលទើបស្ទុះចេញពីផ្ទះបាយព្រោះតែបានឮសម្លេងរបស់កំលោះតូច ក៏រត់មកក្រសោបនាយកំលោះអោបថើបដោយក្តីនឹករលឹកទាំងដែលបែកគ្នាតែមួយព្រឹកតែប៉ុណ្ណោះ។
"ហិហិ...យាយដោះ...អូនរសើប..ណាស់...!" កំលោះតូចចាប់ផ្តើមរមួលខ្លួនចូលគ្នាក្រោយពេលត្រូវអ្នកដែលមាននាងជាយាយដោះមកចាប់ថើបក្រញិចខ្លួនបែបនេះ។
"ហឹុសៗ..អ្នកប្រុសតូចចោះឯណា លោកម្ចាស់នោះបាទ!" គាត់និយាយបាទព្រោះចង់ឲ្យថេយ៍រ៉ានិយាយបាទតាមគាត់
" ប៉ាៗអូននៅខាងក្រៅ ជាមួយបងឆីឈូឈូ...តិចទៀតមកដល់ហើយ តែឯណាម៉ាក់ៗអូនទៅយាយដោះ អូនអត់ទាន់ឃើញគាត់ផង..." បបូរមាត់ Cute cute បន្លឺឡើង ដោយភ្នែកងាកទៅឆ្វេងទៅសាំស្វែងរកម៉ាក់ៗរបស់ខ្លួន។
" ម៉ាក់ៗរបស់អ្នកប្រុសនៅសួនខាងក្រោយណា..
ចង់ទៅមែនទេចាំយាយដោះនាំទៅណា""អត់អីទេអូនទៅខ្លួនឯងក៏បាន!" និយាយចប់កំលោះតូចក៏រត់ត្រុយទៅខាងក្រៅយផ្ទះ រកអ្នកម្តាយរបស់ខ្លួនដែរកំពុងនៅក្នុងសួននោះ។
" ចាក់អឺ...ម៉ាក់ៗ!..អួយ ហុឺ..." រត់មកដល់ខាងក្រោយថេយ៍រ៉ាក៏ឃើញថាម៉ាក់របស់ខ្លួនកំពុងតែដើរកាច់ផ្កានៅក្នុងសួន ដោយចង់ Suprise អ្នកជាម្តាយឲ្យភ្ញាក់កំលោះតូចក៏ស្ទុះលោតទៅចាក់អឺថេយ៉ុង តែត្រូវជំពប់ជើងដួល កំលោះតូចក៏ស្រាប់តែស្រែកយំយកតែម្នាក់។
"អុះ ថេយរ៉ា...?.អា៎កូនប្រុសម៉ាក់ យ៉ាងមិចទៅហើយនៀក...កុំយំអីណាកូនមកនេះមក...ពុទ្ធោមើលចោះ..រលាត់ស្បែកអស់ហើយឈឺខ្លាំងទេកូន!" ថេយ៍ស្ទុះទៅចាប់លើកកូនប្រុសមកដាក់លើភ្លៅរបស់ខ្លួនបន្ទាប់មកក៏បោសសម្អាតដីដែលប្រឡាក់លើសម្លៀកបំពាក់របស់គេ។
![](https://img.wattpad.com/cover/352800543-288-k148699.jpg)
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Acción"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...