21:បើស្លាប់ក៏ស្លាប់ដោយសារការខកចិត្ត

745 36 4
                                    

.ត្រឡប់មកមុននេះបន្តិច....
.ស្នងការប៉ូលិស

"នេះយូរណាស់ហើយលោកមេកងនៅមិនទាន់ត្រឡប់មកវិញទៀតតើមែនទេ?? គួរតែចេញទៅតាមទើបបាន!!" សៀវអឺនាងអង្គុយរងចាំជុងហ្គុកនៅក្នុងស្ថានីយប៉ូលីសដោយមិនទាន់ត្រឡប់ទៅវិញនោះទេព្រោះថាយប់នេះពួកគេជាប់ម៉ោងយាម។ យប់កាន់តែរៀងជ្រៅហើយតែនៅមិនទាន់ឃើញនាយកំលោះត្រឡប់មកវិញទៀតសៀវអឺនាងក៏សម្រេចចិត្តចេញទៅតាមរាងក្រាស់របស់យើងតែម្តងទៅ។ ចង់ប្រាប់ថាសៀវអឺនាងធ្លាប់លួចស្រឡាញ់រាងក្រាស់របស់យើងហើយនាងក៏បានប្រាប់រឿងនេះឲ្យនាយដឹងដែលតែឆ្លើយរបស់ជុងហ្គុកគឺនាយមានមនុស្សដែលនាយស្រឡាញ់រួចទៅហើយ ហើយនាយក៏ស្រឡាញ់គេខ្លាំងទៀតផង សៀវអឺនាងក៏មិនបានថាអ្វីហើយចាប់ពីពេលនឹងមកពួកគេក៏រាប់អានគ្នាជាមិត្តភក្តិធ្វើធម្មតាដល់ឥឡូវ។

.កំពង់ផែ.....

"ចឹង!!យើងសាកគ្នាទៅ....បើអ្នកណាបាញ់បានមុនអ្នកនោះនឹងបានត្រឡប់ទៅវិញ....!!"ជុងហ្គុកនាយក៏លើកកាំភ្លើងរបស់នាយតម្រង់មកកាន់រាងតូចដូចគ្នា។នាយនិយាយឡើងជាមួយនឹងទឹកមុខមាំរបស់នាយដែលបង្ហាញថានាយពិតជាចង់ប្រកួតបែបនឹងពិតប្រាកដមែន។

"បាន!....."ថេយ៍តទៅវិញដោយគ្មានការស្ទាក់ស្ទើរ។

"១ ២......!!"រាប់ព្រមគ្នា

"លោកមេកង...!!" កំពុងតែរាប១.២.៣ ភ្លាមនោះក៏មានសម្លេងមួយបានបន្លឺឡើងហៅមកកាន់រាងក្រាស់របស់យើង។ ហើយម្នាក់នោះក៏គ្មានអ្នកណាក្រៅពីសៀវអឺនោះដែលព្រោះតែនាងបានឃើញរាងក្រាស់របស់យើងឈរនិយាយជាមួយអ្នកណាក៏មិនដឹងព្រោះវាងងឹតពេកទើបនាងមើលមិនច្បាស់។

"៣.....ផាំង....!!"ថេយ៍នាងក៏រាប់ដល់បី...ហើយពួកគេក៏បាញ់យកតែម្តង។ តែគួរឲ្យស្តាយព្រោះកាំភ្លើងរបស់ជុងហ្គុកវាគ្មានគ្រាប់នោះឡើយ។

"ឯងពិតជាចិត្តដាច់ណាស់ថេយ៍...." គ្រាប់កាំភ្លើងបានបាញ់ទម្លុះផ្នែកម្ខាងនៃស្នាររបស់រាងក្រាស់ ជុងហ្គុកក៏ចាប់ផ្តើមបិតភ្នែករបស់ខ្លួនតិចៗ ទឹកភ្នែករបស់នាយក៏បង្ហូរចុះមកនាយជាមួយនឹងភាពឈឺចាប់នឹងក្តីអស់សង្ឃឹមនាយមិនគិតសោះមនុស្សដែលនាយស្រឡាញ់នាងឃោរឃៅនឹងចិត្តដាច់ដល់ថ្នាក់នេះ។

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now