.តាមពិតជុងហ្គុកនាយមិនចង់ទៅប៉ូស៊ាននោះទេ តែធ្វើយ៉ាងមានបើនាយជាប៉ូលីស ដូច្នេះហើយប៉ូលិសគឺមានងាយជាអ្នកដែលជួយសង្គ្រោះជីវិតរបស់ប្រជាជន ដូច្នេះហើយនាយមានតែទៅ ទោះបីនៅទីនេះទៀតក៏ថេយ៉ុងលែងត្រូវការនាយហើយ ទៅបែបនេះក៏ល្អម្យ៉ាងដែរ។
.ថេយ៍កំពុងតែគេងយំម្នាក់ឯង ឡើងចង់ដង្ហក់ទៅហើយព្រោះទេនាងយំយូរពេក។
.ក្រាក!
"ថេយ៍.....!"ដុងគូបើកទ្វារចូលមកក៏ឃើញនាងយំខ្លាំងបែបនេះនាយក៏ប្រញប់ចូលទៅអោបលួងលោមនាង។
"បងប្រុស..គេ..គេទៅចោលខ្ញុំនឹងកូនហើយ...ហុឹកៗ.."ថេយ៍យំអោបបងប្រុសទាំងទឹកភ្នែក
"ឈប់យំទៅ..ឯងយំឡើងថង្ហក់បែនេះប្រយ័ត្នប៉ះពាល់ដល់កូនរបស់ឯងណា!"
"បងប្រុស ខ្ញុំចង់ត្រឡប់ទៅផ្ទះវិញ...ថេយ៍លែងបងប្រុសរបស់នាងចេញពីការអោបរួចក៏ពោលឡលងទាំងទឹកភ្នែកមិនដាច់ពីវង្វង់ភ្នែក។
"ចាំបងទៅហៅគ្រូពេទ្យឲ្យមកដោះសេរ៉ូមឲ្យឯងណា..."
"បងទៅៗ...ចឹង..!"
"ចាំបងនៅត្រង់នេះហើយ បងទៅតែមួយភ្លែតតែប៉ុណ្ណោះ"
"អូនយល់ហើយ....!" ក្រោយពេលដុងគូចេញទៅផុតថេយ៉ុងនាងក៏ចាប់ទាញខ្សែសេរ៉ូមផ្តាច់ចេញ ហើយបម្រុងនិងបើកទ្វាររត់ចេញទៅ...តែនរណាទៅដឹងថាកូនចៅរបស់បងប្រុសរបស់នាងនៅយាមពេញមុខបន្ទប់នោះ?
"ហុឹកៗ.....ជុងហ្គុក អូនចង់ទៅជួបបង...ហុឹកៗ"ថេយ៍អង្គុកបត់ជើងស្រែកយំនៅមាត់ទ្វារ បើនាងចេញទៅច្បាស់ណាស់ថាកូនចៅរបស់បងប្រុសនាងនឹងចាប់នាងមកវិញដដែរនោះទេ ។
"ថេយ៍..មិចក៏អូនមកអង្គុយនៅត្រង់នេះទៅវិញ...?"ដុងគូប្រញាប់ស្ទុះមកជួយលើកប្អូនស្រីរបស់ខ្លួនយ៉ាងលឿន ហើយក៏ឃើញថាដៃរបស់នាងមានចេញឈាមទៀតផងព្រោះនាងបានផ្តាច់ខ្សែសេរ៉ូមនោះចេញដោយខ្លួនឯង។
"បងប្រុស ខ្ញុំចង់ទៅជួបគេ ខ្ញុំចង់អោបគេជាលើកចុងក្រោយ...ហុឹកៗ"ថេយ៍នាងយំឡើងទន់ខ្លួនទៅហើយ។ដុងគូឃើញប្អូនបែបនេះក៏ទាញនាងមកអោបប្រសោបជាប់ទ្រូងរបស់នាយ
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Ação"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...