.បីឆ្នាំក្រោយមក កាត់ៗឲ្យឆាប់ចប់😤
"អូនដឹងទេ? ថាថ្ងៃនោះអូនគេងយូរយ៉ាងណានោះ ?" ជុងហ្គុកបាននិយាយសួរទៅកាន់រាងតូចដោយពេលនេះពួកគេកំពុងតែស្តិតនៅក្នុងប្រទេស សហរដ្ឋអាមេរិក។
"ពិតមែនឬ? អូនមិនបានដឹងខ្លួនសោះ ហើយក៏បានដឹងដូចគ្នាថាអូនអាចមានជីវិតនៅរស់បែបនេះ អូនស្មានតែអូនស្លាប់បាត់ទៅហើយ" ថេយ៉ុង ពោលឡើងទាំងញញឹមដោយសម្លឹងមើលទៅផ្ទៃមេឃពណ៌ខៀវស្រងាត់នោះ។
"បើមានថ្ងៃនោះមានមែន បងក៏ប្រហែលជាគ្មានជីវិតនៅលើលោកនេះដែរ ព្រោះបងនឹងតាមទៅជាមួយអូននោះអី!"
"បងកុំនិយាយបែបនេះអី! វាមិនអាចមានថ្ងៃនោះ នោះទេ តែបើមានមែនបងក៏មិនអាចទៅជាមួយនឹងអូនបាននោះដែរ បើបងទៅជាមួយនឹងអូនចោះកូនរបស់យើងនោះនាង រស់នៅបែបណាទៅ ..?" ថេយ៍បែបមកចាប់ដៃរបស់រាងក្រាស់រួចក៏និយាយឡើង។
" ម៉ាក់ៗ...អាអូនយំហើយអូនលួងអត់បាត់ទេ...!"ភ្លាមនោះសម្លេងក្មេងអាយុ៦ឆ្នាំក៏បានបន្លឺឡើង ដោយគ្មានអ្នកណាក្រៅពេល ចន ឈូឈូ នោះឡើយ ។ ឈូឈូ ស្រែកហៅម្តាយរបស់នាងឲ្យទៅមើលប្អូនរបស់ខ្លួនព្រោះតែវាយំខ្លាំងណាស់ នាងមិនដឹងថាលួងយ៉ាងមិចបានឲ្យវាបាតយំនោះទេ។
"ចា៎សម៉ាកដឹងហើយកូន!"
"ទុកឲ្យបងជាអ្នកទៅមើលគេវិញ!" ជុងហ្គុកក៏ដើរចូលទៅខាងក្នុងថេយ៉ុងនាងក៏ដើរទៅតាមពីក្រោយនាយ។
"អា៎...កូនពៅរបស់ប៉ា មិចក៏យំខ្លាំងយ៉ាងនេះហាស់? ឃ្លានអឹមមែនទេហឺុម?" ជុងហ្គុកលើកូនប្រុសរបស់ខ្លួនដែលទើបតែបាន១ខួបនោះចេញពីពូកទន់ៗដែលបានដាក់ឲ្យវាគេងមុននេះទាំងអង្អែលដៃរបស់ខ្លួនតិចៗ រលាក់ចុះឡើយ។
"មើលអ្នកប្រុសតូចចោះមុខគួរឲ្យស្អប់ដ៏ហើយ!"ម៉ែដោះក៏និយាយឡើងទាំងញញិម អាល្អិតម្នាក់នេះខូចណាស់ត្រង់មុននេះគាត់ខំលួងយ៉ាងណាក៏មិនបាត់ដែលទេពេលបានប៉ាៗមកបីបែបនេះស្ងាត់ឪ្យជ្រាន់តែម្តង។
"មើលចុះគេគេងលក់វិញបាត់ទៅហើយ...!"ថេយ៍នាងអោនទៅមើលមុខកូនប្រុសរបស់ខ្លួនដោយក្រញិចច្រមុះរបស់គេបន្តុចរួចក៏និយាយឡើងទាំងខ្នាញ់ចំពោះក្មេងក្បាលខូចនេះខ្លាំងណាស់ គេខូចជាបងស្រីឈូឈូរបស់គេទៅទៀត។
![](https://img.wattpad.com/cover/352800543-288-k148699.jpg)
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Action"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...