09: បាញ់រះពួកវាឲ្យងាប់ឲ្យអស់ទៅ

753 31 0
                                    

"យើងសួរថានរណានៅត្រង់នឹង? បើមិនចេញមកទេយើងបាញ់ហើយ ណា"បុរសម្នាក់នោះក៏កាន់យកភ្លើងតម្រង់ចូលទៅកន្លែងដែលវាឃើញស្រមោលមនុស្សមុននេះ៕

"មានរឿងអី?" បងធំរបស់វាក៏សួរឡើង។

"ខ្ញុំឃើញមានស្រមោលមនុស្សនៅត្រង់នេះតែមិនដឹងថាជានរណាទេបងធំ "

"ទុកឲ្យយើង..."

.ផាំងៗ....

"អា៎...."

"ចេញឬមិនចេញ??"

"កុំបាញ់ៗ បងធំគឺជាខ្ញុំនោះទេ? "Manម្នាក់ក៏ដើរចេញមកដោយលើកដៃដាក់លើក្បាលរបស់ខ្លួន ជាមួយសម្លេងញ័ររបស់គេ៕

"ឯងទៅឈរធ្វើអី អើតលឺមនៅទីនេះបែបនេះ?" បងធំរបស់វាក៏ដាក់កាំភ្លើងចុះ។

"គឺមិននេះក្រែងបងឲ្យខ្ញុំដើរមើលតាមនឹងតើមែន?? ហេតុអ្វីក៏បងនិយាយបែបនេះទៅវិញ?"

"អឺៗចឹងក៏ចឹងទៅ! តែដល់ម៉ោងហើយពួកយើងប្រញាប់រៀបចំលុយទៅ" និយាយហើយពួកវាក៏ដើរចេញទៅបាត់អស់ទើបរាងតូចថេយ៉ុតរបស់ដើរចេញមកពី កន្លែងដែលនាងលាក់ខ្លួនមុននេះ៕ អម្បាញ់មិញកុំតែបានជនបង្កប់របស់នាងមកជួយទាននោះទេកុំអីមិនដឹងថានាងទៅជាយ៉ាងណាហើយនោះទេ៕

"ណ្ហើយ!"ថេយ៉ុង លាក់ខ្លួនដោយផ្អែកនឹងមាត់បង្អួចនោះក៏ទម្លាប់ខ្លួនចុះមកវិញទាំងដកដង្ហើមធូរទ្រូង៕

.....................

"សហការរីករាយ....." ពួកវាបានហុចរបស់ឲ្យគ្នាទៅវិញទៅមកបន្ទប់មកក៏ចាំដៃគ្នា និយាយឡើងដោយស្នាមញញឹម៕

"ដូចគ្នា សង្ឃឹមថាពួកយើងអាច ស្មោះត្រង់នឹងគ្នាចោះ....តោះពួកយើងត្រឡប់ទៅវិញ" ចៅហ្វាយរបស់អ្នកម្ខាងទៀតក៏និយាយឡើង ដោយប្រលែងដៃចេញពីការចាប់មុននឹងស្រែកឡើងឲ្យត្រៀមកាប៉ាល់របស់ខ្លួនសម្រាប់ឡើងច្រាំតវិញ៕

"ប្រាកដជាបែបនឹងហើយ..."ឯអ្នកខាងនេះនិយាយឡើងទាំងញញឹមចុងមាត់។ ការរកស៊ីវាត្រូវតែមានអ្វីដែលអស្ចារ្យជាងនឹងហើយ វាមិនមែនចេះតែស្មោះត្រង់រហូតនោះទេ៕

"ចាត់ការទៅ...."វាក៏ថាបើមកប្រាប់កូនចៅរបស់វាឲ្យចាត់ការ ដៃគួររបស់វាមិញនេះ ហើយដណ្តើមយកលុយមកវិញឲ្យបាន៕

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now