33: វាជាកំហុសរបស់បងប្រពន្ធសម្លាញ់

979 43 12
                                    

កន្លែងកើតហេតុ..

"សុំផ្លូវមួយៗ.....!"

"លោកមេកង ខាងនេះទាន!"

" ឡាននេះ..? ទេ មិនអាចទេ ថេយ៍....! " គ្រាន់តែតែក្រឡែកទៅឃើញឡានដែលកំពុងតែមានផ្សែងនោះធ្វើឲ្យរាងក្រាស់ដឹងភ្លាមថានេះជាឡានរបស់អ្នកណាទៅហើយ។

"លោក..លោកមិនអាចចូលមកនោះទេ ទីនេះទុកឲ្យខាងលោកគ្រូពេទ្យជាអ្នកចាត់ចែង"ក្រុមលោកគ្រូពេទ្យ

"លែងខ្ញុំ លែងខ្ញុំទៅខ្ញុំចង់ជួយប្រពន្ធរបស់ខ្ញុំ...ថេយ៍អូនស្រឡាញ់..."

"លែងគេទៅ គេគឺជាប៉ូលីស!"

"ហុឹកៗ ថេយ៍ដឹងខ្លួនឡើងប្រពន្ធសម្លាញ់..ហឹុកបងដេញអូនឲ្យចេញពីរបងតែមិនមែនឲ្យអូនចេញទៅទាំងបែបនេះឡើយ...ហុឹកៗ..ថេយ៍បងសុំទោស..ងើបមកនិយាយជាមួយបងមកអូនសម្លាញ់..."ជុងហ្គុកយំអោបរាងកាយដែលដេកសន្លប់នោះ ទាំងដង្ហក់ នាយកំលោះអោនទៅថើបមាត់ដែលស្លេកស្លាំងរបស់រាងតូចព្រមទាំងពោលពាក្យសុំទោសទៅកាន់នាងតែ នាងមិនបានឮអ្វីនោះឡើយ។

"លោកមិនអាច ប៉ះពាល់ជនរង់គ្រោះខ្លាំងបាននោះទេ វាអាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមអ្នកជំងឺបាន" លោកគ្រូពេទ្យម្នាក់បានដើរចូលមក ជាមួយនឹងក្រុមគ្រូទេព្យឯទៀត។

"ជុង...បានហើយ យើងត្រូវបញ្ជូនគាត់ទៅមន្ទីរពេទ្យណា...."សៀវអឺ នាងក៏ចាប់ស្មាររបស់រាងក្រាស់លួមលួងនាយ ជុងហ្គុកក៏បានបីថេយ៉ុងដាក់នឹងគ្រែសែងរបស់អ្នកជំងឺ..

"លោកគ្រូពេទ្យ ជួយ..ជួយប្រពន្ធខ្ញុំផង...ហឹុក.."ខ្លួនសុទ្ធតែឈាមរបស់ជុងហ្គុក ងើបឈរឡើងចាប់ដៃលោកគ្រូពេទ្យជាប់អង្វរឲ្យគាត់ជួយសង្គ្រោះប្រពន្ធរបស់ខ្លួនផងទាំងទឹកភ្នែក។

"ខាងខ្ញុំនឹងធ្វើឲ្យអស់ពី សមត្ថភាព..."

"មើលចុះគួរឲ្យអាណិតដល់ហើយ..."

"មែនហើយៗ ឈាមចេញមកច្រើនយ៉ាងនេះមិនដឹងថាអាចរស់មានជីវិតទៀតឬក៏អត់នោះទេ....!"អ្នកធ្វើដំណើរដែលបានឈប់ឡានមើលហេតុការណ៍នេះក៏នាំគ្នានិយាយខ្សឹបខ្សៀវគ្នាទៅវិញទៅមកដែលធ្វើឲ្យរាងក្រាស់របស់យើងក៏ឮពួកគេនិយាយ÷

កំពូលឃាតករស្រី💥💯(The End)Where stories live. Discover now