.បន្ទាប់ពីរឿងកាលពីម្សិលមិញកន្លែងផុតទៅ ថ្ងៃនេះក៏ឈានចូលមកដល់ព្រឹកថ្ងៃថ្មី ដោយមានពន្លឺព្រះសូរិយាបានចាំងចូលទៅក្នុងបន្ទប់គេងដែលបណ្តាលឪ្យយើងឃើញមានបុរសម្នាក់ដែលកំពុងតែគេងអោបជាមួយនឹងដបស្រាជាច្រើនដបមិនដឹងថាយប់មិញនេះនាយផឹកវាអស់ប៉ុន្មានដបនោះទេបានជាយើងឃើញមានដបស្រាកូរពេញបន្ទប់គេងនាយបែបនេះហើយសម្លៀកបំពាក់មកពីធ្វើការរបស់នាយក៏មិនបានប្តូរចេញនោះដែរ។វាអាចបញ្ជាក់បានថានាយខូចចិត្តខ្លាំងរហូតសូម្បីតែទឹកក៏នាយមិនបានងូតផង។
"ហ្ហឹម! ម៉េចក៏មានអារម្មណ៍ថាឈឺក្បាលខ្លាំងយ៉ាងនេះ" ជុងហ្គុកងើបឡើងដោយយកដៃរបស់នាយទៅញីក្បាលតិចៗព្រោះតែជាតិស្រាកាលពីយប់វានៅតែមិនទាន់សាបរលាបទៅណា។
"ម៉ោងប៉ុន្មានហើយ! ??"នាយកំលោះខកស្នេហ៍លើកដំបូងក៏ស្រវាទាញទូរស័ព្ទរបស់ខ្លួនមកមើលម៉ោងក៏ឃើញថាម៉ោងជិតនឹង8ទៅហើយ...ដោយមិនចង់ខាតពេលច្រើននាយក៏ប្រញាប់ងើបឡើងទាញយកកន្សែងចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនទៅបំពេញភារកិច្ចរបស់នាយដូចរាល់ដង។
.ស្ថានីយ៍ប៉ូលីស....
រាងសង្ហារបានដើរចូលទៅខាងក្នុងដោយនាយបានស្លៀកពាក់ជាឯកសណ្ឋានជាស៊ីវិលដែលធ្វើឲ្យអ្នកនៅក្នុងស្ថានីយ៍រេភ្នែកមកមើលនាយគ្រប់ៗគ្នាព្រោះតែសម្រស់ដ៏ស្រស់សង្ហាររបស់នាយ។
"មើលស្អី? គ្មានកិច្ចការដែលត្រូវធ្វើទេឬយ៉ាងម៉េច?"គ្រាន់តែដើរចូលមកដល់ខាងក្នុងភ្លាមនាយក៏ស្តីឲ្យអ្នកដែលគ្នាសម្លឹងមកនាយ ធ្វើដូចជានាយជាមនុស្សចម្លែកយ៉ាងចឹង។ហើយម្នាក់ៗពេលឮនាយនិយាយបែបនេះក៏ប្រញាប់ប្រញាល់ងាក់មុខចេញទៅរកឯកសារការងាររបស់ខ្លួនយ៉ាងលឿន។
"ណែ!ពួកឯងមានគិតដូចយើងដែលទេ ? ចាប់តាំងពីម្សិលមិញមកលោកមេកងដួចជាប្លែកៗយ៉ាងម៉េចក៏មិនដឹងដែលណា" គ្រាន់តែរាងក្រាស់របស់យើងដើរចូលទៅក្នុងបន្ទប់ភ្លាមម្នាក់ៗចាប់ផ្តើមបង្វល់តុមករកគ្នារួចក៏និយាយពីនាយបន្ត។
"មែនៗ...យើងក៏គិតចឹងដែរ ហើយថ្ងៃនេះយើងសង្កេតឃើញថាភ្នែករបស់គាត់ដូចជាឡើងខ្មៅហើយក៏មានហើមទៀតផង...."ប៉ូលីសស្រីម្នាក់ក៏និយាយឡើងហើយពួកគេក៏អឺអើទៅតាមគ្នាបែបនឹងទៅ...។
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
حركة (أكشن)"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...