.ភូមិគ្រឹះគីម....
"អេ៎! មានឃើញអ្នកនាងតូច ដែលឬទេ?" ឌឺណានាងដើរទៅខាងក្រោយផ្ទះក៏ឃើញមានបុរសម្នាក់កំពុងតែឈរនិយាយទូរស័ព្ទជាមួយអ្នកណាក៏មិនដឹងទើបនាងសួរឡើយ។
"បាទចៅហ្វាយបន្តិចទៀតខ្ញុំទៅដល់...." ម្នាក់នោះក៏គ្មាននរណាក្រៅពីខ្វានសុឺនោះដែរ។ ខ្វាន់សុឺដាក់ទូរស័ព្ទរួចក៏ងាកមកមើលមុខអ្នកដែលហៅខ្លួនមុននេះតែនាយមិនបាននិយាយអ្វីនោះទេ។
"មិនឮខ្ញុំសួរទេឬ?"
"នាងសួរអ្នកណា? "
"នៅទីនេះមានតែលោកនឹងខ្ញុំតែប៉ុណ្ណោះ បើមិនមែនលោកតើជានរណាទៀត?"
"ខ្ញុំមានឈ្មោះរបស់ខ្ញុំ សូមមេត្តាហៅឲ្យត្រូវផង"ថាហើយអ្នកកំលោះក៏ដើរចេញទៅ ។
"ណែ! អាខ្វាន់សុឺឆ្កួត ណ្ហើយ!"ឌឺណានាងក៏ស្រែកជេរនាយពីក្រោយទាំងក្តៅចិត្តកំពុងតែអ្នកនាងតូចមិនឃើញផងបែបមកជួបជាមួយអាមនុស្សមិនដែលត្រូវធាតុគ្នាទៀត។
.ផ្ទះក្បែរមាត់ទឹក
🎶... 🎶.. 🎶.. 🎼...🎼
ថេយ៍កំពុងតែអង្គុយលែងភ្លេងតែម្នាក់ឯងអារម្មាណ៍របស់នាងតែងតែនឹកគិតរឿងរាវកាលពីក្មេងៗរបស់នាងដែលមានលោកប៉ាអ្នកម៉ាក់របស់នាងដែលពួកគាត់តែងតែផ្តល់ភាពកក់ក្តៅនឹងស្នាមញញឹមជាច្រើនសម្រាប់នាងនោះ។
"ទឺង...ៗ🎼"
"ពិរោះណាស់...អូនកំពុងតែគិតដល់ណាហើយ?" ថេយ៍ចុចបញ្ចប់ភ្លេងចុងក្រោយក៏ស្រាប់តែមានសម្លេងមួយបន្លឺឡើង។ រាងតូចក៏ងាកទៅរកប្រភពសម្លឹងនោះយ៉ាងលឿន។
"ជុងហ្គុក? ម៉េចក៏បងមកទីនេះ? "ថេយ៍ងើបមុខសួរទៅកាន់រៀងក្រាស់ទាំងភ្ញាក់ផ្អើលមិចក៏គេអាចចូលមកទីនេះបាន?ក្រែងនៅខាងក្រៅសិតតែកូនចៅរបស់បងប្រុសរបស់នាងនៅយាមតើមែនទេ?
"នោះ...!"
"ផ្លូវក្រោយ...?"
"ត្រូវហើយ!បងមកតាមផ្លូវក្រោយ!" ជុងហ្គុកដើរទៅក្បែររាងតូចដោយនាយឈរអោបករនាងពីក្រោយមើលទៅដូចជានឹកនាគ្នាសម្បើមណាស់។ មែនហើយរយ:ពេលច្រើនថ្ងៃមកនេះជុងហ្គុកនាយបានតាមថេយ៉ុងរហូតធ្វើគ្រប់វិធីសាស្រ្តាដើម្បីឲ្យថេយ៍យល់ព្រមស្រឡាញ់នាយវិញ...រហូតដល់ថ្ងៃមួយថេយ៍នាងក៏ចិត្តទន់ព្រមស្រឡាញ់គ្នាជាមួយនឹងនាយតែក៏ត្រូវបានដុងគូហាមមិនឲ្យពួកគេទាក់ទងគ្នាទើបពួកគេតែងតែលួចជួបគ្នាបែបនេះទៅ( បញ្ជាក់!..អេដមីន កាត់ៗឲ្យឆាប់ចប់ព្រោះតិចទៀតអេដលែងមានពេលសរសេរហើយ😚❤️)
YOU ARE READING
កំពូលឃាតករស្រី💥💯(The End)
Aksi"តាមពិតនាងគឺជាឃាតករហើយនាងក៏ជាមនុស្សតែម្នាក់ដែលខ្ញុំបានស្វែងរកអស់ពេលជាយូរមកនេះ! " "ខ្ញុំគឺជាប៉ូលីសហើយនាងគឺជាឃាតករ តើខ្ញុំពិតជាត្រូវចាប់មនុស្សដែលខ្ញុំស្រឡាញ់ដាក់ក្នុងគុកពិតមែនឬ?" "ហេតុអ្វីក៏ជានាង ថេយ៉ុងរបស់ខ្ញុំពីមុនបាត់ទៅណាហើយ ប្រគល់នាងត្រឡប់មកឲខ្ញុំ...