« Taehyung... » ពួកគេទាំងពីរហ័សដកគម្លាតចេញពីគ្នាបន្តិច ក្រោយពីឃើញវត្តមានមនុស្សមកដល់ ពួកគេកំពុងតែខ្លាចមានអ្នកណាចាប់បានពួកគេស្និទ្ធស្នាលជាមួយនិងគ្នាទាំងដែលពួកគេគឺជាប្តីប្រពន្ធនិងគ្នាសោះ បើឃើញមានទៅទាស់ខុសអ្វី ។
« ចាំខ្ញុំ call មកបងវិញ » Jungkook លូកដៃទៅបើកទ្វារឡានចូលទៅអង្គុយចាំមុននៅខាងក្នុង ឯនាយតូចដើរទៅឱបលាបងថ្លៃរបស់ខ្លួន មិនទាន់ចង់និយាយអ្វីនៅពេលនេះច្រើនទេ វាមិនមែនជាពេលល្អត្រូវនិយាយឡើយ ។
« បើកឡានស្រួលបួលអ៊ីចឹង » Tae ងក់ក្បាលញញឹមតបវិញបន្តិច ដើរចូលទៅអង្គុយកន្លែងតៃកុងឡានក្នុងនាមជាអ្នកបើក ចូលមកដល់ក៏ឃើញអ្នកអង្គុយជាប់ដៃសំងំបិទភ្នែកក៏ខ្ជិលមាត់ករំខានគេ បណ្តោយគេឱ្យសំងំបន្តិចចុះស្ងាត់សិនក៏មិនថ្វីដែរ ។
នៅតាមផ្លូវធ្វើដំណើរនាយតូចក៏ឆ្លៀតទម្លាក់កញ្ជក់ឡានចុះដើម្បីឱ្យអ្នកគេងលក់នេះទទួលបានខ្យល់អាកាសល្អៗបែបនេះបន្តិច ផ្លូវទៅផ្ទះវិញក៏មិនជិតប៉ុន្នានដែរ បែបនេះហើយទើប Jungkook លក់ភ្លឹង សំងំសុខៗគេក៏លក់ពិតមែន ហៅលែងឆ្លើយរលីងតែម្តង ។ មកដល់មាត់ទ្វារផ្ទះ Tae ក៏អែបឡានទៅមាត់ជណ្តើរចង់ដាស់អ្នកគេងលក់បន្តិចមិនចង់បន្តិច ឃើញគេគេងដូចជាលក់ស្រួលណាស់ អ្នកណាដាច់ចិត្តទៅដាស់គេទៅ?
« មកដល់យូរឬនៅ? »
« មុននេះបន្តិចទេ » កុហកសុទ្ធ 100% ។ ឡាននេះចតសឹងតែកន្លះម៉ោងលើសទៅហើយ មិនមែនមុននេះបន្តិចទេ ។
« ចូលផ្ទះចុះ ចាំខ្ញុំយកឡានទៅទុក »
ចូលមកដល់ថ្ងៃថ្មី Jungkook ក៏ចេញទៅធ្វើការបាត់តាមទម្លាប់ ថ្ងៃនេះចេញមកគេក៏ឃើញថាប្រពន្ធមិនបានក្រោកមកតាមទៀតទេ គេក៏មិនបានចម្លែកចិត្តច្រើនដែរ Tae ក៏មិនងាយងើបលឿនស្រាប់ ។
ប៉ុន្តែអ្វីដែល Jungkook មិនបានដឹងនោះគឺទោះជា Tae ងើបលឿនក៏គេសំងំគេងបន្តវិញដែរ គេមិនចង់ឱ្យ Jungkook សង្ស័យច្រើនទេ គេគួរតែព្យាយាមសម្របខ្លួនទៅតាមអ្វីដែលអ្នកប្រុសតែងតែធ្វើ ។
ដល់ម៉ោងចេញពីធ្វើការប្រុសសង្ហាក៏ត្រូវបានបុគ្គលិកនៅក្នុងក្រុមហ៊ុនស្កាក់ផ្លូវនាំមកជប់លៀងជាមួយពួកគេ ដោយសារតែខែនេះភាគរយនៃការលក់ផ្ទះរបស់ពួកគេឡើងខ្ពស់ទើប Jungkook ប្រាប់ឱ្យពួកគេទៅជប់លៀងចាំគេជាអ្នកចាត់ចែងរឿងប្រាក់កាក់ ប៉ុន្តែអ្នកណាទៅដឹងថាពួកគេក៏ស្ទាក់នាំខ្លួនមកជាមួយដែរ ។
YOU ARE READING
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...