ចេញពីហាងកាត់វែនតា Tae ក៏ឆ្លៀតបបួល Jungkook ចូលទៅហាងតូចល្មមមួយនៅច្រកចូលទៅខាងក្នុងម្ត៉ំផ្ទះប្រជាជន ។ គេឃើញហាងនេះនៅតាម online របស់លក់ស្អាតៗ តម្លៃក៏សមរម្យថែមទៀត ជ្រុលជាមកដល់ទៅហើយចូលបន្តិចក៏មិនអីដែរ ។
« សម្លេងអ្វីហ្នឹង? » ខណៈពេលដែល Tae កំពុងឈរនៅខាងក្រៅហាង ចាំ Jungkook គិតលុយរួច ។ ត្រចៀកគេក៏ជ្រុលទៅស្តាប់ឮសម្លេងក្ដូងក្ដាំងនៅម្ត៉ំៗនេះ សម្លេងនេះដូចជាមិនមែនសម្លេងក្មេងៗប្រឡែងគ្នាទេ វាឮខ្លាំងណាស់គេមិនអាចឮហើយបណ្តោយចោលទេ ។
« គ្រាំង!!* ផាច់!!* ហ៉ឹកៗៗ »
« លោកៗ...ឈប់សិនមានអ្វីនិយាយគ្នាសិន!! លោកមិនត្រូវវាយនាងបែបហ្នឹងទេ!! » Tae ស្រឡាំងកាំងសឹងតែមិនជឿជាមួយអ្វីដែលខ្លួនកំពុងតែឃើញនិងភ្នែក ។ សម្លេងក្ដូងក្ដាំងដែលគេបានឮមុននេះគឺបង្កឡើងពីពួកគេមែនទេ?
ប្រុសម្នាក់នេះវាយនាងដល់ថ្នាក់បែកមុខបែកមាត់អស់ទៅហើយ! មានរឿងអ្វីទើបប្រើដៃប្រើជើងដល់ថ្នាក់នេះ?? គេកើតឆ្កួតស្អីហ្នឹង??
« ចេះដឹងរឿងគ្រួសារគេសម្បើមម្ល៉េះ? នាងជាប្រពន្ធយើង!! យើងចង់ប្រដៅនាងចេញ!! ជៀសទៅ! »
« ជួយផង...ហ៉ឹកៗ...ជួយខ្ញ៉ំផង!! »
« មិនឮនាងប្រាប់ថាក៉ំវាយទេហ្ហេស?? ថយ!! ប្រយ័ត្នខ្ញ៉ំតេប្តឹងប៉ូលីស!! » នាយតូចរហ័សរត់ទៅចាប់ដំបងពីដៃគេគ្រវាសទៅឆ្ងាយបន្តិច ប្រឹងទាញគេចេញមិនឱ្យចូលទៅជិតនាងបានចង់ទុកឱកាសឱ្យនាងរត់ ។
« ចង់ត្រូវដែលមែនទេ?? ព្រូស!!* »
« អូយ៎!! លោកឯង...!! » Tae ស្កៀតជើងធ្មេញបង្ហាញពីការធុញទ្រាន់មក ទ្រាំមិនបានសឹងតែហក់ទៅសំពោងអាកម្លាំងបាយហ្នឹងវិញទៅហើយ ចាំមើលទៅច្រានគេប៉ុន្នឹងហើយរួចខ្លួនឬអត់?
« Tae...Tae យ៉ាងម៉េចហ្នឹង? » គេស្ទុះស្ទារត់ទៅមើលអ្នកអង្គុយដំណំលើថ្នល់ លើកដៃដែលឃើញរលាត់មកពិនិត្យមើល ។
« បងជួយនាងផងទៅ គេវាយនាងប៉ុន្នានដៃហើយ »
« មកនេះ!! ឯងអ្នកធ្វើមែនទេ? » Jungkook ងើបវឹងដើរទៅចាប់កអាវគេនោះពីក្រោយទាញឱ្យបែរទៅរក Tae ចង្អុលទៅបាតដៃដែលដាច់រលាត់ចង់សួរបញ្ជាក់ថារបួសនេះគេជាអ្នកធ្វើមែនឬអត់? ជៀសវាងវាយគេទាំងអត់មូលហេតុ ។
CZYTASZ
"Daylight ✧" ✔️
Romansជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...