Episode 22 : ពាក្យថាស្រឡាញ់មួយម៉ាត់

2.8K 255 24
                                    

« បងនៅមិនទាន់ទៅធ្វើការទៀតឬ? » បើកភ្នែកភ្ញាក់ពីដំណេកមកអ្វីដែល Yun-Seo ឃើញដំបូងគេបង្អស់នោះគឺ Jungkook គ្មានអ្វីប្លែកទេបើឃើញគេព្រោះនេះជាផ្ទះគេ ប៉ុន្តែវាចម្លែកដែលថ្មាលនេះទៅហើយគេនៅមិនទាន់ទៅធ្វើការ ។

« ថ្ងៃនេះបងសម្រាក »

« ថ្ងៃបុណ្យមែនទេ? »

« អូនបបួលបងទៅ Busan »

« អ៎!! ត្រូវហើយ អូនទៅរៀបចំខ្លួនសិន » Yun-Seo ធ្វើខ្លួនសឹងតែមិនត្រូវពេលឮគេថា Tae បានបបួលគេទៅ Busan ទើបមានតែប្រញាប់ងើបដើរទៅបន្ទប់ទឹករៀបចំខ្លួន ។ ធម្មតាទៅគេនឹងគ្មានថ្ងៃសង្ស័យអ្វីទេ ធម្មតាទៅ Yun-Seo ធម្មតាបំផុត ។

« ឯងជាអ្នកណា? »

« បងសួរអូន? » Yun-Seo ទច់ដំណើរត្រឹមពីរជំហានឱ្យគត់ បែរទៅសួរគេដោយអមស្នាមញញឹមទៅជាមួយ ធ្វើជាសើចបន្លប់ទាំងមិនយល់ឡើយថាគេកំពុងតែនិយាយពីអ្វីឱ្យប្រាកដ ។

« Tae មិនបានបបួលខ្ញ៉ំទៅណាទេ »

« Jungkook បងយ៉ាងម៉េចហ្នឹង? » ស្របជាមួយសំណួរ Yun-Seo ក៏លើកដៃឡើងបម្រុងនឹងចាប់ដៃគេ ។ បើមិនបានបបួលទៅណា ចុះមុននេះគេនិយាយធ្វើអី? Jungkook ចង់យ៉ាងម៉េច?

« ក៉ំប៉ះ! Tae នៅឯណា? ហើយឯងជាអ្នកណា? » គេឈានជើងថយក្រោយមិនឱ្យអ្នកនៅចំពោះមុខប៉ះពាល់បាន ជ្រួញចញ្ចើមមើលទៅគេសង្កេតហើយសង្កេតទៀត ច្បាស់ណាស់ថាគេនេះមិនមែនជាប្រពន្ធ តែគេជាអ្នកណា? Tae គ្មានបងប្អូនភ្លោះនោះទេ ។

« ... »

« Yun-Seo មែនទេ? »

« លោកសង្ស័យមករហូតមែនទេ? » មិនអាចទេបើគេមិនធ្លាប់តាមដាននោះ គេតែងតែសង្ស័យនិងតាមដានរហូតមកជាមិនខាន មិនអាចដែលគេអាចស្មានត្រូវដល់ថ្នាក់នេះ ។ Jungkook គ្មានផ្លូវដឹងដោយខ្លួនឯងទេ Tae ក៏កាន់តែមិនមែនជាអ្នកប្រាប់គេហើយ ។

« ទេ! ស្មានចោលតែប៉ុណ្ណោះ ព្រោះបើមិនមែនឯង Tae មិនចេញទៅជួបទេ » ចង់ជឿឬមិនជឿស្រេចតែចិត្តគេគ្មានអ្វីត្រូវខ្វល់ស្រាប់ហើយ ។ គិតតាំងពីដើមទីមករឿងក៏ប្រទាក់ក្រឡាគ្នាស្រាប់ ដំបូងគេមិនឆ្ងល់ព្រោះគិតថារឿងក្តីនោះអាចពាក់ព័ន្ធដាក់ឈ្មោះ Tae ទើប Tae ស្នើរឱ្យគេជួយបិទរឿងក្តីនោះចោល ។ ឥឡូវគេយល់ហើយនេះឯងមូលហេតុ មូលហេតុនៅចំពោះមុខគេតែម្តង ។

"Daylight ✧" ✔️Where stories live. Discover now