« ពួកគេឈ្លោះគ្នាខ្លាំងណាស់ ហេតុអ្វី Jungkook ប្រកាន់ដល់ថ្នាក់នេះ? យើងមិននឹកស្មានថាគេនឹងខឹងដល់ម្លឹងឡើយ គ្រាន់តែដឹងរឿង គេគួរតែស្តាប់ Tae Tae ច្បាស់ជាអាចពន្យល់គេបាន ស្រឡាញ់គ្នាឯណាបែបហ្នឹងទៅ? »
« ចុះឯង? ហេតុអ្វីក៏សុខៗឯងចង់ត្រឡប់ទៅវិញ? ដឹងហើយថាពួកគេស្រឡាញ់គ្នា ឯងទៅ Tae គេច្បាស់ជាថយហើយ ឯងក៏ដឹងថាគេទុកឯងជាអ្នកប្រុសមិនមែនមិត្ត ឯងនិយាយស្អីគេស្តាប់ហ្នឹងហើយ »
គ្រាន់តែទទួលដំណឹងពីរឿងរបស់ Jungkook និង Tae ពី Yun-Seo មកហើយ Yeong-Su ឯណេះក៏នៅមិនសុខ ព្យាយាមទាក់ទងទៅពីរនាក់ខាងនោះយ៉ាងម៉េចក៏គ្មានបានការឆ្លើយតបដែរ ។ ឈ្លោះគ្នាដល់ថ្នាក់លែងចូលផ្ទះរៀងខ្លួនទៅហើយ Tae ទៅឯណា? គេកើតអ្វីឬអត់? ព្រះអើយ៎!! ហេតុអ្វីក៏រឿងទៅជាបែបហ្នឹង??
« យើងត្រូវការលុយ »
« ឯងទៅរកគេដោយសារលុយ Yun-Seo? គេមិនបានជាប់សាច់ឈាមស្អីជាមួយឯងទេ? ឯងប្រាប់គេយ៉ាងម៉េចពេលគេចាប់បាន? ត្រូវការលុយក៏ទៅរកគេបែបហ្នឹង? »
« Min-ho គ្រោះថ្នាក់ចរណ៍រាចរណ៍!! យើងគ្មានលុយច្រើនដល់ថ្នាក់អាចបង់ថ្លៃមន្ទីរពេទ្យបានទេ បើស៉ំពី Tae ក៏មិនអាច លុយច្រើនយើងស៉ំគេយ៉ាងម៉េច? លុយនោះជាលុយរបស់ Jungkook យើងគិតថាគេនឹងឱ្យបើសិននោះជាយើង យើងចង់ទៅតែប៉ុន្នានថ្ងៃប៉ុណ្ណោះ »
« ព្រោះសង្សាឯង!! ឯងធ្វើឱ្យពួកគេឈ្លោះគ្នាដល់ហ្នឹង? ឯងឆ្កួតមែនទេ Yun-Seo?? ត្រឹមមុខឯងរាល់ថ្ងៃនេះឯងមិនដឹងថាឯងជំពាក់ Tae ប៉ុន្នានទេ?? ឯងមិនគួរយករឿងខ្លួនឯងមកធ្វើឱ្យគេឯងពិបាកទេ Tae លែងជាអ្នកបម្រើឯងហើយ គេមិនចាំបាច់ត្រូវធ្វើអ្វីដើម្បីឯងទៀតទេ »
« ហេតុអ្វីមិនបាន? បើមិនបានយើងគេប្រហែលជាស្លាប់យូរណាស់ហើយ គេប្រហែលជាមិនបានជួប Jungkook ហើយរស់ស្រួលដល់ថ្នាក់នេះទេ!! »
« ផាច់!!* គុណស្រ័យ?? ជួយគេធ្វើអ្វីបើគង់តែលើកមកជាគុណស្រ័យរហូត? សំណាងហើយដែលជា Tae មិនមែនយើងនោះ! មើលកញ្ចក់នេះទៅថា Tae ក៏ជាអ្នកជួយជីវិតឯងដែរ!! ឯងមិនគួរភ្លេចទេថាឯងចង់សម្លាប់ខ្លួនដោយសារតែមុខឯងវាខ្ទេច!! »
ESTÁS LEYENDO
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...