« ក៉ំទៅចាប់អារម្មណ៍ជាមួយគេ! មើលតែខ្ញ៉ំបានហើយ Taehyung »
« អូនមិនលេងទេ! អូនចង់ទៅរីសតវិញ » Tae ប្រើដៃទៅទប់ទ្រូងគេមិនឱ្យឱនមកក្បែរបន្ត ចិត្តមិនដាច់ដល់ថ្នាក់រុញគេចេញទេ ចង់ខ្លាចដល់កម្រិតណាគឺបានត្រឹមតែទប់ប៉ុន្នឹង ។
« Tae មិនចង់បើកបន្ទប់នៅទីនេះទេ? »
« ទៅរីសតវិញក៏អត់ដែរ! ឈប់ឱនមកក្បែរអូន បើមិនស្តាប់អូនយប់នេះអូនគេងជាមួយបងថ្លៃហើយ »
« ហេតុអី? »
« អូនខ្លាចបង »
« Okay » Okay មួយម៉ាត់គេក៏ដកខ្លួនចេញមកវិញ ស៊កដៃចូលក្នុងហ៊ោបាវបង្វែរខ្លួនទៅឈរនៅមាត់ទ្វារបន្ទប់ទឹកធ្វើហី ។ បើដឹងថានិយាយអូនខ្លាចបងតែមួយម៉ាត់គេក៏ព្រមទៅយ៉ាងផុយបែបនេះ ខ្លួននិយាយយូរហើយ ខ្លាចគេសឹងតែទន់ជើងអស់ទៅហើយ ។
« បង...!! » Tae ក្តាប់ម្រាមទាំងប្រាំចូលគ្នាស្ទុះដើរទៅពីក្រោយគេចង់តែដាក់គេពីក្រោយយ៉ាងហោចណាស់ក៏ឱ្យបានពីរ បីដៃដែរ ។ ចរឹកអីក៏ឡូយយ៉ាងហ្នឹង? គេគិតថាខ្លួនខ្លាចគេញ័រតតាត់អម្បាញ់មិញជាការលេងសើចមែនទេ?
« ហ្ហឹម? ប្តូរចិត្តមិនខ្លាចវិញមែនទេ? » Jungkook បែរមុខមកវិញដោយមិនភ្លេចលើកចិញ្ចើមម្ខាងឡើងសួរយ៉ាងច្រឡើម ។ អត់មិនបានឥឡូវហើយ មួយដៃម៉ំាងតែឥឡូវហ្នឹង ។
« គ្មានទេ!! ជួយគ្រាលបងថ្លៃចូលឡានផង » នាយតូចស្កៀតធ្មេញឆ្លើយទៅវិញ ដើរហួសគេចេញទៅក្រៅហើយគេក៏ប្រញាប់ដើរទៅតាម ។ Tae មិននៅគេក៏មិនដឹងថានៅធ្វើអ្វីដែរ គេគ្មានការងារឯណាត្រូវនៅយូរទេ ។
« Tae ជិះជាមួយខ្ញ៉ំមក »
« បងថ្លៃសន្លប់បាត់ហើយ អ្នកណាបើកឡានមួយទៀត? » ឡានខ្លួនយកមកមួយ គេមកដល់ទីនេះក៏ប្រាកដជាជិះឡានដែរហើយ បើទៅជិះជាមួយចុះបងថ្លៃដែលសន្លប់ស្តូកឯណេះវិញ? ប្រុងធ្វើយ៉ាងម៉េច?
« ខ្វល់ពីគាត់ធ្វើអី? ម៉ោះ!! »
« Jungkook!! ឆាប់ឡើង! គ្រាលបងថ្លៃមក » Tae ទាញដៃគេមកវិញតឿនឱ្យឆាប់ជួយ តែគេក៏ប្រាប់ថាគ្រាលតែឯងរួច គេមិនមែនមិនដែលគ្រាលឯណា ឱ្យតែគាត់សន្លប់គេនេះឯងត្រូវតែជាអ្នកមកទទួល គ្រាលឡើងទម្លាប់អស់ទៅហើយ ។
YOU ARE READING
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...