« បងមិនទាន់ទៅធ្វើការទៀតឬ? អ្នកណាចុចកណ្តឹង? » Jungkook ច្រត់ដៃមកដាក់ទ្រចង្កាគ្រវីក្បាលផ្តល់ចម្លើយថាមិនទាន់ទៅ សម្លឹងមើលអ្នកលើកដៃមកញីភ្នែកទាំងស្ងាបបណ្តើរអីបណ្តើរ ។ ថាហើយកណ្តឹងហ្នឹងប្រាកដជាឮដល់ Tae ឱ្យក្រោក ឥឡូវក៏ក្រោកមកស្ងាបពិតមែន គេងមិនទាន់ឆ្អែតទេ ។
« ម៉ាក់របស់បង សំងំគេងវិញទៅមិនបាច់ខ្វល់ទេ » គេបន្តអង្អែលសក់ទន់រលោងមិនខ្វល់ខ្វាយជាមួយសម្លេងកណ្តឹងសូម្បីបន្តិច គេមិនចង់ឱ្យពេលព្រឹកថ្ងៃនេះត្រូវខ្ទេចដោយសារតែម៉ាក់គេឡើយ គេមិនគួរចេញទៅជួបគាត់ទេ ។
« គាត់មករកបងមែនទេ? » នាយតូចជ្រួញចញ្ចើមពេលដឹងថាអ្នកណាជាអ្នកចុចកណ្តឹង ស៊កដៃចូលទៅឱបចង្កេះស្វាមីរួចទើបរុលចូលទៅគេងកើយដើមដៃគេ ។ មុខនេះដូចជាមិនទាន់អស់ងងុយទេ ម៉ាក់ជាអ្នកធ្វើឱ្យ Jungkook ក្រោកដែរមែនទេ? គាត់មកធ្វើអ្វីម៉ោងទើបតែ 6 ព្រឹកសោះ?
« បងមិនចង់ជួបគាត់ទេ » Jungkook គ្រវីក្បាលប្រាប់ថាមិនបានចង់ជួបគាត់ គាត់មិនដែលមានការអ្វីជាមួយគេក្រៅពីរឿងលុយស្រាប់ ចេញទៅក៏គេមិនឱ្យដែរ ។
« បងសំងំគេងវិញទៅ » និយាយរួច Tae ក៏ស្ទុះងើបចេញពីលើពូក វែកសក់ឱ្យបានត្រឹមត្រូវបន្តិចប៉ុន្តែមិនបានចាប់អារម្មណ៍ចង់លុបមុខសិនទេ ។
« អូនទៅណា? មិនបាច់ទេប្រយ័ត្នគាត់... » ប្រុសសង្ហាស្រវាចាប់កដៃបណ្តូលចិត្តទាញមកវិញ ដឹងទោះមិនទាន់ទទួលបានចម្លើយថា Tae នឹងទៅណា គេនិយាយថាមិនចង់ជួបគាត់ តែគេក៏មិនបានចង់ឱ្យ Tae ទៅជួបគាត់ជំនួសទេ ។
« អូនមិនគិតថាគាត់នឹងវាយអូនទេ »
« បងទៅវិញ គាត់រកបង »
« អូនអាចនិយាយជាមួយគាត់បាន ជឿអូន » Tae ក្តាប់ដៃគេមកកាន់យ៉ាងណែន រឿងអ្វីដែលខ្លួននឹងយល់ព្រមឱ្យគេទៅជួបគាត់ទាំងគេមិនចង់នោះ? ប៉ុន្នឹងៗខ្លួនអាចចាត់ការបាន ក៏ចង់ដឹងណាស់ដែលថាគាត់មករកគាត់ដល់ផ្ទះទាំងព្រលឹមរកអ្វី?
« មានអ្វីទូរស័ព្ទមកបង »
ឈានជើងចេញពីក្នុងផ្ទះ Tae ក៏បោះជំហានដើរបន្តទៅមាត់របងសម្តៅមករកម្តាយក្មេកដែលមកឈរចុចកណ្តឹងផ្ទះទាំងព្រលឹមសឹងតែផ្ទុះអស់ ពិបាករៀបចំទទួលណាស់បើមកទាំងមិនបានប្រាប់មុនអ៊ីចឹង មានតែដើរមកទាំងមិនទាន់បានលុបមុខដូចពេលនេះហ្នឹងឯង ។
YOU ARE READING
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...