« Tae? ទៅគេងនៅផ្ទះវិញម៉ោះ » បន្ទាន់ពីនៅគេងជាមួយគ្នាដល់ជិតភ្លឺ Jungkook ក៏ងើបមកមុន ឃើញ Tae នៅគេងនៅឡើយគេក៏មិនបានដាស់ដែរ ទាល់តែគេងូចទឹក កម្មង់សម្លៀកថ្មីមកពីរឈុតសម្រាប់ពួកគេរួចរាល់ទើបសសៀរៗមកដាស់ ។
« បន្តិចទៀតបានទេ? អូនអស់កម្លាំងណាស់ » តែងើបគេប្រាកដជាត្រូវងូចទឹករៀបចំខ្លួនសិនហើយ ប៉ុន្តែពេលនេះគេគ្មានកម្លាំងកំហែងទេ ខ្ជិលណាស់ចង់តែគេង ។
« ខ្ញ៉ំងូចទឹកឱ្យទេ? »
« បងចេះងូចទឹកឱ្យគេដែរ? »
« រៀនសិនទើបចេះ » ថាហើយគេក៏លូកដៃទៅបីត្រកងកាយតូចច្រឡឹងឡើងដើរចូលទៅក្នុងបន្ទប់ទឹកបាត់ ។
« បងស្រាយធ្វើអី? » នាយតូចរហ័សប្រើដៃមកឱបអាវឃ្ល៉ំនៅលើដងខ្លួនជាប់ ភ័យមិនស្ទើរទេពេលគេចាប់ផ្តើមស្រាយខ្សែអាវទាំងមិនមាត់អ្វីមួយអឹស ។
« ងូចទឹកនោះអី ខ្ញ៉ំមិនធ្វើអ្វីទេ okay? ជឿបាន? » គេគ្រវីក្បាលសើចពេល Tae ងក់ក្បាលយល់ព្រមជឿ លើកដៃមកតោងកគេវិញព្រោះជើងនៅមិនទាន់បាត់ញ័រទេ ខ្លួនពិបាកឈរណាស់ទាល់តែបានតោងអ្វីទើបមិនសូវពិបាក ។
Jungkook បន្តស្រាយខ្សែអាវឃ្ល៉ំនៅលើដងខ្លួនសំណព្វចិត្តចេញ កាន់ដៃ Tae មកព្រោះត្រូវដោះដៃអាវចេញ ប្រើដៃនៅទំនេរនោះទៅឱបចង្កេះគេតាមពីក្រោយអាវ ឃើញ Tae ពិបាកឈរខ្លាចតែដួលទេ ទើបមិនចង់បណ្តោយ ។
« ក្តៅល្មមទេ? » ដាក់ខ្លួនដល់ក្នុងអាងទឹកគេក៏ឆ្លៀតចោទសួរបញ្ជាក់ គេលាយវាទុករួចហើយតែខ្លាចថាមិនក្តៅល្មម ស្រួលគេថែមថយតាមក្រោយ ។
« អឹម! » នាយតូចផ្អែកខ្នងទៅនិងគែមអាងទឹក មានអារម្មណ៍ថាស្រួលខ្លួនខ្លាំងមែនទែនពេលបានមកត្រាំទឹកបែបនេះ ឱ្យគេងក្នុងនេះក៏គេងដែរ ។
« Hyung ប្រាប់ថាទឹកក្តៅក៏អាចជួយបន្ធូរបានដែរ »
« បងថ្លៃមែនទេ? បងនិយាយជាមួយបងថ្លៃ? បងនិយាយអ្វីខ្លះ? »
« ខ្ញ៉ំមិនបាននិយាយអ្វីច្រើនទេ រឿងពួកយើងដឹងតែពួកយើងប៉ុណ្ណោះ » គេគ្រវីក្បាលសើចពេលឃើញនាយតូចដូចជាស្លន់ៗ គេធំណាស់ហើយគេដឹងថាអ្វីគួរនិយាយអ្វីមិនគួរនិយាយប្រាកដណាស់ រឿងផ្ទាល់ខ្លួនគេបើគេមិនមាត់អ្នកណាទៅដឹងបាន ។
BINABASA MO ANG
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...