« រឺងៗ* អាឡូ!! » ដៃតូចស្អាតចាប់ផ្តើមកម្រើកលែងឱបប្រុសសង្ហាបន្ត រាវរកទូរស័ព្ទដែលកំពុងតែរោទិ៍ទាំងមិនខ្ចីបើកភ្នែក លើកទូរស័ព្ទមកដាក់ផ្អឹបលើត្រចៀកខ្ទប់មុខនិងផែនទ្រូងមាំទាំប្រឹងសំងំគេងវិញ គេនៅមិនទាន់ចង់ក្រោកនៅទេ គេចង់ឱប Jungkook បន្តទៀត ។
( នែ!! ដេកមិនទាន់ងើបទៀត? ម៉ោងប៉ុន្នានទើបឯងងើប?? ចង់ដេកដល់ល្ងាចវិញមែនទេ?? ឯងថាមានការចង់និយាយជាមួយយើងនោះអី ហួសម៉ោងឯងណាត់យើងបីម៉ោងហើយ )
« ភ្លឺហើយ? » Tae និយាយទាំងសម្លេងនៅងុលៗនៅឡើយ តាមចាំគេដូចជាទើបតែបានគេងមុននេះបន្តិចទេហេតុអ្វីក៏មិត្តភក្តិគេ call មកដៀលទាំងព្រលឹមបែបនេះ? ដូចជាមិនទាន់ឃើញភ្លឺអ្វីផង ។
( ម៉ោងជិត 1 ថ្ងៃហើយទាន!! ដេកលែងដឹងម៉ោងងើបអស់ហើយ )
« ហ្ហាស!! ចាំយើង call ទៅឯងវីញប៉ុន្នឹងសិនចុះ បងៗងើបឡើងហួសម៉ោងបងធ្វើការហើយ ម៉ោងជិត 1 ហើយ បងក្រោក!! » Tae ភ្លាត់សម្លេងស្រែកចេញមកយ៉ាងខ្លាំង បិទទូរស័ព្ទផ្តាច់ការទំនាក់ទំនងជាមួយមិត្តភក្តិ ប្រញាប់ខិតមកដាស់អ្នកលក់ភ្លឹងសូម្បីតែខ្លួនស្រែកប៉ុន្នឹងហើយគេនៅគេងមិនខ្ចីដឹងខ្លួនទៀត ។
« ហេតុអ្វីក៏មិនឮម៉ោងរោទិ៍? ពុទ្ធោអើយ!! » ទម្រាំតែគេដាច់ចិត្តភ្ញាក់ គេក៏ឆ្លេឆ្លាមិនស្ទើរដូចគ្នា គេមិនដែលមកគេងលក់ដល់ថ្នាក់មិនឮសូម្បីតែម៉ោងរោទិ៍អ៊ីចឹងទេ ត្រឹមតែគេងឱប Tae គេគេងស្កប់ខ្លាំងដល់ថ្នាក់នេះឬ? ចប់ហើយគេងដល់ម៉ោង 1 ថ្ងៃ ។« បន្ទប់អូនគ្មានម៉ោងរោទិ៍ទេ » Jungkook បង្អាក់ជើងមិនឈានទៅមុខបន្តក្រោយពីដឹងថានេះមិនមែនជាបន្ទប់របស់គេទេ គេមិនអាចប្រើបន្ទប់ទឹកនេះបានឡើយ បន្ទប់របស់គេ គេគួរតែត្រឡប់ទៅបន្ទប់របស់គេវិញ ។
« ខ្ញុំទៅវិញសិនហើយ » មុននឹងចេញទៅគេក៏ឆ្លៀតងាកមកប្រាប់អ្នកអង្គុយលើគ្រែ បើចេញទៅទាំងមិននិយាយអ្វីដូចជាមានអារម្មណ៍ថាឆ្កឹងៗយ៉ាងម៉េចក៏មិនដឹង Tae អាចនឹងមិនហ៊ាននិយាយជាមួយគេទៀតក៏មិនដឹង ។
« គាត់គេងជាមួយខ្ញុំដល់ខកម៉ោងធ្វើការហើយ ហ៊ិកៗ » Tae ទាញភួយយកមកខាំបណ្តើរអីបណ្តើរ គេងរមិចរមួលពេញគ្រែ ងើបពីគេងភ្លាមក៏អារម្មណ៍ល្អភ្លែត ។ គេមិនកុហកឡើយគេឮមកថាបើយើងគេងជាមួយមនុស្សដែលយើងមានអារម្មណ៍ថាកក់ក្តៅនិងទុកចិត្តយើងគេងស្កប់ល្អណាស់ Jungkook មានអារម្មណ៍ថាកក់ក្តៅពេលនៅជាមួយខ្ញុំឬ? គាត់ទុកចិត្តខ្ញុំហើយ? មិនមែនទេដឹង! ដូចជាលឿនជ្រុល!
YOU ARE READING
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...