ព្រឹកម៉ោងប្រាំពីរ គូស្វាមីភរិយាទាំងពីរក៏ឡើងមកដល់លើយន្ដហោះ ថ្ងៃនេះគឺជាថ្ងៃត្រូវត្រឡប់ទៅវិញហើយ ទោះជាពីយប់មិញពួកគេគេងមិនបានឆ្អែតក៏ពួកគេមិនអាចលើកជើងហោះហើរទៅថ្ងៃផ្សេងដែរ មូលហេតុនោះគឺ Tae ចង់ទៅវិញថ្ងៃនេះហ្នឹងឯង ។
« ធ្វើដំណើរជ៉ំគេបែបនេះក៏អ៊ូអ៊រគួរសម បងគិតដូចអូនទេ? »« អូនធុញឬ? អូនចង់ឱ្យបងទិញកៅអីទាំងអស់... »
« ផាច់!!* ក៉ំឱ្យសោះ » Tae វាយដើមដៃគេមួយដៃដោយមិនភ្លេចគម្រាមគេពីលើបន្ថែម មនុស្សកំពុងតែឡើងមកបណ្ដើរៗទៅហើយ គេបែរជាចង់ទិញយកកៅអីទាំងអស់ទៅវិញ ។ គេនិយាយចេញមកដូចជាស្រួលណាស់មែន តែគេក៏អាចធ្វើបានយ៉ាងស្រួលដូចគ្នា ជាពិសេសរឿងដែលពាក់ព័ន្ធជាមួយលុយបែបនេះ គឺកាន់តែស្រួលសម្រាប់គេហើយ ។
« អូនវាយបង » ប្រុសសង្ហាដាក់ដៃខ្ទប់ត្រង់កន្លែងដែលទទួលការវាយដំមុននេះ ចងចញ្ចើមធ្វើមុខស្មួញៗ ឈឺ!! គេឈឺខ្លាំងមែនទែន!! Tae វាយគេឈឺខ្លាំងណាស់!! គេទទួលយកមិនបានទេ!!
« អូនជ្រុលដៃ » ដល់ម៉ោងទៀតហើយ! ថ្ងៃនេះគេនៅមិនទាន់បានរករឿងស្រាប់ ការងារប្រចាំថ្ងៃរបស់គេយ៉ាងហោចណាស់ក៏ត្រូវតែកិកកុកដាក់ខ្លួនម្ដងដែរ គ្រាន់តែថ្ងៃនេះកិកកុកដោយសារតែខ្លួនវាយគេតែប៉ុន្នឹង ព្រោះរាល់ដងអត់មានរឿងអ្វីក៏គេមកង៉ិកង៉ក់បាន ។
« អូនវាយបង »
« អូនសូមទោសអូនគ្មានបំណងទេ » នាយតូចពោលពាក្យសូមទោសមកស្រាលៗ ឆែកមើលសារនៅក្នុងទូរស័ព្ទដៃបន្ដ ខ្លួនត្រូវប្រាប់លោកប៉ាមុនពេលយន្ដហោះចាប់ផ្ដើមចេញដំណើរ មួយរយៈនេះគាត់ក៏ហៅឱ្យទៅលេងគាត់ដែរ ខ្លួនគួរតែនិយាយជាមួយ Jungkook ពីរឿងនេះពេលទៅដល់ផ្ទះវិញ ។
« Tae អូនវាយបង » គេទាញដៃអាវរបស់ Tae ក្នុងបំណងចង់ឱ្យ Tae ទុកទូរស័ព្ទចោលហើយមកចាប់អារម្មណ៍គេជំនួស គេមិនហ៊ានអើតទៅមើលទេថា Tae មើលអ្វីនៅក្នុងទូរស័ព្ទ ប៉ុន្ដែគេក៏មិនបានខ្វល់ស្រាប់ គេចង់ឱ្យតែ Tae លួងគេទេ ។
« អ្អា៎ៗ អូនដឹងហើយថាអូនខុស អូនមិនគួរលើកដៃវាយបងទេ អូនភ្លេចគិតមួយពេល អូននឹងមិនលើកដៃវាយបងទៀតទេអូននឹងព្យាយាមប្រយ័ត្នប្រយែងជាងនេះ » Tae និយាយចេញមកមួយខ្សែយ៉ាងវែងអន្លាយ អង្អែលដើមដៃគេត្រង់កន្លែងដែលគេរអួយថាឈឺនោះថ្នមៗ ទាំងដែលនៅក្នុងចិត្ដចង់តែក្រញិចគេឱ្យណាណីទេ ណ្ហើយ!! មិនបាច់ក៏មិនបាច់ ។
YOU ARE READING
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...