Episode 12

3.4K 242 18
                                    

ចូលក្បាលប្រលប់មិនទាន់ Min Jun ក៏មកគោះទ្វារហៅទាំង Jungkook ទាំង Tae ទៅខាងក្រៅយប់នេះ ។ ដំបូង Jungkook ក៏គិតថាជាគំនិតល្អដែរ ប៉ុន្តែពេលដឹងកន្លែងដើរលេង មុខគេក៏ងាប់លើសដើម កន្លែងដើរលេងគគោកគាត់បបួលទៅគឺក្លឹប!

« បងមិនទៅមែនហ្ហ? » សំណួរបែបបបួលបានចេញមកជាលើកទីរាប់មិនអស់ ។ Tae ដេញតាមសួរគេតាំងតែពីបងថ្លៃបបួលមកម្ល៉េះ តែគេគិតតែពីគ្រវីក្បាលមិនឈប់ ។ Tae ខំតាមបបួលតាំងពីមិនទាន់ងូចទឹករហូតដល់ងូចទឹកហើយ ឥឡូវរៀបទៅហើយនៅតែបបួល ។

« អត់ទេ! មិនចូលចិត្ត »

« ឆើស!!​ » មើលនិយាយចុះសុទ្ធតែមិនចូលចិត្ត ប៉ុន្តែរកនឹកមើលទៅថាពួកគេទាំងពីរជួបគ្នាក្រោយពីខានជួបគ្នាកន្លះឆ្នាំនៅក្នុងក្លឹបសោះ ចង់ដឹងណាស់ថាពេលនោះគេទៅក្លឹបធ្វើអ្វីបើគេមិនពូកែផឹកផង? មុខនេះទៅជួបអ្នកណាក៏មិនសមដូចគ្នា ។

«​ គាត់ប្រាប់ហើយថារញ៉េរញ៉ៃ Tae ទៅជាមួយគាត់ធ្វើអី? »

« អូនទៅមើលគេមើលឯងបន្តិចប៉ុណ្ណោះ »

« Tae ចង់ថា Tae នឹងមិនផឹក? ផឹកបន្តិចបានហើយ ទៅជាមួយ​ Hyung ស្រួលមិនស្រួលគាត់មិនមកផ្ទះវិញផង ប្រយ័ត្នបើកឡានមកវិញមិនរួច »

« អូនប្រហែលចាំមកវិញជាមួយបងថ្លៃហើយយកឡានទៅតែមួយ បងនៅតែក្នុងបន្ទប់បានហើយមិនបាច់ទៅណាទេ អ្នកណាហៅក៏ដោយក៏កុំទៅ គេមករកក៏មិនបាច់ឱ្យចូលដែរ ក្រៅពីអូនហាមទាំងអស់ឮទេ? តែបើបងអផ្សុកទៅលេងជាមួយម៉ាក់តូចសិនក៏បាន »

« បើទៅយូរខ្ញុំគេងលក់មុន ខ្ញុំមិនបើកទ្វារឱ្យទេ »

« អូនគេងជាមួយបងថ្លៃបានតើ » បងថ្លៃទៀត!! ដើរលេងជាមួយហើយឥឡូវមានកម្រោងចង់ទៅគេងជាមួយទៀត? ណាត់គ្នារួចតាំងពីថ្ងៃណាមកបានជារឿងដើរលេងនេះរលូនទៅដល់ថ្នាក់ហ្នឹង?

ពេលប្រមូលរបស់របរសំខាន់ៗមកដាក់ក្នុងកាបូបកាន់ដៃអស់ហើយ នាយតូចក៏ងើបចេញពីតុសម្អាងទៅរក Jungkook ។ ងើបមករកនេះក៏ដោយសារតែចង់មកថើបមាត់គេ តែខ្លួនទើបតែលាបក្រេមហើយទេថើបមាត់មិនបានឡើយ Jungkook ជញ្ជក់យកក្រេមអស់មិនខាន ។

"Daylight ✧" ✔️Waar verhalen tot leven komen. Ontdek het nu