« អង្គុយទីនេះសិនហើយ ក្នុងបន្ទប់មានថ្នាំទេ? » នាយតូចគ្រាលគេមកអង្គុយលើគ្រែទាញយកខ្នើយមួយមកដាក់ឱ្យគេផ្អែក រួចទើបដើរទៅរកមើលប្រអប់ថ្នាំតាមដៃគេចង្អុល មុននេះក៏ឮគេនិយាយថាឈឺក្បាលយ៉ាងហោចណាស់ក៏គួរតែលេបថ្នាំមុនគេងមួយគ្រាប់ដែរ ។
« ភ្លៀងខ្លាំងណាស់ហេតុអ្វីក៏នៅតែមក? ចាំព្រឹកក៏មិនអីដែរ » Jungkook ទទួលថ្នាំនិងកែវទឹកពី Tae យកមកលេប ។ ខ្លួនឱ្យតូចតែមួយចេះហ៊ានបើកឡានមកដល់ទីនេះតែម្នាក់ឯងទាំងភ្លៀងទៅកើត ចេញមកក៏មិនបានប្រាប់មុនទៀត គេសុំសរសើរហើយមិនចេះខ្លាចអ្វីសោះ ។
« អូនប្រាប់បងរួចហើយថាអូននឹងប្រញាប់មកតាមបង អូនមិនមែនក្មេងទេ! បើកឡានប៉ុន្នឹងមិនអីទេ » ឱ្យព្រឹកចាំមកម៉េចហ្នឹងបានទៅ បើខ្លួននឹកគេសឹងស្លាប់ទៅហើយ ដំបូងៗដូចជាមិនសូវអីទេណាស់តែពេលគេ call មកទេ កិកកុកទារប៉ាមកវិញលឿនលើសដើម ។
« ខ្ញ៉ំបារម្ភ » Tae បែរមុខទៅមើលម្ចាស់សម្លេងទាំងថ្ពាល់ក្រហមព្រឿង និយាយលេងសើចអីមុននេះខ្លួនបើកឡានមកក៏លឿនគួរសម មិនដឹងអ្នកណាជេរខ្លះទេ ។ គេបារម្ភដែលខ្លួនត្រូវធ្វើដំណើរមកទាំងភ្លៀង តែគេគិតហ្ហេសថាខ្លួននឹងបណ្តោយឱ្យគេនៅទីនេះទាំងដឹងថាម៉ាក់គេក៏មកដែរអ៊ីចឹងឬ?
« អូនមិនបានកើតអ្វីឯណា! ទឹកភ្លៀងមួយដំណក់ក៏មិនប៉ះដូចគ្នា អូនងូចទឹកបន្តិចសិនស្អុះណាស់ »
« នៅបែបនេះសិនហើយ ក៉ំទាន់ទៅណា » Tae មិនមាត់តែក៏ស៊កដៃទៅអង្អែលសក់គេថ្នមៗ ឱ្យគេនៅសំងំឱបតាមចិត្ត បើគេពេញចិត្តចង់នៅបែបនេះខ្លួនក៏មិនប្រកាន់អ្វីដែរ មានតែរីករាយទទួលគេទេ ។
« អឹម...ហ្ហឹម!! » បានបបូរមាត់ផ្អឹបជាប់គ្នាតែបន្តិច ពួកគេក៏តក់ក្រហល់កម្រើតធ្វើចលនាមិនឱ្យចាញ់គ្នា តាមទម្លាប់ឱ្យតែបានប៉ះពាល់ប្រុសកំណាញ់ខ្លួនម្នាក់នេះ Tae តែងតែជាអ្នករំកិលចូលទៅរកមុនរហូត ដៃក៏បំបោសអង្អែលកញ្ចឹងកគេឆ្លៀតខ្ញាំតិចតួចតែក៏មិនឱ្យគេចាប់បានដែរ ។
« បងចង់ទៅផ្ទះវិញឬអត់? ទៅស្អែកនេះវិញក៏បាន » ដំបូងកម្រោងចង់មកក៏ដោយសារតែចង់ជួបម៉ាក់តូចរបស់ Jungkook ប៉ុន្តែបន្ទាប់ពីឃើញទិដ្ឋភាពអម្បាញ់មិញនេះហើយគឺអស់អារម្មណ៍រលីងតែម្តង ។ គេចង់តែត្រឡប់ទៅវិញឥឡូវនេះទេ គេមិនចង់ឱ្យ Jungkook នៅក្បែរគ្រួសារមួយនេះសោះ ។
ESTÁS LEYENDO
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...