Episode 8

3.7K 247 16
                                    

    ចេញពីកន្លែងញ៉ំាបាយ Min Jun ដែលជាបងប្រុសរបស់ Jungkook ក៏ទូរស័ព្ទមក ហៅ Tae ឱ្យមកជួបនៅខាងក្រៅ ទើប Jungkook ត្រូវបំពេញតួនាទីជាស្វាមីល្អបើកឡានជូន Tae ទៅរកគាត់ ព្រោះបងប្រុសគេមិនព្រមមកទទួល Tae ទៅនោះទេ ។

« បងថ្លៃថាឱ្យបងចូលមកជាមួយផង »

« មានការអ្វី Hyung? » ដាក់ខ្លួនអង្គុយមិនទាន់ដល់កៅអីស្រួលបួលផង ប្រុសសង្ហាក៏លើកសំណួរឡើងមកភ្លាម ព្រោះតែប្រញាប់ត្រឡប់ទៅប្រជុំវិញ មិនចង់យឺតខ្លាចថាយប់មិនងាយបានមកផ្ទះ គេមិនចង់បណ្តោយឱ្យអ្នកខ្លះនៅតែម្នាក់ឯងពេលយប់ទេ ។

« អាទិត្យក្រោយមានកម្មវិធីនៅឯរីសត ឯងចង់ទៅទេ? ម៉ាក់តូចក៏គាត់ចូលរួមដែរ នាំប្រពន្ធឯងទៅជាមួយផង ម៉ាក់តូចចង់ជួបគេមិនអ៊ីចឹង? នាំប្រពន្ធដើរលេងខ្លះទៅ នៅទីនោះអាកាសធាតុស្អាតណាស់ឯងក៏ដឹង »

« ចាំមើលសិន ខ្ញុំមិនប្រាកដទេខ្លាចមិនទំនេរ ចាំខ្ញុំប្រាប់បងតាមក្រោយចុះ »

« អើ!! គិតមើលឱ្យច្បាស់ផង រវល់ក៏ត្រូវតែឆ្លៀតទៅដែរ »

« ទៅវិញ Hyung ជូនគេត្រឡប់ទៅវិញផង »

« ហើយឯងមិនមកទទួល? » យី!! និយាយដូចទំនងដល់ហើយ បងហ្នឹងទៅក្លាយជាអ្នកបើកឡានឱ្យប្អូនប្រុសតាំងពីពេលណា? ប្រើឡើងទំនង ប្រពន្ធខ្លួនឯងសោះ មិនមកយកខ្លួនឯងទៅ ។

« ខ្លាចមកវិញយឺត! ខ្ញុំរវល់ Hyung ជូនទៅផង »

« អត់ចង់!! បើឯងរវល់ណាស់ឱ្យគេជិះ taxi ទៅវិញទៅ » ឃើញទេៗ? ថាមួយម៉ាត់ៗណាក៏រវល់ដែរ ការងាររាប់រយជំពូក មិនដឹងជាខំធ្វើការចិញ្ចឹមអ្នកណាខ្លះទេ លុយគេរាល់ថ្ងៃនេះដេកតែស៊ីក៏មិនរហាមដែរ ចិញ្ចឹមប្រពន្ធតែមួយសោះធ្វើដូចចិញ្ចឹមប្រពន្ធដប់តែឯងហើយ ។

« Tae ជិះ taxi បានទេ? » Tae ងក់ក្បាលផ្តល់ជាចម្លើយឱ្យទៅគេ ឃើញថាមុននេះគេពិតជាមានប្រជុំពិតមែន ម្យ៉ាងជិះ taxi ក៏គ្មានបញ្ហាដែរ កុំឱ្យគេពិបាកជិះចុះជិះឡើងមកទទួលខ្លួន ។

« នេះទុកទៅ » Jungkook បើកកាបូបលុយនៅក្នុងហោបាវយកកាតហុចឱ្យទៅគេ ខ្លាចថាគេគ្មានលុយជាប់ខ្លួនមកជាមួយ ។ បែរទៅលាបងប្រុសបន្តិចកុំឱ្យគាត់ដៀលថាគេឈ្លើយមិនលាគាត់ទៀត អាយុខុសគ្នាពីរឆ្នាំឱ្យគត់ តែចរឹកគាត់ដូចតាអ៊ីចឹង ។

"Daylight ✧" ✔️Donde viven las historias. Descúbrelo ahora