Episode 30

3.8K 266 40
                                    

« តែដល់វេនអូនបងខ្ចប់មិនខានទេ! ឱ!! ព្រះអើយ៎!! ចង្កេះខ្ញ៉ំបាក់ខ្ទេចអស់ហើយ!! » សម្លេងត្អូញត្អែរពីការឈឺចាប់លាន់ចេញពីបបូរមាត់អ្នកទ្រោមខ្លួនគេងទាល់ដល់ថ្ងៃត្រង់ទើបមានកម្លាំងដូចមនុស្សម្នាទូទៅវិញ ។ គេនិយាយរួចហើយថាគេមិនមែនមនុស្សកម្លាំងក្របីដូច Jungkook ទេ គេចេះហត់ចេះនឿយ ពើតលុតគេដល់មេឃជិតភ្លឺទៅហើយគេងដល់ថ្ងៃក៏មិនចម្លែកដែរ ។

« បង!! នៅឯណា?? » Tae ខាំធ្មេញនិយាយទៅកាន់ខ្សែរយៈម្ខាងទៀតដោយប្រើទូរស័ព្ទ ។ ហេតុអ្វីក៏ចាំបាច់ប្រើទូរស័ព្ទ? មិនប្រើយ៉ាងម៉េចបើងើបមកមិនឃើញស្រមោលអ្នកធ្វើទុក្ខខ្លួនកាលពីយប់មិញផង? បាត់ទៅណាហៅមួយថ្ងៃមិនឮឆ្លើយមានតែប្រើទូរស័ព្ទហ្នឹងហើយ ។

( បងធ្វើការ )

« ធ្វើការ? បងទុកអូនចោលហើយទៅធ្វើការ? » ប្រពន្ធគេងស្ទិកដូចមនុស្សឈឺរាប់ពាន់ឆ្នាំ តែលោកប្តីក៏ទៅធ្វើការ ស្រីស្នេហ៍មែនទេការងារហ្នឹងចោលមួយថ្ងៃនៅមើលប្រពន្ធមិនបាន?

( អូនដេញបង )

« អូននេះឬ? » ដេញទៅតាំងពីពេលណាក្រែងខ្លួនទើបតែងើបពីគេងតើមិនអ៊ីចឹង? Jungkook ឥឡូវហ៊ានចោទទៀតមែនទេ?

ត្រឡប់ទៅព្រឹកមិញ...

« អូនឃ្លានទេ? »

« អត់ទេ! ក៉ំរញ៉េរញ៉ៃអូន អូនចង់គេង » នាយតូចបង្វិលខ្លួនបែរមុខទៅគេងបែរខ្នងដាក់គេ ទាញភួយមកក្រឡំខ្លួនជិតឈឹងមិនចង់ឮសម្លេងអ្វីមករំខានដំណេក ចង់គេតាមមកទាញភួយចេញយ៉ាងម៉េចក៏នៅតែរុញគេចេញវិញដែរ​ ។

« ប្រយ័ត្នខូចក្រពះ ញ៉ំាទៅបងធ្វើឱ្យ »

« អូនមិនឃ្លានទេ!! បងទៅធ្វើការទៅ!! ក៉ំរំខានអូនគេង » មនុស្សងងុយគេងសឹងស្លាប់ទៅហើយមកដាស់ឱ្យទៅញ៉ាំបាយ ឃ្លានគឺឃ្លានមែនតែគេចង់គេងច្រើនជាងងងុយពេញទីតែម្តង ។ នាយតូចផ្កាប់មុខទៅសំងំគេងបន្តក្រោយពីប្រាប់ស្វាមីឱ្យទៅធ្វើការ បើគេទៅធ្វើការគេរវល់មិនបានមកតាមដាស់បែបនេះទេ ។

« បងមិនចង់ទុកអូនចោលទេ »

« អូននៅម្នាក់ឯងបាន ទៅធ្វើការចុះ »

"Daylight ✧" ✔️Donde viven las historias. Descúbrelo ahora