Episode 3

3.6K 229 8
                                    

« ស្ងាត់ម្ល៉េះ? គេនៅមិនទាន់ត្រឡប់មកផ្ទះវិញទៀត? » សម្លេងរអ៊ូរងូវៗចេញពីបបូរមាត់ជាទីគាប់ចិត្ត ចិត្តថាមិនចង់និយាយអ្វីច្រើនទេ តែនេះតាំងពីមកដល់ហើយគេនៅចេញទៅខាងក្រៅជួបមិត្តភក្តិមកដល់ផ្ទះវិញពីរលើកទៅហើយ គេនៅមិនទាន់បានឃើញស្រមោលរបស់អ្នកដែលមាននាមជាស្វាមីអ្វីបន្តិចទេ ។

    ខ្ជិលគិតគូរច្រើន Tae ក៏ដើរទៅបន្ទប់សម្រាករបស់អ្នកប្រុស ខ្លួនគេមានក្លិនមិនសូវល្អទេធ៉ំស្រាឱ្យហួងតែម្តង ប្រហែលជាខ្ទាតពេលជះស្រាដាក់អារោគចិត្តនោះហើយ ។ នឹកឃើញក៏ក្តៅចិត្តក្រហល់ក្រហាយភ្លាមតែម្តង មិនដឹងជាមកពីណាហ៊ានមកវាយត្រកៀកគេ គួរតែប្តឹងពីបទបៀតបៀនទើបសម ។

« សម្លៀកបំពាក់របស់អ្នកប្រុសស្អាតៗខ្លាំងណាស់ » ចេញពីងូចទឹកគេក៏ចេញមករើមើលសម្លៀកនៅក្នុងទូខោអាវយកមកស្លៀកតាមសម្តីដែលអ្នកប្រុសគេបានប្រាប់ ។ ទោះជាខ្លួនគោរពគាត់ទុកជាអ្នកប្រុសពិតមែនក៏ដោយ តែសម្រាប់គាត់ខ្លួនដូចជាមិត្តភក្តិអ៊ីចឹង របស់របរប្រើប្រាស់របស់គេក៏សុទ្ធតែជាគាត់អ្នកទិញឱ្យដែរ ។

« ង៉ឺត!!* អ្នកណាមក? » Tae ប្រញាប់យកសម្លៀកបំពាក់ទៅទុកនៅលើគ្រែ រត់សម្តៅមកខាងក្រោមទន្ទឹងចាំថាអ្នកណាដែលបើកឡានមកទាំងថ្មាលនេះ ។ ជា Jungkook? ឬក៏ជាមនុស្សប្រុសរបស់អ្នកប្រុសគេទៅ?

« អារោគចិត្ត? ឯងមកតាមយើងដល់ក្នុងផ្ទះនេះមែនទេ? ប្រយ័ត្នខ្ញ៉ំប្តឹងប៉ូលីសឱ្យមកចាប់ » គេជាមនុស្សប្រុសដែលខ្លួនទើបតែជួបនៅឯក្នុងក្លឹបនោះទេតើ ហ៊ានដល់ថ្នាក់តាមមកដល់ផ្ទះទៀត? គេមកសងសឹកខ្លួនទះគេទេដឹង?

« ទៅការជាមួយអ្នកណាមកថែមមួយមែនទេ? បានជាមកចង់ដណ្តើមផ្ទះ? ខ្ញ៉ំមិនដែលនិយាយថាប្រគល់ផ្ទះនេះឱ្យទេ ឈ្មោះនៅក្នុងប្លង់ក៏ជាឈ្មោះរបស់ខ្ញ៉ំ Jeon Jungkook » ត្រូវហើយ! មនុស្សប្រុសដែលគេបានទះនោះគឺជា Jungkook មនុស្សដែលគេនិយាយថាគេចំណាំមុខបាន ប៉ុន្តែខុសស្រឡះគេមិនចំណាំ Jungkook នោះទេ មិនចម្លែកឡើយដែលជួបនៅក្នុងក្លឹបគេហ៊ានទាំងទះ ហ៊ានទាំងជេរនោះ ។

( ស្លាប់ហើយ! ជាគេតើ!! )

« ហាសហា! ត្រូវហើយ អូនគ្រាន់តែចង់ surprise បងតែប៉ុណ្ណោះ! នឹកអូនឬអត់? » គ្រាន់តែដឹងថាគេនេះគឺជា Jungkook ភ្លាម Tae ក៏សើចចេញមកទាំងមិនសូវសម សម្តីសម្តៅគម្រោះគម្រើយក៏បន្ថយទៅម្តងបន្តិចៗ ទោះជាគេសម្លឹងសម្លក់មុខយ៉ាងម៉េចក៏ស្រេចតែគេទៅ ញញឹមនៅតែញញឹមដាក់ដដែល ។

"Daylight ✧" ✔️Dove le storie prendono vita. Scoprilo ora