Episode 15 🔥

5.2K 263 21
                                    

❗️Wearing Episode! សូមទោសទុកជាមុនសម្រាប់ពាក្យសម្តីមិនសមរម្យនិងលើសលួសនៅក្នុងភាគនេះ❗️

« អូនស្រឡាញ់បង »

« ស្រឡាញ់ហើយ! ស្រឡាញ់ខ្លាំងណាស់! បងជាអ្វីៗគ្រប់យ៉ាងសម្រាប់អូន បងមានតម្លៃណាស់សម្រាប់អូន!! បងល្អ...បងល្អដល់ថ្នាក់អូនខ្លាច! អូនខ្លាចបងស្អប់អូន! មិនពេញចិត្តអូន! បងនឹងគិតថាអូនមិនល្អមិនសមសម្រាប់បង! អូន..អូនខ្លាចថាបងនឹងទៅរកអ្នកណាផ្សេងដែលល្អជាងអូន...ហ៉ឹកៗ...ក៉ំទៅណាអី »

« ខ្ញ៉ំមិនខ្វល់ទេ! Tae គឺ Tae មនុស្សដែលខ្ញ៉ំស្រឡាញ់! គ្មានអ្នកណាអាចមកល្អក្នុងភ្នែករបស់ខ្ញ៉ំជាង Tae ទេ! គ្មានអ្នកណាមានសិទ្ធិមកប្រណាំងប្រជែងជាមួយ Tae ឡើយ! ក៉ំគិតបែបហ្នឹងអី ខ្ញ៉ំសូមអង្វរទៅចុះ »

« បងស្រឡាញ់អូនទេ? » សម្លេងសួរទាំងអណ្តឺតអណ្តកបន្លឺឡើងមកនៅក្បែរៗត្រចៀក Jungkook បន្តឹងកម្លាំងដៃឱបចង្កេះតូចយ៉ាងណែន ឃើញគេយំបណ្តើរសួររឿងស្រឡាញ់មិនស្រឡាញ់បណ្តើរ ធ្វើដូចខ្លាចថាខ្លួនមិនបានគិតអ្វីដូចដែលគេបានគិតណាស់អ៊ីចឹង ។

« មានពាក្យណាមកអាចជំនួសពាក្យស្រឡាញ់នេះទេ? ខ្ញ៉ំមិនគិតថាស្រឡាញ់មួយម៉ាត់គ្រប់គ្រាន់ទេ » គេលូកដៃទៅក្រសោបថ្ពាល់ទន់រលោងប្រើម្រាមដៃបំបោសអង្អែលព្រមជាមួយអារម្មណ៍ស្នេហាមានពេញចិត្តពេញថ្លើម ។

« ស្រឡាញ់អូនឱ្យខ្លាំងទៅ! មានតែអូនម្នាក់បានហើយ » Tae ដាក់ដៃទៅពីលើដៃគេសំងំកៀកកើយជាមួយគេយ៉ាងស្និទ្ធស្នាល ។ និយាយមិនឱ្យដាច់ពីមាត់ប្រាប់ឱ្យគេនេះស្រឡាញ់ខ្លួនឱ្យខ្លាំង បើពេលនេះគេស្រឡាញ់ខ្លួន 10 អ៊ីចឹងតពីនេះទៅគេត្រូវតែស្រឡាញ់ខ្លួន 20 មិនត្រូវឈប់ស្រឡាញ់វិញឡើយ ។

« បាទ »

« ពួកយើងធ្វើវាទៅ » ប្រយោគបបួលដូចជាការផ្តើមបានបន្លឺចេញមកពីនាយតូចដែលកំពុងតែអង្គុយលើភ្លៅរបស់ប្រុសសង្ហា ធ្វើឱ្យគេភាំងមកមិនចេះតិច ។ Tae មានន័យដល់រឿងនោះត្រូវទេ? គេមិនបានយល់ខុសន័យទេពិតទេ?

« អូន...អូន...បំភ្លេចចោលទៅ! ចាត់ទុកថា... » ឆ្កួតហើយ!! ឆ្កួតមែនទែនហើយ!! ហេតុអ្វីក៏ខ្ញ៉ំបបួលគេធ្វើរឿងនេះទៅវិញ?!! គេនឹងគិតយ៉ាងម៉េចទៅ?? អូនគ្មានចេតនាចង់និយាយបែបហ្នឹងទេ!! អូនមិនដឹងថានិយាយចេញមករបៀបណាទេ ។

"Daylight ✧" ✔️Where stories live. Discover now