Episode 25

3.5K 243 14
                                    

« អរគុណច្រើនណាស់លោក » ប្រុសសង្ហាស្ថិតនៅក្នុងសម្លៀកបំពាក់សាមញ្ញៗធម្មតាចាប់ឱនក្បាលអមជាមួយពាក្យអរគុណទៅជាមួយប៉ូលីស ក្រោយពីគេបានរៀបចំនិយាយជាមួយប៉ូលីសពីរឿងក្តីបាត់ខ្លួនប្រពន្ធរួចរាល់ ។

« មិនអីទេជាតួនាទីរបស់ខ្ញ៉ំទេ »

« អូនសុខសប្បាយទេ? » តាមផ្លូវដើរចេញមក Jungkook គឺជាអ្នកផ្តើមការសន្ទនាមុន ព្រោះ Tae សម្លក់គេតាំងតែពីគេមកដល់ ។ ខឹងគេរឿងអ្វីដល់ថ្នាក់ហ្នឹង ឃើញតែមុខកាចៗគេក៏ខ្លាចណាស់ហើយយ ចាំបាច់សម្លក់គេថែមធ្វើអី?

« បងដាក់ពាក្យបណ្តឹងថាអូនបាត់ខ្លួន? »  សួរទំនងមែនទែនបងសម្លាញ់!! សុខសម្បើមណាស់ដល់ថ្នាក់ប៉ូលីសហៅមកឱ្យអង្គុយលេងក្នុងបុស្តិ៍ទៅហើយ ។

« បងប្រាប់ថាអូនបាត់ខ្លួន គេថាគេនឹងជួយតាមរក បងគិតថាគេប្រហែលជាអាចបានជួបអូនព្រោះអូនមិនទៅផ្ទះពីរយប់ហើយ »

« មិនបានជួបយ៉ាងម៉េចបើបងប្រាប់ពួកគេទៅហើយថាអូននៅឯណា? តែបងស្គាល់ផ្ទះអូនបានដោយរបៀបណា? »

« Hyung ប្រាប់! បងគ្រាន់តែចង់ជួបអូនប៉ុណ្ណោះ បើអូនមិនទាន់ចង់ទៅវិញក៏មិនអីដែរ មិនបាច់និយាយគ្នាក៏បាន គ្រាន់តែឱ្យបងមើលមុខអូនឱ្យអស់ចិត្តទេ »

« ចុះពេលណាទើបបងអស់ចិត្ត? » នាយតូចសួរដេញជើងគេវិញ និយាយដូចមើលប៉ុន្នឹងហើយបើកឡានទៅសេអ៊ូលវិញអ៊ីចឹង? មិនចង់នៅជាមួយប្រពន្ធឱ្យយូរជាងនេះទេ? ចង់តែមើលមុខទេ?

« បង... »

« ឡើងឡានមកជូនអូនទៅផ្ទះ »

« បាទ » Jungkook ឱនមុខលួចញញឹមដោយសារតែបណ្តូលចិត្តមិនបានរករឿងដេញឱ្យទៅវិញ គេស្មានថាគ្រាន់តែឃើញក៏រករឿងដេញឱ្យទៅវិញទៅហើយ វាត្រូវដែលគេចង់ជួប Tae តែបើ Tae ដេញគេ គេមិនដឹងថាត្រូវធ្វើយ៉ាងម៉េចបន្តទេ ។

« ឡានចូលបានតែត្រឹមនេះទេ ផ្ទះរបស់អូនត្រូវដើរបន្តទៀត បងផ្ញើរឡាននៅទីនេះសិនទៅ » បើកមកដល់មាត់ផ្លូវឡើងទៅផ្លូវខាងលើ Tae ក៏ប្រាប់គេឱ្យយកឡានទៅផ្ញើរសិន ផ្លូវនេះឡានចូលមិនរួចទេវាពិបាកបើកណាស់ ដើរបន្តិចប្រហែលជាមិនអីទេ ។

"Daylight ✧" ✔️Where stories live. Discover now