រំលងផុតទៅមួយយប់ យប់ដែលប្រុសសង្ហាស្រវឹងជោគជាំមិនបានសូម្បីតែត្រឡប់មកគេងនៅឯផ្ទះវិញ យប់មិញផឹកនៅឯណាភ្ញាក់មកគឺនៅត្រង់ហ្នឹង គ្មានអ្នកណាមកជួយគ្រាហ៍ជួយលើកទៅបន្ទប់បានទេ ព្រោះគេហ្នឹងឯងជាអ្នកមិនព្រមឱ្យនាំទៅ ។
ភ្ញាក់ពីដំណេកគេក៏ឆ្លេឆ្លាត្រឡប់ទៅផ្ទះវិញ គិតលុយគិតអីរួចគេក៏ចេញទៅបាត់តែដាស់មិត្តភក្តិគេមិនដាស់ផង ។ ពីយប់មិញគេផឹកច្រើនគួរសមណាស់ដែរ ទើបគេនៅឈឺក្បាលវិលមុខមិនទាន់ស្វាងដាច់ទេ ។ មកផ្ទះដោយសារគិតថានឹងបានជួបប្រពន្ធ ប៉ុន្តែខុសអស់ផ្ទះពេលគេចេញទៅយ៉ាងម៉េច គឺនៅបែបហ្នឹង បញ្ជាក់បានហើយថាគ្មានអ្នកណាចេញចូលផ្ទះទេ ។
កាលបើមិនបានឃើញហើយគេក៏មានតែទាក់ទងទៅរក គេគិតថា Tae នឹងប្រហែលជាត្រឡប់មកផ្ទះវិញជាមិនខាន តែគេប្រហែលខុសស្រឡះ មកផ្ទះវិញអ្វីទៅទូរស័ព្ទមិនទាំងទទួលផង ។
« Tae មិនលើកទូរស័ព្ទខ្ញ៉ំទេ »
« ហើយឯងមករកយើងធ្វើអី? យើងធ្វើឱ្យ Tae លើកបានមែនទេ? តែគេមិនចង់លើកគេមិនចង់ហើយ លេខអ្នកណាក៏គេមិនលើកដែរ »
« Hyung »
« ក៉ំមកហៅយើង! ឯងគ្មានការងារធ្វើទេ? យើងរវល់ច្រើនណាស់ ជៀស!! ទៅធ្វើការរបស់ឯងទៅ ប៉ុន្នានថ្ងៃទៀតគេមកវិញហើយ ចាំនិយាយគ្នាតាមក្រោយទៅ »
« Hyung ដឹងថា Tae នៅឯណាមែនទេ? »
« អើ! គេប្រាប់ថាទៅតែប៉ុន្នានថ្ងៃទេ ប៉ុន្នានថ្ងៃមានន័យថាពីរ បីថ្ងៃយល់ទេ? ភ្លាមៗពេកគេប្រហែលមិនហ៊ានជួបមុខឯង » អារម្មណ៍គេយ៉ាងម៉េចយ៉ាងម៉ាមានអ្នកណាទៅយល់ច្បាស់ជាងគេខ្លួនឯងទៅ? គេទៅឯណាសុខគេច្បាស់ជាទៅទីនោះហើយ ទីនោះជាផ្ទះរបស់គេ គេមិនបានទៅណាឆ្ងាយឯណា ។
« ហេតុអី? ហេតុអីមិនហ៊ាន? »
« ឯងមិនយល់អារម្មណ៍មនុស្សឈ្លោះគ្នាទេ? គេអាចនឹងចង់នៅម្នាក់ឯងសិនបែបហ្នឹង » ខ្លួនឯណាទៅហ៊ានសួរនាំ Tae គ្រប់រឿងទាំងអស់ទៅ គេប្រាប់តែថាទៅផ្ទះវិញប៉ុន្នានថ្ងៃ មុខគេក៏មិនសូវស្រស់បស់ដូចគ្នាមកប្រាប់ហើយក៏ទៅបាត់ បារម្ភក៏បារម្ភតែមើលទៅគេត្រូវការពេលវេលាផ្ទាល់ខ្លួនច្រើនជាង ។ នៅទីនោះគេអាចនឹងងាយស្រួលចំណាយពេលជាមួយខ្លួនឯងបានច្រើន អាចឱ្យគេងាយគិតពីបញ្ហាផងក៏មិនដឹង ។
YOU ARE READING
"Daylight ✧" ✔️
Romanceជីវិតរបស់ខ្ញ៉ំត្រូវការពន្លឺថ្ងៃមួយមកមែនទេ? ដំបូងខ្ញ៉ំក៏មិនជឿដូចគ្នាថាជីវិតមួយនេះត្រូវការពន្លឺថ្ងៃមួយនោះ រហូតទាល់តែខ្ញ៉ំដឹងខ្លួនថាពន្លឺថ្ងៃនោះជាអ្នកណា ទើបខ្ញ៉ំជឿថាខ្ញ៉ំពិតជាត្រូវការពន្លឺថ្ងៃមួយនោះពិតមែន ។ Main Characters : Jeon Jungkook x Kim Taehyun...