<ការណាត់ជួបចៃដន្យ>
នៅម៉ោង៧ព្រឹក ម៉ាក់ជូនបានដើរទៅបន្ទប់ស៊ូមីនរួចគោះទ្វារតុកៗដោយសំឡេងស្រែកហៅថា៖
ម៉ាក់ជូន " ស៊ូមីនៗ ក្រោកឡើងព្រឹកហើយកូន"។
ចំណែកស៊ូមីនទើបតែចេញពីបន្ទប់ទឹកដោយឮសំឡេងហៅរបស់ម៉ាក់ភ្លាមនោះនាងក៏បានពាក់កន្សែងចង់ពុំរួចដើរទៅបើកទ្វារ ឃើញម៉ាក់នាងនៅចំពោះមុខដោយនិយាយគ្នាថា៖
ស៊ូមីន " មានការអីម៉ាក់!"
ម៉ាក់ជូន " ថ្ងៃនេះកូនងូតទឹករួចស្លៀកពាក់ស្អាតៗរួចទៅខាងក្រៅជាមួយម៉ាក់នឹងនាំឲ្យស្គាល់មនុស្សម្នាក់"
ស៊ូមីន " នរណានឹងម៉ាក់!?"
ម៉ាក់ជូន " កូនទៅនឹងដឹងហើយ"
ស៊ូមីនមើលទៅម៉ាក់ជូនដោយងឿងឆ្ងល់។
បន្ទាប់ពីស៊ូមីនស្លៀកពាក់រួចរាល់ នាងក៏បានដើរទៅចុះជណ្តើរមួយៗរហូតមកដល់ក្រោមភ្លាមនោះម៉ាក់ជូនកំពុងតែអង្គុយលើកសាឡុង ពេលនោះដែរម៉ាក់ជូនឃើញនាងស្លៀកពាក់មើលទៅសាមញ្ញធម្មតា។ ស៊ូមីននឹងម៉ាក់ជូនកំពុងនឹងរៀដំណើរទៅខាងក្រៅ ដោយឡើងឡានជិះទៅ។មកដល់មន្ទីរពេទ្យមួយមានឈ្មោះថា ជុនជូ ដោយឃើញថាសកម្មភាពអ្នកជំងឺនីមួយៗមានជំងឺប្រចាំកាយហើយអ្នកខ្លះទៀតឈឺរងរបួសធ្ងន់នឹងស្រាលជាដើម។ មានកម្លោះសង្ហារម្នាក់កំពុងតែពិនិត្យព្យាបាលជម្ងឺមួយកំពុងតែមហារីកនឹងក្រះ ដោយនិយាយទៅកាន់សាច់ញាតិរបស់អ្នកជម្ងឺបានឲ្យដឹងថា៖
" ពេលនេះខាងមន្ទីរពេទ្យកំពុងតែព្យាយាមហើយ នៅឡើយឲ្យអ្នកជម្ងឺត្រូវរង់ចាំនឹងអាការៈជាមុនសិននឹងជាអាចទៅផ្ទះបាន សម្រាប់ថ្លៃព្យាបាលយ៉ាងតិចជាង ៥,០០០វ៉ន ប៉ុណ្ណោះ បាទអាចទៅសម្រាកបាន"។ កម្លោះសង្ហាររូបនោះក៏បានអង្គុយនឹងកន្លែងធ្វើការរួចនឹងផ្អែកកៅអី ភ្លាមមានដុកទ័រម្នាក់បានចូលមកដោយគ្មានការអនុញ្ញាតក៏មកសម្រុកចូលក្នុងបន្ទប់ធ្វើការដុកទ័រម្នាក់ដោយនិយាយទៅកាន់ថា៖
មីនជី " ថេយ៉ុង ឯងទំនេរទេ ថ្ងៃត្រង់នេះ!?"
ថេយ៉ុង ក៏ងាកមើលម៉ោង ១០:៣០ រួចនិយាយ៖
ថេយ៉ុង " ពេលនេះម៉ោងជិតសម្រាកហើយ ចឹងមានពេលប៉ុន្មានទេ តើឯងមានការអី!?"
មីនជី " គឺគ្នាចង់បបួលឯងស្គាល់មនុស្សម្នាក់"
ថេយ៉ុង " នរណាគេ!?"
មីនជី " បន្តិចទៀតឯងគង់នឹងដឹងទេ"
ថេយ៉ុង " អើ..!"
YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
Randomផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...