< ផ្ទះរបស់ស៊ូមីន>
នៅថ្ងៃស្អែកបន្ទាប់ព្រះអាទិត្យបានរះឡើងម្តងទៀត ស៊ូមីនកំពុងតែរៀបឥវ៉ាន់នឹងទៅអាល្លឺម៉ង់ព្រោះនាងបានសម្រេចចិត្តទៅហើយ គឺដោយសារតែបងប្រុសរបស់នាងគាត់បានរៀបការរួចទៅហើយ ហើយក៏បាននិយាយដែរដូច្នេះស៊ូមីននៅទីនេះបន្តទៀតក៏គ្មានន័យអ្វីដែរអញ្ជឹងនាងបានរៀបចំរបស់របរនឹងទៅ មុននឹងទៅនាងក៏បានលាម្តាយនាងជាមុន។ ស៊ូមីនក៏បានងាកមកមើលផ្ទះនាងដោយមានក្តីអនុស្សាវរីយ៍ពីមុនដែរនាងបានត្រលប់ទៅលើកនេះម្តងទៀត។
សំឡេងរោទ៍ឡើង <វឺប....>
ស៊ូមីនលើកទូរស័ព្ទដៃដោយឃើញថាប៉ារបស់នាងខលមកដោយបាននិយាយ៖
< អាឡូប៉ា >
< អាឡូ កូនស្រីប៉ាមិនបានទទួលទៅកូនប្រលានយន្តហោះនោះទេ ព្រោះប៉ាមានធុរៈកិច្ចមិនបានជួនទៅ ប៉ាសូមទោសផងកូនស្រី> ទឹកមុខរបស់នាងពេលនេះ
ត្រូវបានស្រពោនទៅដោយសម្តីរបស់ប៉ានាងដោយឆ្លើយតបមួយម៉ាត់ទៅវិញថា៖
< ចាស៎ ប៉ា>។ បន្ទាប់ពីនោះស៊ូមីនរៀបដើរចេញទៅរួចមានឡានមួយបានឈប់នៅមុខផ្ទះរបស់នាង។ ភ្លាមនោះបងប្រុសនាងក៏បានមកដល់ហើយនឹងមកជាមួយមិត្តភក្តិរបស់គាត់។ បងប្រុសមីនជីនសួរទៅកាន់ស៊ូមីនថា៖ < ឯងនឹងទៅបែបនេះមែនទេ!>។ ចំណែកទឹកមុខស៊ូមីនវិញលែងស្រពោន ប៉ុន្តែនាងផ្តោតទៅមើលមុខបងប្រុសរបស់នាងហើយនឹងមើលទៅភាគីម្ខាងទៀតដោយបានឆ្លើយតបថា។
< ខ្ញុំនឹងទៅឥឡូវនេះ ហើយខ្ញុំមិននៅទីនេះទេ ប្រសិនបើខ្ញុំនៅទីនេះវាគ្មានតម្លៃនោះទេ បងដឹងទេពេលម៉ាក់នៅផ្ទះគាត់ប្រហែលជាអផ្សុកណាស់ហើយ គាត់នៅម្នាក់ឯង ចំណែកបងវិញបានត្រឹមតែការងារមួយមុខប៉ុណ្ណោះមិនដែលខ្វល់ ព្រលប់ចូលព្រលប់ចេញ ចំណែកម៉ាក់ព្រលប់ចូលប្រលប់ចេញរាល់ថ្ងៃគាត់ចាំពីរធ្វើការម៉ាក់វិញបានត្រឹមអង្គុយរង់ចាំមើលផ្លូវ ឥឡូវបងថាទៅមើល... ហើយរឿងបងប្រាប់ថាឲ្យខ្ញុំរៀបការនោះតើជាអីឲ្យប្រាកដ!> ស៊ូមីននិយាយទៅកាន់បងប្រុសដោយក្តីតក់ក្រហល់ក្នុងចិត្តដោយទឹកភ្នែករលីងរលោងរបស់នាង។

YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
Randomផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...