ភាគទី៧ < ការលាគ្នាជាលើកដំបូងហើយជីវិតក៏បានផ្លាស់ប្តូរ>

4 0 0
                                    

ក្រោយពីនាងបានដឹងថាបុរសម្នាក់នោះគឺជាសង្សាររបស់នាងពីមុនតែនៅពេលនេះគេនៅចាំនាងដែរអត់!
សំនួរនៅក្នុងចិត្តនាងបាននិយាយថា៖
« ហេតុអ្វីខ្ញុំមើលទៅគេខុសប្លែកពីមនុស្សម្នាក់អញ្ជឹង ទាំងចរិយាមារយាទរបស់គេមិនមែនបែបនេះ តើអ្វីទៅដែរខ្ញុំមិនដឹងនោះ!» ស៊ូមីនកំពុងតែអង្គុយទល់មុខនឹងបុរសនោះដោយប្រើកាយវិកាយផឹកទឹកសម្លឹងទៅមើលគេ។ ចំណែកថេយ៉ុងកំពុងអង្គុយជាប់ជាមួយបងប្រុសរបស់នាងហើយនឹងទល់មុននារីម្នាក់នោះដោយបានសួទៅកាន់នាងបានបន្តិចថា៖
« មុខរបស់ខ្ញុំប្រឡាក់អីមែនបានជានាងមើលបែបនេះ!»
នារីដែលនៅចំពោះមុខក៏បានឆ្លើយតបថា៖
« អរ អត់មានអីទេ តែខ្ញុំសួរអ្វីម្យ៉ាងតើបានដែរអត់!»
ក្នុងចិត្តរបស់នាងចង់ដឹងថាគេនៅចាំនាងដែររឺអត់។ ចំណែកបុរសនោះក៏បានងក់ក្បាលបានបន្តិចដើម្បីជាការឆ្លើយតបរបស់នាយ។
« តើវាសំខាន់ឬ!» តែបុរសនោះនៅមិនទាន់ដឹងថានាយនឹងឆ្លើយទៅបែបណាទៅនាង។
« គឺថាលោក រៀបការហើយឬនូវ!?» នាងសួរបែបនេះក៏ព្រោះតែនាងនៅមិនទាន់ដឹងថាបុរសនោះនៅលីវឬមានប្រពន្ធទៅហើយ។ ចំណែកបុរសម្នាក់នោះក៏បានឆ្លើយវិញទៀតថា៖
« គឺខ្ញុំមិនទាន់រៀបការនោះទេ» បុរសឆ្លើយតបមិនបានស្ទាក់ស្ទើរសោះឡើយ។
បន្ទាប់ពីអ្នកទាំងបីបានញ៉ាំងអារហាររួចរាល់ពួកគេក៏បានធ្វើដំណើរបន្តទៅមុខទៀត។

<ច្រើនឆ្នាំកន្លងផុតទៅ>
<ការរៀបមីនជី>
ក្រោយឆ្នាំបន្ទាប់ពីបានបងប្រុសនាងស៊ូមីនក៏បានរៀបការជាមួយមនុស្សដែលខ្លួនស្រឡាញ់រួមជាមួយនឹងឪពុកម្តាយសងខាងបានដឹងឮគ្រប់គ្នា។ ពិធីរៀបការក៏ប្រព្រឹត្តឡើងយ៉ាងរលូនដល់ចប់ ប៉ុន្តែពិធីមង្គលការនោះ
ត្រូវដល់កូនកម្លោះនឹងកូនក្រមុំនោះផ្កាសំណាងទៅមនុស្សដែលអត់គូរនឹងមានគូរព្រេងមកដល់។ ស៊ូមីនក៏បានចូលរួមដែរក៏ព្រោះតែជាមង្គលការរបស់បងប្រុស។ហើយនាងក៏បានសម្លៀកបំពាក់របស់នាងនៅពេលនេះរ៉ូបពណ៍សដោយមានប៉ាក់ស្បៃរាងស្តើងដែលគ្របដណ្តប់ពីលើករ៉ូបមួយនេះ។ រីឯងចំណែកស្បែកជើងរបស់នាងពាក់ពណ៍កែងប្រហែលល្មមនឹងស៉ីកម្ពស់នាងដែរ។ នៅពេលនោះដែរផ្ការៀបនឹងបោះទៅនរណាម្នាក់នោះហើយនឹងអាលឆាប់បានគូរព្រេង។ ស៊ូមីនកំពុងតែឈរនៅក្រោយអ្នកដែរនឹងឈររង់ចាំពីរកូនក្រមុំនឹងកម្លោះនឹងបោះផ្កា។ បន្ទាប់ពីរនោះបុរសវិញកំពុងតែឈរនៅចំហៀងម្ខាងទៀតមើលទៅវេតិកាខាងមុខមានមនុស្រីជាច្រើនកំពុងតែឈររង់ចាំបោះផ្កា។
កម្រងផ្កាក៏បានបោះឡើង យ៉ាងខ្ពស់រួចនឹងធ្លាក់ដល់ក្រោមនៅពេលនោះដែរផ្កាមួយនេះក៏ត្រូវមានគេចាប់បាននោះគឺស៊ូមីនដែរនៅក្រោយគេបង្អស់។ បន្ទាប់ពីនោះថេយ៉ុងនឹងយុងហ៉ីក៏មកចូលរួមដូចគ្នាដែរដូច្នេះពួកគេទាំងពីរកំពុងតែឈរនៅចំហៀងម្ខាងរួចសម្លឹងទៅមើលនាងកំពុងតែកាន់ផ្កានោះ។ អ្នកគណៈកម្មាធិការក៏បានប្រកាសដែលកាន់ផ្កាពេលនេះត្រូវបានសូមអញ្ជើញមកនៅលើកឆាកមួយនេះរួចពួកគេក៏បាននិយាយគ្នាអំពីការរៀបបន្តទៀត។

#រង់ចាំអានភាគបន្តទៀត🤗

រឿង សន្យាស្នេហ៍សន្យាទឹកភ្នែកWhere stories live. Discover now