< តើលោកឲ្យខ្ញុំនៅធ្វើអីទៀត!> ស៊ូមីនភ្ញាក់ផ្អើលនឹងថេយ៉ង់បន្តិចព្រោះថានាយកំពុងឲ្យនាងនៅជាមួយ។
បន្ទាប់ពីនោះថេយ៉ុងកំពុងតែនឹងរៀបចំខ្លួនចេញពីបន្ទប់សម្រាកហើយនិងនាងក៏កំពុងតែនឹងអង្គុយនៅលើកសាឡុងម្ខាងមិនធ្វើសកម្មភាពអ្វីច្រើនទេ។ ចំណែកថេយ៉ុងក៏បាក្រឡេកទៅមើលនាឡិកានៅជញ្ជាំង ដោយឃើញថានៅពេលនេះដល់ម៉ោងថ្ងៃត្រង់។< ចាំខ្ញុំជូននាងទៅផ្ទះវិញ> ថេយ៉ុងក៏បានរៀបចំរបស់របរបន្តិចបន្តួចដាក់ចូលក្នុងកាតាប។
ចំណែកស៊ូមីនក៏បានងើបឈរដោយបាននិយាយទៅវិញដូចគ្នាដែរថា៖
< ខ្ញុំទៅវិញដោយខ្លួនឯង ម្តេចមិនចាំបាច់លោកទៅនោះទេ!> ស៊ូមីនធ្វើចរឹករឹងរូសនិយាយមិនស្តាប់ដោយសារតែនាយជាមនុស្សម្នាក់ដែលគេស្គាល់ច្បាស់។បន្ទាប់អ្នកទាំងពីរក៏បានធ្វើដំណើរមកផ្ទះវិញដោយឡែកនាងក៏ចុះពីលើកឡានរួចក៏និយាយថា៖
< លោកទៅចុះ ខ្ញុំចូលផ្ទះដោយខ្លួនឯង> ស៊ូមីនក៏បានធ្វើតាមវិញកាយដូចដើមដែលនាងមិនរឹងរូសដូចពីមុនដោយសារតែនាងធ្វើដាក់ចំពោះថេយ៉ុងប៉ុណ្ណោះ។
ចំណែកថេយ៉ុងក៏បាទ្វារកញ្ចក់ចុះរួចនាយងក់ក្បាលដើម្បីដឹងថាគេយល់គេស្រឲ្យនាងនៅម្នាក់ឯងបាន។
ពេលនោះដែរថេយ៉ុងក៏បើកឡានត្រឡប់ទៅវិញ។
ចំណែកស៊ូមីនរៀបនឹងដើរចូលផ្ទះក៏បានឃើញបុរសម្នាក់ដែរនាងធ្លាប់ស្គាល់ រីបុរសនោះក៏បានឈរនៅចំហៀងខាងឆ្វេងផ្ទះរួចក៏សម្លឹងទៅមើលស៊ូមីន។ បន្ទាប់ពីនេះបុរសម្នាក់នោះគឺជា បងប្រុសនាងមីនជីក៏បានដើរសំដៅទៅរកនាង។ ប្រហែលជានឹងល្មមអាចមកដល់មុខផ្ទះបានបន្តិចរួចក៏បាននិយាយគ្នាថា៖< រឿងពីរមុនឲ្យបងសុំទោសផង ដែលបងនិយាយមិនល្អហើយត្រូវឲ្យប្អូនលំបាកជាមួយនឹងបង> បងប្រុសមីនជីដឹងកំហុសទើបមិនបានមានពេលវេលាគ្រប់គ្រាន់សម្រាប់នាង។ រីចំណែកស៊ូមីនក៏បានដឹងរួចមកហើយដែរនៅពេលដែលនាងធ្លាប់ទៅលេងផ្ទះបងថ្លៃក៏ប្រាប់នាងរឿងនេះដូចគ្នា។ ហើយនាងមិននិយាយច្រើន។
<ហឹម...> បងប្រុសមីនជីក៏បានអោបនាងដោយសេចក្តីកក់ក្តៅ។ បន្ទាប់អ្នកទាំងអោបរួច ស៊ូមីនក៏និយាយទៅកាន់បងប្រុសនាងថា៖
< ហើយចុះរឿងរៀបការវិញ,!> ស៊ូមីនក៏បានលើកហេតុផងដែរចង់ដឹងយូរហើយដែរ!។
មីនជីក៏បានធ្វើទឹកមុខញញឹមដាក់នាងរួចក៏បានប្រាប់ទៅវិញដូចដើមវិញ។
< បន្តិចទៀត ឯងគង់នឹងដឹងជាមិនខាន រង់ចាំវេលាសិនទៅ>។ ស៊ូមីនធ្វើទឹកមុខគួរឲ្យធុញទ្រាំ ដាក់ទៅបងប្រុសរបស់នាង។< តោះយើងខាងក្នុង ចាំបងធ្វើរបស់ឲ្យញ៉ាំ ឃ្លានហើយនៅ!> ពួកដើរគេទៅខាងក្នុងផ្ទះ ដោយក្តីសប្បាយចិត្ត។
< ឃ្លានហើយ....> សំឡេងខ្ពស់យ៉ាងនេះប្រាកដជាស៊ូមីនហើយ។
YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
Ngẫu nhiênផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...