គ្រួសាររបស់ស៊ូម៊ីនកំពុងតែតែងញ៉ាំបាយពេលថ្ងៃត្រង់ ការបញ្ចប់បរិភោគស៊ូមីនក៏បាននិយាយទៅបងប្រុសនាង ដោយប៉ាម៉ាក់របស់នាងនៅជាមួយ។
ស៊ូមីន “ បងប្រុស...បងថាពីររឿងដែរខ្ញុំគួរតែរៀបការតើពិតដែរអត់!?”
មីនជី “ តើបងកហុកឯងធ្វើអីឬមិនទុកចិត្តបង!?”
ស៊ូមីន “ គឺខ្ញុំចង់ដឹងនិងណា ប្រាប់បានអត់!”
មីនជី “ ចាំដល់ពេលនោះសិន ចាំបងប្រាប់”
ស៊ូមីន “ តើពេលណាទៅ!”
មីនជី “ ឯងកុំនិយាយច្រើនបានអត់ ប្រយ័ត្នអត់រៀបការទៅ”
ស៊ូមីន “ ឲ្យខ្ញុំរៀបការជាមួយអ្នកណាមិនដឹង គ្រាន់តែសួរមិនប្រាប់សោះ”។
មីនជីនិយាយទៅម៉ាក់ជូនដោយឆ្លើយថា៖
មីនជី “ ម៉ាក់ខ្ញុំសូមទៅធ្វើការសិនហើយ ”
ស៊ូមីន “ បងប្រុសសូមទៅដែរ!”
មីនជី “ បងទៅធ្វើការមិនបានទៅដើរលេងទេ នៅជាមួយម៉ាក់សិនចាំបងទំនេរនាំឯងទៅ យល់ព្រមទេ!”
ស៊ូមីន “ ចាស៎”។ថ្ងៃរសៀលបានមកដល់ម៉ោង៤:០០នាទី នៅខាងមន្ទីរពេទ្យជិនជូស្ថានភាពពេលនេះអ្នកជម្ងឺមួយចំនួនកំពុងនឹងរៀបចំដំណើរត្រឡប់ទៅផ្ទះរៀងខ្លួន។ ដុកទ័រយ៉ុងហ៊ីកំពុងតែងតែធ្វើមើលសុខភាពអ្នកជម្ងឺគ្រប់គ្នាទាំងចាស់ទាំងក្មេង ដោយឡែកដុកទ័រមីនជីកំពុងតែធ្វើដំណើរមកពីរផ្ទះស្រាប់តែជួបដុកទ័រយ៉ុងហ៊ីល្មមពេលនោះដែលអ្នកទាំងពីរក៏បាននិយាយគ្នាពីនេះពីនោះ។ រហូតអ្នកទាំងពីរនាក់បានដើរទៅសួរច្បារក្រោយមន្ទីរពេទ្យ មីនជីក៏បាននិយាយទៅកាន់យ៉ុងហ៊ីមុន៖
មីនជី “ តើឯងនិងដុកទ័រថេយ៉ុងជាអីនឹងគ្នា!”
យ៉ុងហ៊ី “ លោកមិនបាច់ចាំដឹងរឿងរបស់ខ្ញុំទេ ធ្វើតួនាទីឲ្យល្អសិនទៅ”
មីនជី “ ហេតុអ្វីខ្ញុំដឹងអត់បាន ព្រោះអ្វី!?”
យ៉ុងហ៊ី “ ព្រោះខ្ញុំមិនទុកចិត្តលោក បានប្រាប់ទៅថេយ៉ុងនឹងខ្ញុំជានរណា ខ្ញុំទៅធ្វើការវិញហើយ”។
យ៉ុងហ៊ីនិយាយចប់រួចដើរចេញពីរកន្លែងមួយនេះ បន្ទាប់ពីនោះមីនជីក៏នៅម្នាក់ឯង ស្របពេលថេយ៉ុងកំពុងតែដើររកដុកទ័រមីនជីបានមលដល់ឃើញថានាយកំពុងតែឈរនៅសួរច្បារដោយនិយាយទៅកាន់មីនជី។
ថេយ៉ុង “ តើឯងកំពុងកើតអី!”
មីនជី “ គ្នាអត់មានកើតអីទេ អើគ្នាសួរឯងបន្តិច!”
ថេយ៉ុង “ មានរឿងអី!?”
មីនជី “ គ្នាគិតថាយ៉ុងហ៊ីបន្ទាប់ពីមកធ្វើការដំបូងនៅពេលណាវ៉ី”
ថេយ៉ុង “ គ្នាម៉េចនឹងដឹងទៅ ឯងមកសួរយើងដូច្នេះមានន័យថាយ៉ាងម៉េច!”
មីនជី “ អត់មានអីទេ ខ្ជិលគិតច្រើន”។ក្រឡេកទៅមើលស៊ូមីននឹងម្តាយនាងវិញម្តង បន្ទាប់ពីស៊ូមីនកំពុងតែរៀបចំរបស់របរទុកដាក់រួចរាល់ក៏និយាយជាមួយម៉ាក់នាងថា៖
ស៊ូមីន “ ម៉ាក់គឺខ្ញុំសុំទៅដើរលេងខាងក្រៅបន្តិចតើបានអត់!”
ម៉ាក់ជូន “ បើឯងទៅ យករបស់មួយនេះឲ្យទៅបងឯងផងចឹង”
ស៊ូមីន “ តើរបស់អីទៅម៉ាក់!?”
ម៉ាក់ជូន “ នេះយកផ្លែឈើទៅឲ្យគេញ៉ាំ ថែទាំសុខភាពផង”
ស៊ូមីន “ ចាស៎ម៉ាក់”។ បន្ទាប់ពីស៊ូមីនបានជិះឡានតាក់ស៊ីមួយមកដល់មន្ទីរពេទ្យជុនជូភ្លាមនោះនាងបានដើរចូលកាន់ផ្លែឈើឲ្យបងប្រុសនាង។ ស៊ូមីនក៏បានដើរទៅតុគិលានប្បដ្ឋាយិកាថា៖
ស៊ូមីន “ សួស្តីបង តើលោកដុកទ័រមីនជីនៅដែរអត់!”
គិលានុបដ្ឋាយិកា “ ចាស៎ លោកគ្រូនៅខាងក្នុងសូមរង់ចាំអង្គុយបន្តិច”។ បន្ទាប់ពីនោះយ៉ុងហ៉ីកំពុងតែតែងមានទម្លាប់មួយគឺឲ្យចេញពីបន្ទប់ព្យាបាលនាយក៏ទៅសួរសុខរបស់អ្នកជម្ងឺរាល់ប្រចាំថ្ងៃម្តងសួរមួយពីមួយចូលមកអ្នកផ្សេងៗទៀត។
ក្រោយមកយ៉ុងហ៉ីទៅសួរពីអ្នកជម្ងឺដែលអង្គុយនៅទីនោះ នាយក៏សួរទៅកាន់អ្នកជម្ងឺថា៖
យ៉ុងហ៉ី “ តើអ៊ុំកើតអីដែរ! ចាំខ្ញុំព្យាបាលឲ្យជា”
អ៊ុំម្នាក់កំពុងអង្គុយនៅក្រោយនាងស៊ូមីនរួចឆ្លើយទៅគ្រូពេទ្យកម្លោះនោះថា៖ “ អ៊ុំកើតជម្ងឺផ្តាសាយបន្តិច”
យ៉ីងហ៉ី “ បាទ ខ្ញុំព្យាបាលឲ្យអ៊ុំហើយបន្ទាប់ពីនិងពួកយើងបើកថ្នាំជូនអ៊ុំផ្ទាល់”។ អ៊ុំម្នាក់នោះបាននិយាយបន្តទៀតថា៖
“ អ៊ុំអរគុណលោកគ្រូហើយ”
យ៉ុងហ៉ី “ នេះជាតួនាទីខ្ញុំស្រាប់ហើយ”។បន្ទាប់ពីនោះបងប្រុសមីនជីក៏បានចេញពីបន្ទប់វះកាត់រួចរាល់ភ្លាមអ្នកគ្រូពេទ្យម្នាក់បានដើរទៅប្រាប់ដុកទ័រមីនជីថា៖
អ្នកគ្រូពេទ្យ “ ដុកទ័រមីនជី មាននារីម្នាក់កំពុងអង្គុយចាំលោក”
ដុកទ័រមីនជីបានដើរទៅមើលថានោះគឺជាប្អូនស្រីលោកមកចាំ
ពេលនោះដែរមីនជីឃើញនាងមកដូច្នេះហើយក៏និយាយថា៖
មីនជី “ មកទីនេះធ្វើអី!?”
ស៊ូមីន “ ម៉ាក់ទុកឲ្យបង ហើយគាត់ប្រាប់ថាមើលថែសុខភាព”
មីនជីក៏បានយករបស់បងមកឲ្យដូច្នេះហើយរួចក៏បន្តទៀតថា៖ “ អឹម ឆាប់ទៅវិញកុំឲ្យម៉ាក់ចាំ”
ស៊ូមីន ក៏បានក្រឡេកមើលជាវិញពីសកម្មភាពនៅទីនេះ ពេលនោះដែរយ៉ុងហ៉ីមើលទៅនារីម្នាក់ដែលកំពុងតែឈរចំពីមុខដុកទ័រមីនជី។ ស្របពេលនោះថេយ៉ុងក៏បានដើរមកដល់ឃើញថាមីនជីនឹងប្អូនស្រីនាង។ បន្ទាប់ពីនោះថេយ៉ុងបានដើរមកជិតដោយនិយាយថា៖
ថេយ៉ុង “ សួស្តី ស៊ូមីន”
ស៊ូមីនឃើញមិត្តបងប្រុសដោយនិយាយគួរសមថា៖
ស៊ូមីន “ចាស៎ សួស្តី”
ថេយ៉ុង “ កំពុងតែទៅវិញមែនទេ! ចាំខ្ញុំជួយនាងទៅចំណែកមិត្តនៅទីខ្ញុំសូមទៅជាប្អូនស្រីឯងបានអត់!”
ស៊ូមីន និយាយលឿនថា៖ “ ដោយក្តីរីករាយ”។
YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
De Todoផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...