បន្ទាប់ពីនាងរៀបចំអាហារទៅឲ្យបងប្រុសនៅមន្ទីរពេទ្យ ស្រាប់តែនាងធ្វើរួចរាល់នៅឡើយមិនទាន់រៀបចំស្លៀកពាក់សម្អាតបាតនឹងឡើងឡានចេញភ្លាម។ ពេលមកដល់មន្ទីរពេទ្យបងប្រុស នាងក៏បានឃើញបុរសម្នាក់កំពុងតែពិនិត្យអ្នកជម្ងឺឃើញថាគេមានទឹកចិត្តជួយអ្នកដទៃ នឹងសួរសុខទុក្ខអ្នកជំងឺ។ ជាពិសេសគេមើលទៅសង្ហារមិនចាញ់ដែរនាងធ្លាប់គិតដល់បុរសម្នាក់ផ្សេងទៀត កំពុងតែនឹកគិតចេញផ្សាយមុខនាងតែម្តង។ ថេយ៉ុងក៏កំពុងតែដើរចេញពីបន្ទប់ធ្វើការរួច ស្រាប់តែជួបស៊ូមីនភ្លាមនោះនាងក៏សម្លឹងមើលទៅនាយដូចគ្នាដែរ។ បន្ទាប់ពីនោះអ្នកថេយ៉ុងនឹងស៊ូមីនក៏មកនៅកន្លែងដើមដែរនាងធ្លាប់ស្គាល់ទីនេះដោយនិយាយគ្នាបានបន្តិច។
« លោក ហេតុអីមកឲ្យខ្ញុំនៅទីនេះ!» ព្រោះនាងចង់ដឹងពីរអារម្មណ៍របស់គេ ទើបសួរបែបនេះ។
« តើនាងធ្លាប់មានស្នេហាពីមុនមកទេ » អារម្មណ៍ថេយ៉ុងកំពុងតែរញ៉េរញ៉ៃគឺដោយសារតែអតីតកាលរើសឡើងបន្តិចម្តងទើបជួបពីរបីដងមិនដែរធ្វើទុកឡើយ។
« ហេតុអ្វីលោកសួរខ្ញុំបែបនេះ!» នាងកំពុងតែគិតថាគេសួរបែបចង់មានន័យអ្វីឲ្យប្រាកដ។
« គឺថាខ្ញុំមិនដឹងដូចគ្នា គឺដោយសារតែមួយរយៈហត់នឿយរឿងការងារ ទើបខ្ញុំនិយាយអីចម្លែក កុំទុកដាក់នឹងវាអីគ្មានអីទេ»។
« អរចឹងទេ ខ្ញុំមើលទៅលោកមិនសូវខ្លួនហើយ! មកឈរទីនេះខ្យល់អាកាសវាមិនល្អដល់លោក គួរតែសម្រាកសិនទៅទើបបាន»។ ការយកចិត្តទុកដាក់បែបនេះក៏ព្រោះតែក្តីបារម្ភទៅវិញទេ។ បន្ទាប់ពីនោះអ្នកទាំងពីរក៏បានទៅបន្ទប់សម្រាកស្រាប់តែជួបបងប្រុសនៅចំពោះពីមុខតែម្តង។
« បងប្រុស គឺថាខ្ញុំ...យកម្ហូបឲ្យបង ចៃដន្យអីទើបតែបងប្រុសខាងនេះទឹកមុខរបស់មិនសូវជាល្អ ទើបខ្ញុំនៅជាមួយគាត់បាននៅជាគ្នា» នាងក្លាចតែបងប្រុសមីនជីថាឲ្យនាង ទើបឆ្លើយបែបនេះទៅ។ ចំណែកមីនជីមិនយកទោសប្អុនហេតុដូច្នេះចាត់ទុកថាជួយបងប្រុសក្រៃមានម្នាក់ទៀតសន្លប់ទៅ។
« អឺម ចឹងយើងនាំគេទៅសម្រាក ឯងនៅឈរចាំបងនៅទីនេះនឹងមកវិញ»។
« ចាស៎ដឹងហើយ»។
អ្នកទាំងពីរនាក់បានចូលក្នុងបន្ទប់រួចរាល់ មីនជីក៏ចេញពីបន្ទប់ភ្លាមបាត់ប្អូនស្រីរបស់ខ្លួន ក្រឡេសភ្នែកមើលទៅក្រៅឃើញនាងកំពុងតែឈរចាំនៅទីនោះ។ ដោយដើរទៅរកនាង។
« ម៉េចហើយ ទឹកមុខឯងកើតស្អីទៀតហើយ!» មីនជីឆ្លើយចំអន់លេងសើចសោះ។
« មានយ៉ាងមិចទេ! » នាងខ្ជិលឆ្លើយតបនឹងបងប្រុសនាងប៉ុណ្ណោះ។
« ឥឡូវទៅណាបន្ត!» មីនជីបងក៏សួរប្អូនស្រីខ្លួនឯងវិញ។
« មិនដឹងទៅណានៅផ្ទះអផ្សុក ចង់រកអ្វីផ្សេង» ដូច្នេះនាងសម្រេចចិត្តឆ្លើយទៅបងប្រុសនាងបែបនេះក៏ព្រោះតែចង់នៅទីនេះជាងផ្ទះ ហើយមួយវិញទៀតបងប្រុសក៏មិនសូវនៅផ្ទះប៉ុន្មានហេតុនេះហើយទើបខ្ញុំសម្រេចចិត្តបែបនេះតែម្តង រួចញញឹមដាក់បងនាង។
« ឥឡូវឯងនៅទីនេះក៏បាន ហើយនឹងឲ្យឯងជួយយើងបន្តិចក្រៃឯងនឹងចេះធ្វើវាឬបានមួយកម្រិតបន្ថែមស្រួលជួយសម្រួល» មីនជីបងប្រុសមានទឹកចិត្តល្អជួយបង្រៀនដល់ប្អូននឹងចេះខ្វាយខ្វល់ ហើយនឹងជាអ្នកសម្រេចលើកប្អូនគ្រប់មិនថាប្អូនបែបណា។
YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
Randomផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...