ភាគទី១០.ការមើលថែ (ត)

3 0 0
                                    

មួយសន្ទុះក្រោយមក ស៊ូមីនក៏បានដើរសំដៅទៅក្នុងបន្ទប់សម្រាប់អ្នកជម្ងឺដោយបានសម្លឹងទៅមើលថេយ៉ុងកំពុងតែគេងនៅលើកគ្រែដោយប្រើឧបករណ៍សម្រាប់ដាក់អុកស៊ីសែន។ ស្របពេលដែលស៊ូមីននូវឈរចំពោះមុខដោយពោលពាក្យដោយនិយាយខ្លួនឯងថា៖
< ខ្ញុំដឹងថាលោកច្បាស់ជាដឹងថាខ្ញុំនៅចលោក ប៉ុន្តែលោកបែបជាមិនចាំខ្ញុំដោយសារតែ លោកបាត់បង់ការចងចាំ តែថាលោកកើតអីបានទៅជាបែបនេះទៅវិញ>។
នាងបានពោលពាក្យសម្តីដោយក្រសែភ្នែករបស់នាងធ្វើឲ្យអាណិតចំពោះបុរសម្នាក់នេះ។

បន្ទាប់ពីនោះដុកទ័រម្នាក់កំពុងដើរមកបន្ទប់របស់អ្នកជម្ងឺ
គឺជាយ៉ុងហ៉ី នាងកំពុងសំដៅទៅបន្ទប់ថេយ៉ុងកំពុងព្យាបាលដោយបានឃើញនារីម្នាក់កំពុងតែឈរមើលអ្នកជម្ងឺ។ រួចពួកគេកំពុងតែជជែកគ្នាបានបន្តិច៖
< អ្នកនាង មកមើលអ្នកជម្ងឺមែន!>
< ចាស៎ តែពេលនេះខ្ញុំសូមទៅខាងក្រៅ ដើម្បីឲ្យលោកពិនិត្យ>
< ខ្ញុំពិនិត្យសិន ចាំខ្ញុំជូននាងទៅកន្លែងមួយ តើអ្នកនាងព្រមដែរឬទេ!?>។ ស៊ូមីនមើលទៅមុខរបស់នាយរួចងាកមកវិញដោយឃើញសភាពរបស់អ្នកជម្ងឺនៅលើកគ្រែ។ បន្ទាប់ពីនោះស៊ូមីនក៏នៅមិនទាន់ឆ្លើយតបទៅយ៉ុងហ៉ីនៅឡើយបានត្រឹមតែញញឹមដាក់រួចដើរចេញពីបន្ទប់របស់អ្នកជម្ងឺ។

នៅសល់តែបន្តិចយ៉ុងហ៉ីនឹងពិនិត្យអ្នកជម្ងឺរួចរាល់ភ្លាមនោះដែលស៊ូមីនក៏បានត្រឡប់ទៅវិញដោយម្នាក់ឯង ព្រោះនាងចូលចិត្តភាពស្ងៀមស្ងាត់ មិនទាន់ចង់និយាយជាមួយនរណាម្នាក់ឡើយ។ បន្ទាប់ពីនោះស៊ូមីនក៏បានធ្វើដំណើរទៅវត្តមួយដែលបន្សល់ទុកភ្នូរមួយនោះជាគឺម្តាយរបស់នាងក៏ព្រោះនៅតែនឹកនារហូតមកដល់ជួបប្រទះកើតហេតុដូចគ្នា។ ទើបធ្វើឲ្យនាងស្រក់ភ្នែកចំពោះមុខម្តាយរួចនឹកដល់គ្រាដែរនាងធ្លាប់ស្រឡាញ់បុរសម្នាក់នៅកាលពីក្មេងរត់ដេញគ្នា។ មកដល់ពេលនេះបុរសដែលនាងស្រឡាញ់ក៏ត្រូវបានបាត់ការចង់ចាំរហូតធ្វើឲ្យនាងសង្វេកជាខ្លាំង។

( ផ្ទះបងថ្លៃស្រី ប្រពន្ធបងប្រុសមីនជី)
ងាកមកមើលបងប្រុសមីនជីវិញ ដោយឃើញថានាយក៏កំពុងតែមមាញឹកនឹងការងារជាច្រើនក៏ដែល ពេលខ្លះសឹងតែគ្មានពេលសម្រាកដល់ប្រពន្ធកូនឡើយ។ ដូច្នេះហើយស៊ូមីនក៏បានត្រឡប់មកវិញដោយមាននៅក្នុងដៃនាងកំពុងតែកាន់នំចំណីជាច្រើនមកជូនផ្តល់ឲ្យក្មួយប្រុសរបស់នាង។ ដោយដឹងថានាងក៏មិនមែនមាននៅខ្លួនមួយឡើយ ព្រោះតែនាងមានបងប្រុសដ៏សែនល្អហើយនឹងបងស្រីថ្លៃរួមនឹងក្មួយប្រុសសំណប់ចិត្តផងដែរ។

< មីងបានរបស់អីមកផ្ញើរក្មួយ តើក្មួយចូលចិត្តទេ លើកក្រោយមីងទិញថែមទៀត យល់ព្រមដែរទេ?>
កូនរបស់បងប្រុសមីជីមានឈ្មោះថា « ដេលី »
ចំណែកដេលីក៏បានញញឹមដាក់មីងដោយបានឆ្លើយតបថា៖ < បាទ មីងមីន> ញញឹមដាក់ទៅក្មួយវិញរួចឆ្លើយតបបានមួយម៉ាត់វិញថា៖
< ចាស៎ >។
បន្ទាប់ពីនោះម្តាយរបស់ដេលីក៏បានមកដល់ភ្លាមពេលនោះដែរស៊ូមីននឹងម្តាយរបស់ដេលីជជែកគ្នាមុននេះបន្តិចថា៖

< អរគុណដែលយករបស់មកឲ្យដេលី >
< ចាស៎មិនអីនោះទេ គឺខ្ញុំពេញចិត្ត>
< អរ បងគាត់បានមកមើលបងស្រីដែលអត់!?>
< ជូនកាលគាត់មកម្តងម្កាល ពេលខ្លះទៀតគាត់បបួលទៅខាងក្រៅ ខ្ញុំក៏សប្បាយចិត្តនៅពេលគាត់មកវិញ> បន្ទាប់ពីនោះស៊ូមីនបានដឹងំណឹងនេះក៏មិនស្ទាក់ស្ទើរក្នុងចិត្តឡើយ ដូច្នេះនាងក៏បានទៅអើតមើលអ្នកនៅមន្ទីរពេទ្យនៅជិតនោះ។

រួចម្យ៉ាងវិញទៀតសូម្បីតែលោកប៉ាវិញគាត់ជាអ្នករកស៊ីជំនួញក៏ត្រូវមានការងារជាច្រើន ទើបមិនសូវទំនេរនោះទេ តែពេលខ្លះគាត់មិនដែលអើតមើលចៅបន្តិចណាសោះនៅពេលបងប្រុសរៀបការរួចមានកូនចៅហើយ។ ប៉ុន្តែសម្រាប់មនុស្សដែលស្រឡាញ់នាងច្រើនទៀត។

(មន្ទីរពេទ្យ)

លើកពីនេះថេយ៉ុងក៏បានធូរស្បើយខ្លះដែរហើយ ប៉ុន្តែស៊ូមីនទៅរាក់ទាក់មិនសូវបានជួបមុខនាយព្រោះថានាយក៏កំពុងតែនៅគេងលើកគ្រែនៅឡើយ។ ទើបតែនាងសម្រេចចិត្តនឹងទិញរបស់របបតិចតួចមកដាក់តុបតែងលម្អក្នុងបន្ទប់មើលទៅស្រស់ស្រាយជាមុនទ្វេរដង។ 
នៅថ្ងៃមួយស៊ូមីនបានមកដល់មន្ទីរពេទ្យរួចក៏បានសំដៅទៅបន្ទប់អ្នកជម្ងឺបន្ទាប់នោះភ្លាមនាងក៏បានបើកទ្វារដើរចូលស្របពេលនោះដែលក៏ឃើញសភាពរបស់ថេយ៉ុងក៏កំពុងតែខ្លួនរៀបចេញពីបន្ទប់សម្រាក។

ដូច្នេះហើយស៊ូមីនក៏បាននិយាយជាមួយគ្នាបានបន្តិចសិន៖
< នាយជាហើយមែនឬ!>
< បាទ ខ្ញុំជាហើយ ជាពិសេសមានអ្នកថែទាំដល់ខ្ញុំបានជាខ្ញុំ ជាលឿនបែបនេះ ការពិតខ្ញុំជានៅដូចជាឈឺយ៉ាងមិចមិនដឹងទេ នៅពេលណាដែរខ្ញុំគេងលក់ ខ្ញុំមានអារម្មណ៍ថាមានអ្នកនៅក្បែរបែបនេះរាល់ថ្ងៃមិនដឹងល្អយ៉ាងណានោះទេ>។ ការពិតថេយ៉ុងបានដឹងពីរឿងនេះដំបូងឡើយនាយបានភ្ញាក់ស្មារតីយូរហើយដែលទើបតែទទួលបានមកវិញបែបនេះមិនដាច់ពីមាត់សោះ។
ការឆ្លើយតបរបស់ថេយ៉ុងទៅស៊ូមីនដាក់មកចំៗបែបនេះភ្លាមនាងក៏បាននិយាយឌឺដងបានបន្តិចថា៖

<បើនាយជាហើយ ខ្ញុំនឹងត្រឡប់ទៅវិញ> នាងនឹងរៀបចេញដើរទៅថេយ៉ុងក៏បានឃាត់នាង។
< ឈប់សិន កុំអាលទៅ > ថេយ៉ុងក៏បាននាងឃាត់នៅជាមួយសិន។

រឿង សន្យាស្នេហ៍សន្យាទឹកភ្នែកWhere stories live. Discover now