ភាគទី៥ : ស្នេហាចូលមកដល់

3 0 0
                                    

ពីរនាក់បងប្អូនកំពុងតែខ្សឹបខ្សៀវពីរឿងគេដដែលថានឹងនិយាយរឿងច្បាស់លាស់មួយនេះ។
« តើបងប្រាប់ខ្ញុំដែរអត់ថា បងឲ្យខ្ញុំរៀបការជាមួយនឹងមិត្តរបស់បងមែនទេ!?»។ ស៊ូមីននៅបន្តសួរដេញដោលទៅបងប្រុសនាងមិនឈប់សោះសូម្បីតែបន្តិច ចំណែកបងប្រុសនាងក៏បានឆ្លើយតបទៅវិញដោយការងាករេខាងម្ខាងទៀត។
« អរ ម៉ាក់ចាំខ្ញុំជួយលើក» បងមីនជីរត់ទៅទទួលពីម៉ាក់របស់គេរួចយកលើកដាក់តុអាហារ។ ភ្លាមនោះស៊ូមីនបានឈរត្រឹមសម្លឹងមើលទៅបងប្រុសពីរផ្ទះបាយនឹងខាងមុខតុអាហារដែលកំពុងរៀបចំ។ បន្ទាប់ពីស៊ូមីនឈប់សម្លឹងមកមើលមុខនាយម្នាក់ទៀតដែរកំពុងអង្គុយតុបាយនៅចំពីមុខនាង។ បុរសដែលនៅពីមុខនាងបាននិយាយកាន់នាងមុនថា៖
« នាងធំហើយ នៅលេងដូចក្មេងចឹង!» បុរសម្នាក់នេះលលេងនឹងនាងបន្តិច ចំណែកនាងក៏បានឆ្លើយតបវិញថា៖
« ចំណែកលោកវិញចាស់ទុំឬ!» បុរសឮនាងនិយាយដូច្នេះក៏មិនប្រកាន់នឹងនាងដែរ ក៏ព្រោះតែនាងនៅក្មេងមិនបាននិយាយគ្នាប៉ុណ្ណោះ។ ទើបតែបុរសនោះចង់រាប់អាននឹងប្អូនបន្តិចក្រៃបានជិតស្និតជាងនឹង។ កែវភ្នែកទាំងពីរបានមើលគ្នាដោយមិនរាប់អានអំបាញ់មិញនេះបន្តិច។ បន្ទាប់ពីការហូបចុករួចក៏រាល់ម៉ាក់ជូនបានរៀបចំប្រមូលចានដែរនៅសេះសល់ទៅដាក់លេងកន្លែងប្រដាឡាបូលលាងចាន។ ក្រោយពីការជួបជុំគ្នាក៏មកថេយ៉ុងត្រលប់ទៅផ្ទះវិញដោយការរាក់ទាក់គ្នាបានបន្តិចជាមួយនឹងស៊ូមីន។
« អរ លោក!» ក្នុងចិត្តចង់សួរគេបន្តទៀតដោយសារតែនាងរឹងរូសចង់ដឹងពីរឿងរបស់គេ។
« នាងមានការអីមែន!» គេឆ្លើយតបដោយមិនស្ទាក់ស្ទើរ ដោយនៅពេលនោះ មីនជីបានដើរមកភ្លាមទៅកាន់មិត្តភក្តិរបស់ខ្លួន។
« ចាំយើងជួយឯងទៅវិញ ហើយចេះឯងនៅមានការអីទៀតឆាប់ចូលក្នុងផ្ទះមកខាងក្រៅអីទាំងពីរនាក់!»។ មីនជីបាននិយាយដូច្នេះហើយឮដល់ប្អូនស្រីរបស់ខ្លួន។
« គឺខ្ញុំមកជួនដំណើរគាត់ » ស៊ូមីនឆ្លើយតបមីនជីដោយសម្តី
ឌឺដងមិនដាច់ពីរមាត់នៅចំពោះមុខមិត្តបងប្រុសនាង រួចបញ្ចេញស្នាមញញឹមទៅកាន់ថេយ៉ុង។
« រាត្រីសួស្តី » ស្នាមញញឹមបន្តនៅពេលរលត់បាត់ទៅបន្តិចម្តងៗនៅពេលទឹកមុខគេ ធ្វើឲ្យស៊ូមីនក៏មានអារម្មណ៍ប្លែកខុសពីធម្មតាភ្លាមនាងក៏បានដើរចូរក្នុងផ្ទះវិញ។

ព្រះអាទិត្យកំពុងតែរះឡើងម្តងទៀត ស៊ូមីនក្រោកព្រលឹមភ្លាមនោះដែរនាងកំពុងតែរត់ហាត់ប្រាណចៃដន្យពេលនាងមកផ្ទះវិញស្រាប់តែជួបបងប្រុសនាងជាមុន។
« ថ្ងៃនេះទៅធ្វើការមែន! » នាងសួរបងប្រុសនាងដូចឆោត។
« ឯងនេះសួរដូចឆោតឯង មើលទៅបងជាស្អីហាស៎!» បងនាងក៏មិនណយដែរដាក់ប្អូនតែម្តង។
« បានហើយការទៅធ្វើការហើយ» មីនជីកំពុងតែពាក់ស្បែកជើងខ្លូបពណ៍រួចឆ្លើយប្អូនស្រីដោយប្រញាប់ទៅ។
ចំណែកឃើញបងដូចនេះនឹងបន្តទៀតថា៖
« ថ្ងៃត្រង់បងមកវិញដែរអត់!?» នាងសភាពបែបនេះហើយគឺនៅសួរដដែលមិនឈប់សោះ។

បន្ទាប់ពីនោះស៊ូមីនក៏មានគំនិតមួយចង់បបួលម៉ាក់នាងធ្វើម្ហូបទុកជួនអ្នកនៅមន្ទីរពេទ្យបងប្រុសនាង។ ពេលនោះម៉ាក់ជូនកំពុងតែធ្វើម្ហូបល្មមនឹងសួរម៉ាក់ជូនថា៖
« ម៉ាក់ » ដោយសំឡេងរបស់នាងបានសួរម៉ាក់ជូនឆ្លើយកំពុងតែនឹងត្រៀមធ្វើ។
« មានការអីមែនកូនស្រី!» ឆ្លើយតបយ៉ាងពិរោះកូនស្រីរបស់ខ្លួន។
« ថ្ងៃនេះខ្ញុំចង់ធ្វើម្ហូបណាដែលបងប្រុសចូលចិត្ដ ខ្ញុំទៅពួកគាត់ហូបស្នាដៃរបស់ខ្ញុំម្តងនឹងមិត្តភក្តិបងប្រុសដែរ!» នាងឆ្លើយបានមួយខ្សែទៅម៉ាក់នាង ដោយគាត់ប្រើវាចាមកវិញ។
« អឹម ល្អដែល» ចំណែកម៉ាក់ជូនបានឆ្លើយតបយ៉ាងខ្លីទៅកូនស្រីរបស់ខ្លួន។

រឿង សន្យាស្នេហ៍សន្យាទឹកភ្នែកWhere stories live. Discover now