ភាគទី២ (ត)

6 0 0
                                    

នៅថ្ងៃស្អែកបន្ទាប់ស៊ូមីនបានក្រោកភ្ញាក់ព្រលឹមឃើញថាបងប្រុសរបស់នាងបានទៅធ្វើការតាំងពីតែម្តងធ្វើឲ្យនាងរាងខកបន្តិចដូច្នេះហើយស៊ូមីនទៅសួរម៉ាក់នាង។ នៅពេលនោះនាងបានដើរទៅផ្ទះបាយម៉ាក់នាងកំពុងតែនឹងធ្វើម្ហូបពេលព្រឹក បន្ទាប់ពីនាងនឹងនិយាយទៅម៉ាក់ជូនថា៖
ស៊ូមីន “ ម៉ាក់គឺខ្ញុំចង់សួរម៉ាក់បន្តិចបានអត់!?”
ម៉ាក់ជូន “ កូនចង់សួរម៉ាក់រឿងអី!”
ស៊ូមីន “ គឺថា..បងប្រុសគាត់ឲ្យខ្ញុំរៀបការជាមួយបុរសម្នាក់ តើគេជាអ្នកណាទៅម៉ាក់ប្រាប់ខ្ញុំបានទេ!?”
ម៉ាក់ជូនឮកូននិយាយបែបនេះមិនរាងញញឹមដឹងថាកូនចាប់អារម្មណ៍ដោយឆ្លើយទៅកូនស្រីរបស់ខ្លួនថា៖
ម៉ាក់ជូន “ គេជាមនុស្សប្រុសសង្ហារម្នាក់ ហើយគេចិត្តល្អទៀតបន្តិចកូននឹងស្គាល់ហើយ”។
ស៊ូមីន “ តើគេឈ្មោះអីទៅម៉ាក់!”
ម៉ាក់ជូន “ ឈ្មោះគេមិនសំខាន់  តែឯងត្រៀមខ្លួនឲ្យហើយទៅ”។ ស៊ូមីននៅតែឆ្ងល់ហេតុអ្វីម៉ាក់របស់ដឹងហើយចាំបាច់លាក់បាំងនឹងប្រុសម្នាក់នឹងម្ល៉េះសូម្បីតែឈ្មោះ។

ចំណែកខាងមន្ទីរពេទ្យជុនជូដោយភាពសកម្មជាច្រើនទៅលើកគិលានុបដ្ឋាយិកាកំពុងតែពិនិត្យអ្នកជម្ងឺមួយចំនួន ដោយឡែកមនុស្សមួយចំនួនកំពុងតែអង្គុយរង់ចាំបើកថ្នាំពីអ្នកគ្រូពេទ្យ។ មានកម្លោះម្នាក់ពាក់អាវឯកសណ្ឋានដុកទ័រឃើញថាគេកំពុងតែសួរសុខទុកអ្នកជម្ងឺដោយសម្តីស្រទន់នឹងសង្ហារជាងបុរសកម្លោះថេយ៉ុងទៅទៀត ហើយគេម្នាក់នោះក៏មានឈ្មោះថាយ៉ុងហ៊ី។ ការដើរសំដៅរបស់នាយធ្វើឲ្យគិលានុបដ្ឋាយិកាមើលទៅនាយមិនដាក់ភ្នែកសោះឡើយ។ ពេលនោះដែរថេយ៉ុងបានដើរចេញពីបន្ទប់វះកាត់ភ្លាមនោះ យ៉ាងហ៊ីបានដើរមកដល់ទល់មុខនឹងអ្នកទាំងពីរល្មមពេលនោះដែរមីនជីក៏បានហៅថេយ៉ុងមកជាបន្តបន្ទាប់។
ពួកគេទងពីរបានជជែកគ្នាបណ្តើរទៅសួនច្បារក្រោយមន្ទីរពេទ្យបន្ទាប់ពីនោះអ្នកទាំងពីរនៅតែជជែកបន្តដឹងថាមីនជីនឹងថេយ៉ុងជាអ្វីនឹងគ្នាពីមុនមកដល់ពេលនេះ ៖
“ អំបាញ់មិញឯងនឹងយ៉ុងហ៊ីជាអីនិងគ្នាមែនទេ!?”។
ថេយ៉ុង “ ខ្ញុំមិនស្គាល់ទេ ជាអ្នកណាក៏មិនដឹង ក៏ព្រោះតែខ្ញុំមិនដែលស្គាល់ទេហើយឯក៏ដឹងថាយើងបាត់ការចងចាំ!”។ មីនជី “ រឿងនោះគ្នាជួយឯងច្រើនណាស់ចាំបានដែរអត់!”។
ថេយ៉ុង “ ចាំបាន ប៉ុន្តែឯងជួយយើងច្រើនណាស់ គឺគ្នាចាត់ទុកជាមិតល្អម្នាក់ដែរស្មោះត្រង់ ទោះបីជាខ្ញុំបាត់ការចងចាំពិតមែនល្អហើយ ប្រសើរជាងដឹងថាខ្ញុំពីរមុនជាអ្នកណាសូម្បីតែឈ្មោះក៏មិនដឹងដែរ តែឯងដឹងឈ្មោះខ្ញុំជាអ្នកណាទើបខ្ញុំសម្រេចចិត្តនឹងមានតែឯង”។
មីនជី “ ហើយចុះឯងវិញចង់បានគូរគ្រងនឹងគេទេ!?”
ថេយ៉ុង “ គូរគ្រងអីវិញ!?”
មីនជី “ មានន័យថា មនុស្សស្រឡាញ់គ្នានឹងណា!”
ថេយ៉ុង “ មនុស្សស្រឡាញ់គ្នា!”
បន្ទាប់ដែលមីនជីបែបនេះធ្វើឲ្យថេយ៉ុងគិតធ្វើឲ្យនាយឈឺក្បាលឡើងភ្លាមពេលនោះដែរបានរលឹករូបភាពចាស់ៗពីមុនមក។ មីនជីបានគ្រាថេយ៉ុងទៅបន្ទប់សម្រាកភ្លាមនោះនាយបានគេងនៅលើកគ្រែតែម្តង។ បន្ទាប់ពីនដុកទ័រយ៉ុងហ៉ីបានពិនិត្យរួចរាល់ ហើយក៏និយាយទៅដុកទ័រគ្នាឯងថា៖
យ៉ុងហ៉ី “ ឲ្យគេសម្រាកមួយរយៈ ទើបអាចជាដូចដើមវិញ”។
ដុកទ័រមីនជីក៏ងក់ក្បាលដើម្បីបញ្ជាក់ថាដឹង បន្ទាប់ដុកទ័រយ៉ុងហ៉ីចេញពីបន្ទប់សម្រាករបស់ថេយ៉ុង នៅតែដុកទ័រមីនជីប៉ុណ្ណោះ។

ថ្ងៃសម្រាកបានមកដល់ម៉ោង ១០:០២នាទី មីនជីបានជិះឡានត្រឡប់មកផ្ទះវិញ។ នាយកំពុងតែឈប់ឡាននៅក្នុងផ្ទះស៊ូមីនក៏បានរត់ទៅមុខផ្ទះឃើញបងប្រុសនាងមក រួចយករបស់របរមួយចំនួនដែរបងប្រុសទិញច្រើនឲ្យប្អូន។ ស៊ូមីនបាននិយាយទៅកាន់មីនជីថា៖
ស៊ូមីន “ ថ្ងៃនេះបងមកផ្ទះចឹងទិញរបស់ច្រើនយ៉ាងនេះ!”
មីនជី “ អត់ចង់បានមែនទេ ចឹងបងលក់ឲ្យគេវិញ”
ស៊ូមីន “ អត់ទេ”
មីនជី “ បើអត់ និយាយធ្វើអី”
ស៊ូមីន “ ហើយចុះបងមិត្តបងអត់មកទេបានជុំគ្នាញ៉ាំបាយម្តង!?”
មីនជី “ អរ គេកំពុងតែមិនសូវស្រួលខ្លួន"
ស៊ូមីន “ តើគេកើតអី!?”
មីនជី “ ឯងនេះនិយាយច្រើនណាស់ លឿនមកនឹងអាលទៅញ៉ាំបានរញ៉េរញ៉ៃណាស់ឯងនេះ”។
ម៉ាក់ជូនឃើញបងប្អូនត្រូវគ្នាណាស់និយាយមិនដាច់ពីម៉ាត់សោះ។ ពីរនាក់បងប្អូនបានយករបស់របរមួយចំនួនមកដាក់លើកតុរួចរៀបចំអាហារមួយដាក់ក្នុងចានដើម្បីហូបជុំគ្នាម្តងពេលនោះដែលមានឡានមួយបាបបើកចូលក្នុងផ្ទះ បុរសចំណាស់ម្នាក់នោះក៏បានចុះពីឡានរួចសំដៅទៅក្នុងផ្ទះដោយទឹកមុខរីករាយសប្បាយចិត្ត ពេលនោះដែលស៊ូមីនរត់ទៅរកប៉ាគេដោយនិយាយថា៖
ប៉ាស៊ូមីន “ ប៉ាមកវិញហើយ”
ស៊ូមីន “ ថ្ងៃនេះប៉ាមកញ៉ាំបាយផ្ទះមែនទេ!”
ប៉ាស៊ូមីនឆ្លើយទាំងញញឹម “ បាទកូន នឹងហើយ”។
ស៊ូមីននិយាយកាន់ប៉ារបស់នាងទៀតថា៖
ស៊ូមីន “ ថ្ងៃនេះចៃដន្យប៉ាមកផ្ទះលើកនេះម្ហូបជាច្រើនគិតថាគ្មានអ្នកញ៉ាំទៅហើយ តើមែនទេប៉ា”
ប៉ា “ កូននេះនិយាយមក ធ្វើឲ្យប៉ាមេជ្រូកហើយ”
ស៊ូមីនឮប៉ានិយាយបែបនេះសើចឡើងភ្លាម។

រឿង សន្យាស្នេហ៍សន្យាទឹកភ្នែកWhere stories live. Discover now