នៅថ្ងៃស្អែកបន្ទាប់ព្រះអាទិត្យរះជាថ្មីម្តងទៀត មន្ទីរពេទ្យជុនជូ
« អាកាសធាតុពិតល្អមែនទែន!» សំលេងបុរសម្នាក់គឺថេយ៉ុង
បានដើរចេញពីរមន្ទីរពេទ្យទ្វារក្រោយនៅខាងក្រៅសួនច្បារដើម្បីស្រូបខ្យល់អាកាសធាតុពេលព្រឹកដ៏អស្ចារ្យ។ ដុកទ័រមីនជីបានមកដល់តាំងពីរព្រឹកព្រលឹមតែម្តង ក៏បានឃើញមិត្តរបស់ខ្លួនឈរនៅមាត់ទ្វារខាងក្រោយ។« តើឯងកំពុងធ្វើអី!?» មីនជីឃើញថេយ៉ុងឈរនៅខាងក្រោយសួរច្បារ ថេយ៉ុងក្រឡេកមកមើលមីនជី។
« គឺគ្នាមកស្រូបខ្យល់អាកាសបរិសុទ្ធ » ថេយ៉ុងឆ្លើយដោយមិនស្ទើរ។
« ថ្ងៃត្រង់នេះគ្នាបបួលឯងទៅញ៉ាំបាយនៅផ្ទះរបស់ម៉ាក់យើងធ្វើម្ហូបនឹងប្អូនស្រីគ្នាទៀតផង ឯងគិតយ៉ាងមិច!»។
មីនជី ជាមនុស្សម្នាក់ដែលដឹងចិត្តមនុស្សគ្រប់គ្នាមិនថាអ្នកណាឡើយ។
« ម្ចាស់ផ្ទះគេបបួលហើយ ប្រាកដជាទៅហើយណាមួយចង់ប្អូនស្រីឯង»ថេយ៉ុង និយាយទៅមិត្តដោយមិនគិតពីរពាក្យចុងក្រោយ។
« ហាស ឯងថាមិចមិញយើងស្តាប់អត់ទាន់និយាយម្តង!» មីនជីមើលទៅអាកប្បកិរិយារបស់ថេយ៉ុងពេលនេះគេកំពុងគិតស្អីទៅលើកប្អូនស្រីរបស់គេ។
« ដល់ម៉ោងធ្វើការងារហើយដុកទ័រជី» ថេយ៉ុងនិយាយលើកនេះម្តងទៀតរួចដើរត្រលប់កន្លែងធ្វើការងាររបស់នាយវិញ។ក្រឡេកមើលផ្ទះស៊ូមីនម្តងឃើញថាម៉ាក់នាងនៅចង្រ្កានផ្ទះបាយកំពុងធ្វើម្ហូបព្រឹកឲ្យស៊ូមីនភ្ញាក់គេងទុកឲ្យ នៅម៉ោង៧:០៤នាទី ព្រះអាទិត្យរះចូលក្នុងបន្ទប់គេងរបស់ស៊ូមីន
កាលភ្ញាក់របស់នាងគឺអ្នកម៉ាក់ជូបានចូលបន្ទប់របស់កូនខ្លួនឯងរួចបើកវាំងននចេញភ្លាម។
« ឲ្យ ម៉ាក់ទេ ខ្ញុំមិនចង់ភ្ញាក់ទេ ខ្ញុំចង់គេងបន្ត!» នាងនិយាយទៅម៉ាក់របស់នាងដោយនៅគេងនៅលើកគ្រែនៅឡើយ។
« ក្រោកបានហើយ ស៊ូមីន ក្រោកឡើង...!» ម៉ាក់របស់នាងក៏ប្រញាប់ឲ្យកូនស្រីរបស់ខ្លួនដើម្បីត្រីវទៅផ្សារបន្ត ដើម្បីទៅយករបររបស់ត្រូវដាក់ចូលក្នុងទូទឹកកកបន្ថែមទៀត។
« ណាមួយបងប្រុសឯងមកញ៉ាំបាយថ្ងៃត្រង់នឹងនាំមិត្តញ៉ាំបាយនៅផ្ទះយើង» ម៉ាក់ជូនទៅនិយាយបន្តឲ្យកូនស្រីរបស់ភ្ញាក់ដោយឮមិត្តបងប្រុសមកជាមួយ ដូច្នេះនាងក៏ងើបឡើងភ្លាម។ បន្ទាប់ពីនោះបានចូលក្នុងបន្ទប់ទឹករបស់គេ ម៉ាក់នាងឃើញដូច្នេះក៏និយាយខ្លួនឯងថា៖ « យីកូននេះ »។
ម៉ាក់ជូននិយាយចប់ក៏គ្រវីក្បាលដោយឃើញសភាពកូនស្រីរបស់គាត់បែបនេះរួចដើរចុះទៅក្រោមរង់ចាំ។
YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
Разноеផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...