នៅពេលស៊ូមីននៅផ្ទះជាម៉ាក់នាងមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំង បន្ទាប់ពីនោះនាងក៏បានផឹកទឹករួចដើរសំដៅទៅខាងលើកផ្ទះ។ ពេលនាងបានទៅដល់បន្ទប់ដែលនាងធ្លាប់នៅពីមុន នាងបានដើរចូលសម្លឹងមើលទៅជុំវិញបន្ទប់គេងនៅដដែលដូចដើមគ្មានអ្វីប្រែប្រួល។ បន្ទាប់ពីនាងបានមើលជុំវិញ ភ្លាមម៉ាក់ជូនក៏បានហៅនាងដោយនិយាយថា៖ “ បន្តិចទៀតដល់ម៉ោងថ្ងៃត្រង់ចុះមកញ៉ាំបាយ”
ស៊ូមីននិយាយបន្ទរថា៖ “ ចាស៎ម៉ាក់ ខ្ញុំដឹងហើយ”។
ស៊ូមីនក៏បានមើលទៅលើកតុមួយដែលនាងធ្លាប់បានយករបស់មួយនៅក្នុងកិតុខាងក្រោយ ពេលនោះនាងបានដើរសំដៅទៅរួចទាញយកកិតុភ្លាមក៏បានឃើញរបស់មួយដែលនាងធ្លាប់ថតរូបនឹងបុរសម្នាក់នៅក្នុងរូបភាពមួយនឹង។
ស៊ូមីនក៏បាននឹកដល់បុរសកាលនាងនៅក្មេងធ្លាប់លេងជាមួយគ្នារហូតដែលនាងបានចូលរៀននៅមហាវិទ្យាល័យបានជួបគ្នាម្តងទៀតរហូតបានក្លាយជាសង្សារ។ បន្ទាប់ពីនោះនាងបាននឹករលឹកវាជានិច្ចនៅពេលពេញវ័យនឹងរៀបការជាមួយ តែអ្វីៗគ្រប់យ៉ាងក៏ព្រោះគ្រួសារគេក្រីក្រ ប៉ាម៉ាក់របស់គេត្រូវជំពាក់បំណុលរឿងលុយកាក់ក៏ព្រោះតែរឿងសន្យានឹងសងពេលណាមិនបាន។ ប៉ុន្តែពេលនោះស៊ូមីនមានលុយបន្តិចបន្តួចប៉ុណ្ណោះអាចត្រឹមតែ ២០.០០០វ៉ន។ បន្ទាប់ពីនោះនាងបាននិយាយជាមួយថេយ៉ុងលេងសុខៗស្រាប់តែមានមនុស្សមួយក្រុមបានធ្វើបាបថេយ៉ុង។ ថេយ៉ុងបានចាប់ដៃស៊ូមីនរួចរត់រហូតឲ្យមានសុវត្ថិភាព។ ស៊ូមីនក៏បាននិយាយទៅកាន់ថេយ៉ុងថា៖
“ ហេតុអីពួកគេជាអ្នកណាមកដេញដូច្នេះ!?”
ថេយ៉ុង “ គឺ...ពួកគេជាមនុស្សអាក្រក់”
ស៊ូមីន “ ខលទៅប៉ូលិសចាប់ពួកគេ”
ថេយ៉ុង “ កុំអី!”
ស៊ូមីន “ ហេតុអី ចាប់ពួកគេអត់បាន!”
បន្ទាប់ពីនោះពួកក៏បានដើរនៅតារាបាល់ទាត់មួយដោយនិយាយគ្នាទៀតថា៖
ស៊ូមីន “ តើពួកគេជានរណា ហេតុអីចាប់ពួកមិនបាន!?”
ថេយ៉ុង និយាយពាក្យដដែលថា៖ “ គេជាមនុស្សអាក្រក់ គ្មាននរណាចាប់បានឡើយ”
ស៊ូមីន “ តើហេតុអ្វីទៅ!?”
ស៊ូមីននៅមិនទាន់ដឹងថាគ្រួសាររបស់ថេយ៉ុងកំពុងតែពិបាកជីវភាពមិនធូរធារដូចគេ។ តែស៊ូមីននៅមិនទាន់ដឹងថាថេយ៉ុងពេលនេះគេមានកម្រិតឬនៅក្រនៅឡើយ។ស៊ូមីនបានដើរចេញពីបន្ទប់ដើម្បីស្រស់សូបអាហារថ្ងៃត្រង់ពេលនេះបងប្រុសនាងនៅមិនទាន់មកពីធ្វើការឡើយថ្ងៃហើយស៊ូមីនបាននិយាយទៅម៉ាក់នាងថា៖
ស៊ូមីន “ ម៉ាក់នៅបងប្រុសជីពេលណាមកដល់?”
ម៉ាក់ជូន “ អរ បងប្រុសឯងថ្ងៃត្រង់អីគេនឹងហូបនៅកន្លែងធ្វើការ មិនចាំបាច់ចាំនោះទេគេមិនមកទេ”
ស៊ូមីន “ រាងរាល់ថ្ងៃម៉ាក់ពិសារតែម្នាក់ឯងតើពិតមែនទេ! ហើយចុះប៉ាវិញគាត់មកអត់!”
ម៉ាក់ជូននិយាយថែមទាំងញញឹម “ ប៉ារបស់ឯងរវល់នឹងការងារបានជាមិនមក គឺម៉ាក់ញ៉ាំបាយម្នាក់ឯងរហូតគ្មានពេលណាមកនៅផ្ទះនោះទេ តែកូនមកនេះមានគ្នានៅជាមួយម៉ាក់ក៏សប្បាយចិត្តទៅហើយ”។
ស៊ូមីនឮម៉ាក់នាងនិយាយបែបនេះភ្លាមមានអារម្មណ៍ថាកំសត់ចំពោះមុខម៉ាក់ដូច្នេះ នាងក៏បានចាប់ដៃម៉ាក់ម្ខាងដោយសម្តីបារម្ភចំពោះកូននឹងម្តាយរបស់ខ្លួនថា៖
ស៊ូមីន “ម៉ាក់នៅមានខ្ញុំហើយ ពេលនេះ”
ម៉ាក់ជូនគាត់ក៏បានងក់ក្បាល ដោយបញ្ជាក់ថា៖ “ ម៉ាក់ដឹង ញ៉ាំបាយទៅត្រជាក់អស់”។

YOU ARE READING
រឿង សន្យាស្នេហ៍សន្យាទឹកភ្នែក
De Todoផ្តើមរឿង«ការវិលត្រលប់» ព្រលានយន្តហោះដែលធំហើយល្បីជាគេបំផុតប្រចាំទីក្រុងមានអ្នកដំណើរចេញចូលស្ទើរតែ 24 ម៉ោងជើងហោះហើរក៏គ្មានពេលសម្រាប់សម្រាក។ចំណតម៉ោង 7:00 ព្រឹកក៏បានចុះចតនៅព្រលានភ្ញៀវទេសចរណ៍ដែលធ្វើដំណើរលើយន្តហោះទាំងអស់ក៏នាំគ្នាចុះពីលើយន្តហោះតម្រង់ទៅគោលដៅ...