ភាគទី៨ < ការផ្សងព្រេង&gt (ត)

3 0 0
                                    

នាងបានក្រឡេកមើលមុខនាយដោយបាននិយាយថា៖

« ចាស់ អរគុណ» ស៊ូមីនឆ្លើយតបបានមួយម៉ាត់ទៅកាន់ថេយ៉ុង រួចកម្មវិធីមង្គលការត្រូវបានបញ្ចប់។ ហើយភ្ញៀវមកកម្មវិធីត្រូវបានត្រឡប់ទៅវិញ ដោយឡែកស៊ូមីនក៏ត្រូវទៅផ្ទះវិញដោយខ្លួនឯង នៅពេលនោះដែលនាងនឹងរៀបទៅបងប្រុសនាង ក៏បានដើរមកជិតនាងរួចនិយាយគ្នាបានបន្តិច៖

« ស៊ូមីន បងរៀបការមុនប្អូនហើយ » បងប្រុសនាងនិយាយបែបនេះទៅកាន់ប្អូនស្រីរបស់ខ្លួន ដោយឡែកស៊ូមីនរៀបនឹងនិយាយទាក់ទងពីនាងទៅហើយឲ្យបងប្រុសបានរំលឹកនាង៖

« បងប្រុស ខ្ញុំយល់ថាបងគួរតែរំលឹកសិនតើបានទេ!» នាងនិយាយបែបនេះដាក់បងប្រុសនាងដូចនេះ បងប្រុសនាងគិតថា៖

« អរ ភ្លេចទៅថាប្អូនស្រីរបស់បង​ នៅចង់ចាំបានល្អយ៉ាងនេះ រឿងនឹងបងគិតថា ប្អូនស្រីគួរតែរកមើលនៅអ្នកជិតនឹង អាចទទួលយកប្អូនស្រីម្នាក់នេះបាន»  បងប្រុសមីនជីបានផ្លាស់ប្តូរច្រើនជាងមុន មិនដែរនិយាយពីបែបនេះសោះ តែមិនដឹងហេតុអ្វីនោះទេ។ ចំណែកប្អូនស្រីវិញបានត្រឹមត្រូវជ្រួញចិញ្ចើមបន្តិចរួចនឹងឆ្លើយតបទៅបងខ្លួនឯងថា៖
« ហេតុអ្វីទៅ បែបជាបងថាឲ្យខ្ញុំទៅរៀបការជាមួយគេ ហើយអីបានជាមិនរៀបការទៅវិញ ព្រោះសម្តីរបស់បងពីមុននិយាយខុសពីនោះឆ្ងាយយ៉ាងនេះ!»
ចំណែកបងប្រុសនាងបាននិយាយទៀតថា៖
« រឿងមុនបងថាឲ្យឯងរៀបការនឹងជាមនុស្សដែរឯងស្រឡាញ់ ប៉ុន្តែបងមានគ្រួសារដែរត្រូវមើល » សម្តីរបស់បងប្រុសនាងធ្វើឲ្យស៊ូមីនរាងអន់ចិត្តជាខ្លាំង។
ស៊ូមីនឆ្លើយទៅវិញថា៖
« ហើយចុះបើបងសន្យាចំពោះមុខម៉ាក់តើជាអ្វីទៅ!»
ទឹកមុខស៊ូមីនរាងមុខស្រពោនរីឯក្រសែភ្នែករបស់នាងក៏ត្រូវបានលីងលោងទៅតាមអារម្មណ៍របស់ពេលនេះតែម្តង។ ចំណែកបងប្រុសមីនជីដែរបានសន្យាចំពោះមុខម៉ាក់នាយធ្វើឲ្យប្អូនស្រីរបស់ខ្លួនត្រូវបានចាត់ទុកគ្មាននរណានៅជាមួយនាង។
ហើយបងប្រុសនាងបានទៅនិយាយបន្តថា៖
« ចំណែករឿងនេះបង...នឹងឲ្យឯងទៅជាមួយគ្នាបានអត់!» ពាក្យនេះដែរបងប្រុសមីនជីនិយាយក៏ព្រោះមិនចង់ឲ្យនាងនៅម្នាក់ឯងឯកោឡើយ នោះហើយក៏ជាពាក្យលួងលោម អង្វរមកនៅជាមួយជាគ្នា។
ហើយរឿងដែលបងប្រុសមីនជីគាត់បានសន្យានឹងម៉ាក់ទៅហើយ ខ្លាចតែខុសពាក្យសន្យារបស់នាយ។

ចំណែកស៊ូមីនបានត្រឹមមើលមុខបងប្រុសរួចនិយាយបន្តទៀតថា៖
« ខ្ញុំគិតថារឿងនេះមិនចាំបាច់រៀបការក៏បាន ខ្ញុំរស់នៅម្នាក់ឯក៏បានដែរ ហើយខ្ញុំនឹងទៅអាល្លឺម៉ង់» ទឹកមុខនាងបានបញ្ជាក់ច្បាស់ណាស់ ព្រោះនាងមិនលេងសើចជាមួយមនុស្សកហុសនោះទេ រឿងទាំងអស់នេះក៏ព្រោះតែមិននាំខ្ញុំមកកាន់ទីនេះទេ គ្រាន់តែមកមើលប៉ុណ្ណោះ ហើយបំណងរបស់នាងនោះគឺម៉ាក់ជូន។ ​

ងាកមកមើលថេយ៉ុងពេលគេកំពុងតែនៅធ្វើការងារជាតួនាទីដុកទ័រនៃការវះកាត់អ្នកជម្ងឺរាល់ពេលដែរមានសុវតិ្ថភាពជានិច្ច លុះនោះដែរបងប្រុសមីនជីក៏បាន​ដើរមករកនាយ ដោយបាននិយាយរ៉ារ៉ាប់ទៅថេយ៉ុងនៅពេលនោះ។

ថេយ៉ុងកំពុងតែនឹងអង្គុយតុការងារ បន្ទាប់ពីនោះមីនជីក៏បាននិយាយទៅកាន់ថា៖ « ថេយ៉ុង ​ គ្នាសូមសួររឿងអ្វីមួយ?» ចំណែកថេយ៉ុងក៏បានឆ្លើយតបបានមួយម៉ាត់វិញ៖ « រឿងអ្វី!»  មិត្តរបស់នាយបាននិយាយនាយថា៖ « គឺរឿងឯងនឹងប្អូនស្រីរបស់យើង តើឯងចាប់អារម្មណ៍ដែរអត់! ឬឯងគិតអីដែរអត់!»។ បងមីនជីសួរទៅកាន់ថេយ៉ុងបែបនេះក៏ព្រោះតែបងប្រុសនាងបានដឹងពីររឿងអតីតកាលរបស់នាង។ ពេលនោះដែរថេយ៉ុងបានឆ្លើយតបទៅកាន់មិត្តវិញថា៖ « រឿងខ្ញុំនឹងគេមិនទាន់ដឹងនោះទេ ថាគេនៅចាំខ្ញុំដែរ បើឯងប្រាកដថាយើងនឹងប្អូនស្រីឯងពីមុនជាសង្សារនឹងគ្នា!»។ ថេយ៉ុងបានដឹងពីរមិត្តរបស់នាយ តែពេលនេះកំពុងតែពិចារណានឹងខ្លួនឯងច្បាស់ដែរអត់ ណាមួយខ្លួនឯងបាត់ការចង់ចាំថែមទៀត។

រឿង សន្យាស្នេហ៍សន្យាទឹកភ្នែកWhere stories live. Discover now