ភាគទី1 : មួយដៃស្វាគមន៍ដំបូង
ផ្តេីមរឿង
ភូមិគ្រឹះត្រកូលស៊ាវគ្រួសារស៊ាវគឺគ្រួសារដែលជាអ្នកមានដែរប្រចាំទីក្រុងប៉េកាំងនេះគ្រួសារគឺមានវិន័យតឹងរឹងជាគ្រួសារមានភាពថ្លៃថ្នូរ ចឹងហើយមនុស្សក្នុងគ្រួសារក៏ត្រូវគោរពវិន័យដែរ
គ្រួសារមួយនេះគឺមានកូនប្រុសពីរនាក់ដែលត្រូវស្នងវង្សត្រកូលប៉ុន្តែកូនប្រុសច្បងរបស់គាត់ម្នាក់គឺជាមនុស្សដែលសុខភាពមិនសូវល្អមិនរឹងមាំដូចមនុស្សទូទៅហេតុនេះរាល់ថៃ្ងទេីបគេមិនដែលចេញទៅណា
មកណាវិន័យក្នុងគ្រួសារគឺកូនប្រុសច្បងដំបូងត្រូវតែស្នងវង្សត្រកូល ទោះបីជាយ៉ាងណាក៏វិន័យមួយនេះនៅតែមិនអាចកែប្រែបាន ល័ក្ខខ័ណ្ឌគឺលុះត្រាតែកូនប្រុសច្បងអាចស្លាប់ឬលែងមានជីវិតរស់នៅទេីបកូនមួយទៀតអាចបន្តដំណែងបាន។
សម្លេងឈ្លោះប្រកែកគ្នារវាងកូនប្រុសច្បងនឹងលោកឪពុកម្នាក់ៗតឹងតែងខ្លាំងណាស់ប៉ុន្តែមិនដល់ថ្នាក់សុីសាច់ហុតឈាមគ្នាឡើយ
« កូនចាន់ប៉ាធ្វើបែបនេះក៏បារម្ភកូនដឹងទេ!ប៉ារេីសអង្គរក្សអោយការពារកូនព្រោះប៉ាចង់ឲ្យកូនចេញទៅខាងក្រៅបានស្គាល់នឹងពិភពលោក ហេតុអ្វីកូននៅតែជជេសបែបនេះ? » លោកស៊ាវពិបាកចិត្តខ្លាំងណាស់គាត់ពិតជាចង់ឲ្យកូនប្រុសច្បងគាត់ចេញទៅខាងក្រៅនឹងស្គាល់អ្វីៗនឹងគេ មិនមែនមកអង្គុយនៅតែមួយកន្លែងបែបនេះ
« ខ្ញុំមិនចង់បានអង្គរក្សទេប៉ា!ខ្ញុំចង់នៅម្នាក់ឯងរស់នៅបែបនេះឡេីងសាំុទៅហើយ គ្មានបញ្ហាសម្រាប់កូនឡើយ » សម្លេងយ៉ាងស្រទន់មានទឹកដមពិរសចេញពីបបូរមាត់អ្នកកំលោះរូចចង្កេះមួយក្តាប់ដែលអង្គុយជិតឪពុក ដែលមានឈ្មោះថាស៊ាវចាន់
ស៊ាវចាន់ អាយុ29គឺជាកូនប្រុសច្បងនៃត្រកូលស៊ាវគេជាមនុស្សស្ងប់ស្ងាត់សុខភាពមិនល្អតាំងពីនៅក្មេង អាចថាជាមនុស្សទន់ខ្សោយមិនសូវរឹងមាំទេីបលោកប៉ារកអង្គរក្សអោយ
« ប៉ាដឹងថាកូនចង់នៅម្នាក់ឯងមិនត្រូវការអ្នកណានៅមេីលថែប៉ុន្តែយ៉ាងណាកូនត្រូវតែមានអង្គរក្សដែរដេីម្បីការពារសុវត្ថិភាព » លោកស៊ាវចេះតែបញ្ចុះបញ្ចូលកូន គាត់មិនសូវបានមេីលថែកូនដូចមុនទេអញ្ចឹងមានអង្គរក្សមួយនៅជិតគាត់អស់បារម្ភហេីយ
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...