ភាគទី27 : បងជាមនុស្សដំបូងហើយក៏ជាមនុស្សចុងក្រោយដែល
« អូនគ្រាន់តែគិតប៉ុណ្ណោះរងចាំមេីលតេីវាមែនឬអត់? » គម្រោងដែលគិតមិនទាន់ប្រាកដថាវាកេីតឡេីងពិតមែនឡើយតែក្នុងចិត្តមានអារម្មណ៍ថាច្បាស់ជាលោកជូវសុីងធ្វេីបែបនោះ។
SHUJI CAKE
ថ្ងៃនេះហើយដែលហ័រអុីនាងបានលាចេញពីកន្លែងធ្វេីនំខេក ឯស៊ូជីក៏បានធ្វើតាមសំណើរបស់នាងមិនបានហាមឃាត់ឡើយ( តេីខ្ញុំហាមធ្វើអ្វីបេីហាមនាងនៅតែត្រូវទៅដដែល? ) ស៊ូជីគិតក្នុងចិត្ត នាយមិនចង់ហាមឃាត់មនុស្សម្នាក់ទេទោះបីជាយ៉ាងណាក៏នាងនៅតែមិនពេញចិត្តនៅនាយក៏អោយទៅ
( ខ្ញុំលាហើយសង្ឃឹមថាការចាកចេញរបស់នាងនឹងធ្វើឲ្យលោកកាត់ចិត្តពីខ្ញុំបាន ) មុននឹងចេញទៅនាងបែរមកមេីលហាងម្តងទៀត នាងចេញទៅទាំងមិនអស់អាល័យអនុស្សាវរីយ៍នៅទីនេះគឺច្រេីនណាស់ ជាពិសេសមនុស្សដែលនាងស្រឡាញ់
ម្នាក់ៗឈឺចាប់រៀងៗខ្លួនបេះដូងវាយប្រហារឈឺចាប់ជាងចាក់កាំបិតរាប់ពាន់ទៅទៀត មនុស្សស្រឡាញ់គ្នាហេតុអ្វីត្រូវដេីរមកដល់ផ្លូវមួយនេះ?។
ក្រឡេកមកមើលស៊ូនៀនដែលនាងបានចូលមកបន្ទប់ធ្វេីការរបស់ចាន់ម្តងទៀតដេីម្បីមកលួចយកគំនូរ ពេលនេះនាងមិនចាំបាច់ទៅរកទេព្រោះតែវាលាក់ទុកកន្លែងមួយដែលងាយស្រួលរកបំផុត
« ទីបំផុតខ្ញុំរកឃើញហើយ » ស៊ូនៀនញញឹមស្រស់នាងពិតជាសប្បាយចិត្តដែលធ្វើការបានសម្រេច នឹងប្រញាប់ចេញទៅកុំឲ្យអ្នកណាមកឃើញច្បាស់ជាបែកការមិនខាន
« អ្នកស្រីមកជួបខ្ញុំនៅភោនីយដ្ឋាន ខ្ញុំបានរកឃេីញអ្វីដែលអ្នកស្រីត្រូវការហេីយ » ស៊ូនៀន
[ ល្អខ្លាំងណាស់ចាំខ្ញុំទៅជួបនាងឥឡូវនេះ ] អ្នកស្រីអុីងសប្បាយចិត្តខ្លាំងណាស់ ពេលនេះផែនការរបស់គាត់ធ្វើបានសម្រេចហើយរងចាំកម្ចាត់Xiao Group ដោយស្នាដៃគាត់ផ្ទាល់។
ភោជនីយដ្ឋាន
« នេះជារបស់ដែលអ្នកស្រីត្រូវការ » ស៊ូនៀនហុចរូបគំនូរទៅអោយអ្នកស្រីអុីង« នាងពិតជាធ្វើការបានល្អខ្លាំងណាស់សមជាមនុស្សដែលខ្ញុំទុកចិត្តមែន » អ្នកស្រីអុីងទទួលយកទាំងញញឹមស្រស់ ពេលនេះផែនការរបស់គាត់ជោគជ័យបានពាក់កណ្តាលទៅហើយ
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...