ភាគទី23 : មនុស្សល្អ
« .... » អ្នកស្រីអុីងខឹងខ្លាំងណាស់ដែលគ្មានអ្នកណាចាប់អារម្មណ៍លេីគាត់បែបនេះ ប៉ុន្តែមិនអាចបញ្ចេញទុកសងសឹកពេលក្រោយក៏គ្មានបញ្ហា។
ការញាំុអាហារពេលព្រឹកត្រូវបានបញ្ចប់យ៉ាងរីករាយចាន់នឹងអុីប៉ូចេញពីភូមិគ្រឹះស៊ាវដេីម្បីធ្វេីដំណេីរទៅកាន់ក្រុមហ៊ុនជិះផងនឹងឆ្លៀតកាន់ដៃគ្នានៅក្នុងឡានទៀត ឯចាន់វិញពេលបែបនោះនៅអោយស្ងៀមតែម្តង
« ចាន់ថ្ងៃសម្រាកអូនចង់ទៅដេីរលេងសមុទ្រទេ? » អុីប៉ូមេីលមុខចាន់នឹងសួរខ្លែងចង់ទៅដេីរលេងសមុទ្រខានទៅយូរហើយ ចង់ចំណាយពេលវេលានៅជាមួយគ្នាអោយបានច្រើន
« មែនហើយខានដេីរលេងយូរពេលបងនិយាយបែបនេះនឹកគ្រឿងសមុទ្រខ្លាំងណាស់ » ចាន់ធ្វើមាត់ប៉ោងនឹងអង្អែលពោះតិចៗគ្រាន់តែអុីប៉ូនិយាយមិញនេះនឹកឃេីញក៏ឃ្លានអាហារសមុទ្របាត់ទៅហេីយ
« ទ្រាំបន្តិចទៅពួកយើងគុំតែបានញាំុទេពួកយេីងញាំុគ្រឿងសមុទ្រចាប់ដោយដៃផ្ទាល់ជាមួយគ្នាហេីយលេងទឹកសមុទ្រនឹងមេីលថ្ងៃលិចជាមួយគ្នា » អុីប៉ូញញឹមស្រស់រៀបរាប់ផែនការដែលត្រៀមធ្វើពេលទៅលេងសមុទ្រ គ្រាន់តែគិតក៏សប្បាយដែរ
ក្រឡេកមកមើលស៊ូនៀនឯនេះវិញនាងបានចូលមកក្នុងបន្ទប់ធ្វើការរបស់ចាន់នឹងចាប់ផ្តើមស្វែងរកក្រដាសគំនូររូបខ្សែកតាមបញ្ជារបស់អ្នកស្រីអុីងត្រូវតែធ្វើវាអោយបានសម្រេច ទេីបអ្នកស្រីអុីងព្រមជួយវិញ
« តេីទុកនៅទីណាទៅ? » នាងព្យាយាមដេីររកមិនដឹងថាលាក់ទុកនៅទីណាឡេីយ ស្វែងរកអោយឆាប់បានឃើញលឿនបំផុតទេីបល្អ
ក្រាក ~ ~
សម្លេងទ្វារបានបេីកឡើងដែលអីុប៉ូដេីរចូលមកឯស៊ូនៀនវិញនាងឆ្លេឆ្លារកផ្លូវចេញមិនឃេីញឡេីយត្រូវតែប្រឈមមុខនឹងការពិត« នាងចូលមកទីនេះធ្វើអ្វី? » អុីប៉ូញាក់ចិញ្ចើមមេីលទៅកាន់ស៊ូនៀនមិនដឹងថាមានរឿងអ្វីបានជាចូលមកក្នុងបន្ទប់អគ្គនាយកទាំងសម្ងាត់បែបនេះ
« ខ្ញុំ....ខ្ញុំចូលមករកបង » ស៊ូនៀនខំប្រឹងនិយាយកុហកកុំឱ្យអុីប៉ូដឹងការពិត លទ្ធផលដែលនាងទទួលបានគឺអុីប៉ូស្អប់លេីសដេីមហើយត្រូវប្តឹងទៀតផង
YOU ARE READING
រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)
Romanceវ៉ាងអុីប៉ូ ជាអង្គរក្សសង្ហារក៏ជាអ្នកការពារផ្ទាល់ខ្លួនរបស់ស៊ាវចាន់ ចារឹកដូចដឹងស្រាប់គឺទឹកមុខស្មេីដូចគល់ឈេីជាទឹកមុខប្រចាំត្រកូល ស៊ាវចាន់ មានសុខភាពទន់ខ្សោយតាំងពីក្មេងជាមនុស្សស្ងប់ស្ងាត់ប៉ុន្តែរឿងដៀលវិញថាមួយម៉ាត់គឺចុកដល់ជាតិក្រោយចឹងហើយទេីបមិនងាយនិយាយ « ដ...