11

291 8 0
                                    

ភាគទី11 : ពាក្យទីមួយ

« ហិហិ ~ ខ្ញុំនឹងធ្វើវាអោយបាន...ចាហ្វាយរបស់ខ្ញុំងាយស្រួលញ៉ែយ៉ាងនេះ ខ្ញុំក៏សង្ហារដែលប្រហែលលង់ហើយ » អុីប៉ូសេីចស្រស់មិននឹកស្មានថាចាហ្វាយរបស់ខ្លួនមេីលទៅធម្មតាទេប៉ុន្តែសារភាពស្នេហ៍បែបនេះដូចជាយល់ព្រមលឿនណាស់គ្រាន់តែមិននិយាយពាក្យស្រឡាញ់តែប៉ុណ្ណោះ នាយនឹងខំប្រឹងអោយចាន់និយាយចេញមកអោយបាន។

កាត់មកដល់ព្រឹកស្អែកដែលជាថ្ងៃល្អស៊ាវចាន់កូនប្រុសច្បងរបស់ត្រកូលស៊ាវបានឡើយកាន់ដំណែងជាអគ្គនាយក មានការរៀបចំនៅក្នុងក្រុមហ៊ុនយ៉ាងអ៊ូរអរដេីម្បីទទួលរងចាំ

« ខ្ញុំលឺថាកូនប្រុសច្បងរបស់លោកអគ្គនាយកស៊ាវគឺសង្ហារណាស់ »
« កូនប្រុសច្បងឡើងមកកាន់ដំណែងថ្ងៃនេះលឺស្អាតសង្ហារណាស់ »

សម្លេងបុគ្គលិកនាំគ្នាឈរជជែកគ្នាសរសេីរចាន់មិនទាន់ដាច់ពីមាត់ តែមិនទាន់ដឹងប្រាកដលឺតែតាមគ្នាប៉ុណ្ណោះមានតែរងចាំមេីលទាំងអស់គ្នា

« ភ័យដែលទេអ្នកប្រុសស៊ាវចាន់ » អុីប៉ូដែលជាអ្នកបេីកឡានអោយនឹងសួរព្រោះពេលនេះជិតមកដល់ក្រុមហ៊ុន

« ខ្ញុំមែនទេភ័យ?លោកយល់ច្រឡំហើយ » ចាន់ក៏សេីចពីសម្តីរបស់អុីប៉ូគ្មានអ្វីត្រូវខ្លាចព្រោះត្រៀមខ្លួនរួចរាល់ទៅហើយដេីម្បីធ្វេីជាអគ្គនាយកធំ

ងឺត ~ ~
សម្លេងចាប់ហ្វ្រាំងឡានបានបន្លឺឡើងបុគ្គលិកទាំងអស់នាំគ្នាឈរចាំស្វាគមន៍ដេីម្បីទទួលអគ្គនាយកថ្មីយ៉ាងរៀបរយ ឯលោកស៊ាវគាត់មេីលពីក្នុងទាំងញញឹមស្រស់មិននឹកស្មានថាមានថ្ងៃនេះ

« អូនសប្បាយចិត្តណាស់ដែលចាន់ឡើងធ្វើជាអគ្គនាយក » ស្នាមញញឹមក្លែងក្លាយរបស់អ្នកស្រីអុីងបានលេចឡើងធ្វើជាសប្បាយចិត្តទាំងដែលក្នុងចិត្តវិញគឺកំពុងតែខឹង

« បងដេកលក់ស្រួលហើយបេីមានកូនធ្វេីការជំនួសបែបនេះ » លោកស៊ាវញញឹមសប្បាយចិត្តពេកក្រៃគាត់បានរកពេលសម្រាកបានស្រួលហើយបេីកូនគាត់ធ្វេីការជំនួសអស់បែបនេះ។

ចាន់ទទួលស្វាគមន៍បុគ្គលិកអីរួចអស់ហេីយក៏បានចូលមកក្នុងបន្ទប់ធ្វេីការដេីម្បីសម្រាកមានអារម្មណ៍ថាហត់ខ្លាំងណាស់ គ្រាន់តែធ្វើការស្វាគមន៍បុគ្គលិកតែមួយភ្លេតសោះ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now