5

419 15 0
                                    

ភាគទី5 : ស្នាមញញឹមស្រស់បំព្រង

អុីប៉ូឃើញហើយអត់សរសើរមិនបានមែនចាន់ជាមនុស្សពូកែខ្លាំងណាស់គឺធ្វើអ្វីគ្រប់ៗយ៉ាងមិនអោយពិបាកដល់ខ្លួនឯង ថែមទាំងមានភាពងាយស្រួល

គ្រូក ~ ~ ~ ~
ពោះរបស់អុីប៉ូបានបន្លឺសម្លេងឡើងបង្ហាញថាកំពុងតែឃ្លានឯចាន់ឃើញហើយចង់សើចជាខ្លាំងព្រោះអុីប៉ូខំប្រឹងលាក់

« លោកចាំបាច់លាក់បាំងធ្វេីអ្វីទីនេះមិនមែនអត់អ្វីញាំុឯណា »

ចាន់ដេីរទៅបេីកទូរទឹកកកឃេីញថាមានរបស់ញាំុជាច្រេីនជាម្ហូបកំប៉ុងនឹងរបស់ញាំុផ្សេងៗទៀតអាចចម្អែកក្រពះមួយពេលបាន

« លោកយកញាំុតាមចិត្តលោកទៅមិនបាច់ក្រែងចិត្តនោះទេ ណាមួយខ្ញុំមិនឃ្លានផង » ចាន់បេីកសេរីភាពអោយអុីប៉ូយកញាំុតាមចិត្តឃ្លានអ្វីក៏ញាំុនឹងទៅ

« .... » អុីប៉ូក៏មិននិយាយអ្វីនាយយកញាំុធម្មតាឯចាន់វិញកំពុងតែសម្អាតកន្លែងគេងបន្តិចហេីយបម្រាស់ខ្លួនគេងលក់ដោយសាេនឿយហត់ទៅ។

អុីប៉ូញាំុរួចនាយក៏មករកកន្លែងគេងគឺនាយគេងលេីសាឡុងម៉េចនឹងអាចហ៊ានគេងលេីគ្រែជាមួយចាហ្វាយបានទៅ

« គេងលក់លឿនយ៉ាងនេះហ៎េស?កូនក្មេងពេកហើយ » មុននឹងចូលគេងអុីប៉ូដេីរមកជិតចាន់នឹងមេីលទាំងសេីច ទេីបតែឃើញគេងអម្បាញ់មិញទេប៉ុន្តែក៏លក់បាត់ទៅហេីយ

ដោយសារហត់ដែរអុីប៉ូគេក៏មិនធ្វើអ្វីបន្តទៀតដែលរួចក៏ចូលគេងបាត់ទៅ ពេញមួយថ្ងៃនេះគឺហត់ទាំងកាយហត់ទាំងចិត្ត។

ព្រឹកស្អែកថ្ងៃថ្មីចាន់ក៏ត្រឡប់ទៅភូមិគ្រឹះវិញបន្តិចដេីម្បីផ្លាស់ប្តូរសម្លៀកបំពាក់ ដោយសារតែលោកប៉ាហៅអោយទៅបន្ទប់សៀវភៅទេីបត្រូវទៅបន្តិចសិនចាំមានការងារអ្វីចាំធ្វើក្រោយ

« ចាន់ហេតុអ្វីយប់មិញកូនមិនមកភូមិគ្រឹះដឹងទេប៉ាបារម្ភខ្លាំងណាស់ » លោកស៊ាវក្រោកឈរឡើងគាត់បារម្ភខ្លាំងណាស់ ខ្លាចកូនម្នាក់នេះមានរឿងអ្វីកេីតឡេីងព្រោះគេមានសុខភាពខ្សោយតាំងពីតូច

« កូនមានអង្គរក្សចាំការពារហើយ តេីលោកប៉ាចាំបាច់បារម្ភអីដល់ថ្នាក់នេះ? » ចាន់ចូលអង្គុយទល់មុខប៉ារបស់គេនឹងសួរ ចាត់អង្គរក្សអោយនៅការពារហេីយនៅតែបារម្ភ

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now