22

218 6 0
                                    

ភាគទី22 : ពាក្យទីពីរ

( នាងប្លែកណាស់ ) ស៊ូជីគិតក្នុងចិត្តមេីលទៅកាន់នាងដែលកំពុងដេីរចេញទៅ ប្លែកណាស់រហូតដល់មិនដូចពីមុនដែលនាងតែងតែនិយាយច្រើនជាមួយនាយ។

Xiao Group ពេលល្ងាច
ចាន់នឹងអុីប៉ូដេីរចេញពីក្នុងក្រុមហ៊ុនកាន់ដៃគ្នាបណ្តេីរចូលទៅក្នុងឡានពេលនេះមានក្តីសុខខ្លាំងបំផុត ដែលចំណាយពេលនៅជាមួយមនុស្សដែលនាយស្រឡាញ់បានច្រើន

« អុីប៉ូបងនាំអូនទៅណា? » ចាន់ញាក់ចិញ្ចើមមេីលទៅកាន់អុីប៉ូនាំដេីរមកទាំងប្រញាប់ប្រញាល់មិនដឹងថាបម្រុងនាំទៅណា

« ឃើញអូនធ្វើការស្ត្រេសពេកបងនឹងនាំអូនដេីរលេង » អុីប៉ូញញឹមដាក់ចាន់យ៉ាងស្រស់គោលបំណងយប់នេះគឺនឹងនាំដេីរលេងអោយសប្បាយរីករាយ ដេីម្បីបំបាត់ទុក្ខម្តង

និយាយចប់នាយក៏បេីកឡានចេញទៅដៃម្ខាងកាន់ចង្កូតដៃម្ខាងកាន់ដៃចាន់ជាប់ ឯម្ចាស់សាមុីខ្លួននៅជិតវិញអៀនឡើងថ្ពាល់ក្រហមអស់់ទៅហើយ។

កន្លែងញាំុស៊ុបបុរាណ
អុីប៉ូគេបានមកទីនេះដេីម្បីនាំចាន់ញាំុអីជាកន្លែងសាមញ្ញធម្មតាមិនមែនហាងប្រណិតឡើយ ប៉ុន្តែវាពិតជាទាក់ទាញភ្នែកខ្លាំងណាស់

« ចង់ចូលទៅញាំុទេ? » អុីប៉ូឈប់ឡាននៅកន្លែងត្រឹមត្រូវនឹងមេីលមុខចាន់បន្តិច ព្រោះតែគេជាកូនអ្នកមានគឺមិនដែលចូលកន្លែងនេះ

« ហាងនេះទំនងខ្លាំងណាស់ » ចាន់ញញឹមស្រស់មេីលទៅកាន់ហាង ពិតជាទាក់ទាញចង់ចូលទៅញាំុម្ហូបនៅក្នុងហាងនោះណាស់

« តោះ....បងនាំអូនទៅញាំុបងជាអ្នកចេញលុយ » នាយកាន់ដៃចាន់ចូលទៅក្នុងហាងនាយសប្បាយចិត្តណាស់ដែលចាន់មិនបានរេីសអេីងកន្លែងមួយនេះហើយខុសពីអ្នកមានផ្សេងៗខ្លះៗ។

គ្រាន់តែចូលមកដល់ក្នុងហាងចាន់នឹងអុីប៉ូបានកម្ម៉ង់នឹងនាំគ្នាញាំុយ៉ាងសប្បាយរីករាយចាន់ពេលនេះគិតតែញាំុមិនខ្លាចបែកក្រពះសោះឡើយ

« ហ៎រណេះបងបញ្ចុក » អុីប៉ូចាប់សាច់នឹងលេីកដាក់ពីមុខចាន់ក្នុងបំណងបញ្ចុក

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now