21

236 8 0
                                    

ភាគទី21 : អ្នកណាប្រពន្ធរបស់បងទៅ?

« សឺត ~ បងនឹងនៅជាមួយអូនទីនេះកុំខ្លាចមនុស្សល្អរបស់បងអស់អីហេីយពេលនេះ » អុីប៉ូថេីបថ្ងាសចាន់នឹងអោបយ៉ាងណែនដេីម្បីផ្តល់ភាពកក់កក្តៅ នាយអាណិតចាន់ខ្លាំងណាស់ពេលនេះគឺដោយសារតែកំហុសរបស់នាយទាំងអស់។

អុីប៉ូនាយនៅគេងជាមួយចាន់នៅទីនេះ បារម្ភពីចាន់ណាស់ខ្លាចតែគេកេីតអ្វីនៅពេលយប់មិនអាចស្មានបានឡើយ។

ក្រឡេកមកមើលស៊ូជីឯនេះវិញគេគឺជាប្រុសប្រមឹកដែលចូលក្លឹបសឹងតែរាល់ថៃ្ងឯហ័រអុីនាងចេះតែតាមរហូត នាងមិនអាចទុកគេដេីរទៅណាម្នាក់ឯងអាចថានេះជាទម្លាប់ទៅហេីយ

« បានហើយលោក!នេះចង់ក្លាយជាខ្មោចប្រមឹកហើយដឹងទេ?ផឹករហូតមិនចេះគិតពីសុខភាពប្រសិនបើជិនឈីដឹងនាងមានអារម្មណ៍យ៉ាងណា? » ហ័រអុីពេលនេះទឹកមុខមិនសូវស្រស់ខឹងនឹងស៊ូជីណាស់ផឹកបែបនេះប្រសិនបេីមានពានអោយគឺអោយបាត់ទៅហេីយផឹកគ្មានលោះមួយថ្ងៃ

« បេីនាងមិនចង់ឃើញខ្ញុំឆាប់ចេញទៅខ្ញុំរំខាននាងហើយដែលអោយនាងតាមមកទីនេះ » ស៊ូជីលេីកស្រាដាច់អស់ពីកែវហេីយមេីលមុខហ័រអុីនឹងសេីច នាយក៏មិនបានបង្ខំអោយនាងនៅជាមួយចង់ទៅក៏តាមចិត្ត

« តោះឆាប់ទៅលោកនិយាយគ្នាស្តាប់លែងបានហើយ » នាងគ្រាស៊ូជីចេញទៅបេីនៅតែបន្តិចទៀតនាងច្បាស់ជាពុលជាមួយប្រុសប្រមឹកម្នាក់នេះមិនខានដេីរជាមួយប៉ុន្មានថ្ងៃនេះមិនបានសម្រាកស្រួលឡេីយ

នាងគ្រាស៊ូជីទៅដាក់ក្នុងឡានពេលនោះមិនបានប្រយ័ត្នក៏ដួលពីលេីដែលមុខមាត់កែវភ្នែកពួកគេទាំងពីរគឺសឹងតែប៉ះគ្នាទៅហេីយ

« ជិនឈីអូនត្រឡប់មករកបងហេីយមែនទេ? » នាយឃេីញហ័រអុីថាជាជិនឈីនាងអង្អែលថ្ពាល់តិចៗខំប្រឹងញញឹម គិតថាជាមនុស្សស្រីដែលនាយស្រឡាញ់

« លោកស្រវឹងលោកមេីលច្រឡំមនុស្សហេីយ » នាងខំប្រឹងក្រោកចេញនេះខ្លួនជាស្រីមកជិតមនុស្សប្រុសតែពីរនាក់បែបនេះប្រសិនបេីមានអ្នកមកឃេីញច្បាស់ជាមិនល្អ

ផឹប ~ ~
ពេលនោះស៊ូជីក៏ចាប់បឺតមាត់ហ័រអុីដែលធ្វើឲ្យនាងបេីកភ្នែកធំៗគាំងនិយាយលែងចេញរាងកាយពេលនេះគឺដូចត្រូវថ្នាំសណ្តំអញ្ចឹង

រឿង : ផ្ចាញ់ចិត្តអង្គរក្សឆ្នេីម✨(ចប់)Where stories live. Discover now